បើចំណេះជាអំណាច ការចេះអានជាមហាអំណាច
Listen now
Description
ចំណេះហាក់បីដូចជាកំណប់ដែលយើងទាំងអស់គ្នាចង់បាន ប៉ុន្តែការអានក៏ជាសកម្មភាពមួយដែលមិនសូវមានអ្នកធ្វើ។ អំណោយពីសាលាដ៏បំផុតជាការចេះអានអក្សរនេះហើយ ប៉ុន្តែរៀនចប់ យើងបែបជាមិនយកសមត្ថភាពនេះមកប្រើទៅលើការអានសៀវភៅ ដើម្បីបន្តលូតលាស់ក្នុងជីវិត។ បើយើងចេះអានអក្សរ ហើយឈប់អានសៀវភៅនោះ នេះពិតជាការខាតបង់មួយដ៏ធំ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងការអានយើងក៏ជួបនូវឧបសគ្គជាច្រើន។ អានមិនចប់ ហើយបើចប់ចេះតែមិនយល់។ យើងដឹងថាយើងគួរអាន ហើយដឹងទៀតថាគួរអានសៀវភៅថា ប៉ុន្តែចេះតែទិញ ដោយមិនអាចអានសៀវភៅល្អៗទាំងនោះ។ ក្នុងអំឡុងពេលដែលការអានជាសកម្មភាពមួយដែលយើងគួរធ្វើ ការអានក៏ជាជំនាញមួយដែលយើងគួរសិក្សាទៅលើ ដូចនេះការអានយើងនឹងបានផលល្អជាងមុន ជាពិសេសមកលើជីវិតយើងផ្ទាល់។ ជាហេតុ ខ្ញុំមានដំណឹងល្អមួយ ខ្ញុំបានចងក្រងជាកម្មវិធីសិក្សាមួយហៅថា "រៀនអាន" ដែលមានជា ៣០ មេរៀនជាង សម្រាប់អភិវឌ្ឍលើជំនាញអាននេះ។ ទៅតាមការសិក្សាពីកម្មវិធីនេះ អ្នកនឹងអានបានជាប់លាប់ អានបានលឿន មានការចងចាំល្អ ចេះទាញយកមេរៀនពីសៀវភៅមកអនុវត្តជាក់ស្តែង និងគិតបានវាងវៃជាងមុន។ ថ្នាក់រៀននឹងចាប់ផ្តើមនៅថ្ងៃ ៣ ខែមិថុនាខាងមុខនេះ។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly  ----more---- 📫 ចូលរួមតាមតេឡេក្រាមដើម្បីទទួលបានដំណឹងពិសេសៗពីរៀនរស់៖ www.t.me/reanruos
More Episodes
ការមានគំរូសម្រាប់ជីវិត ពិតជាចាំបាច់ ដោយសារគំរូគឺនឹងត្រីវិស័យដែលណែនាំខ្លួនយើងក្នុងការកសាងខ្លួនបានបែបនោះ។ ប៉ុន្តែ គំរូតែមួយអាចមិនគ្រប់គ្រាន់ឡើយ។ ក្នុងវគ្គនេះ ខ្ញុំចែករំលែកពីគំរូផ្ទាល់ខ្លួនដែលបំផុសពី "The Four Archetypes" ដែលមានដូចជា៖ ព្រះសង្ឃ អ្នកចម្បាំង ទស្សនវិទូ និងសិល្បករ។...
Published 08/13/24
Published 08/13/24
ដើមឈើមួយអាចដុះបានខ្ពស់ អាស្រ័យទៅលើជម្រៅនៃឬសគល់របស់វា។ ជីវិតយើងក៏មិនខុសពីនេះដែរ។ កុំដោយសារតែចង់ឈ្នះមនុស្សជុំវិញ សម្លឹងមើលតែលើ ដោយមិនមើលក្រោម។ ផ្ទះមួយដែលខ្ពស់ហើយមាំមិនជាផ្ទះដែលមានតែសសរមួយទ្រទ្រង់ឡើយ។ ចូរមើលឱ្យទូលំទូលាយទៅលើការលូតលាស់របស់ខ្លួន...
Published 07/30/24