Episodes
គិតៗទៅគាត់សាមញ្ញហើយ បើកចិត្តចែករំលែកពីវិស័យផលិតកុនទាំងក្នុង និង​ ក្រៅប្រទេស។ សួរគាត់ពីការងារក៏គាត់មិនបង្អង់យូរឆ្លើយម៉ាត់ៗ ។ សម្រាប់ Subtitle ភាសាខ្មែរនិងដាក់ជូនតាមក្រោយ ដោយសារតែខ្ញុំធ្វើមិនទាន់។ សង្ឃឹមថាបងប្អូនអាចទាញយក បទពិសោធថ្មីៗ ពីរឿងរ៉ាវជីវិតរបស់គាត់។   ភ្ញៀវកិត្តិយសៈ  @jply 
Published 12/03/24
បងប្រុសបានចែករំលែកជាច្រើនពីដំណើរជីវិត ពីក្តីស្រមៃ ពីការសិក្សា និង អាជីពរបស់គាត់។ ស្តាប់ទៅ ទាល់តែយើងហ៊ានលះបង់ ហ៊ានពុះពារ ហ៊ានប្រឈម ហើយហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ទើបបានលទ្ធផល! ភ្ញៀវកិត្តិយសៈ បង ស្យាម ពី  @CambodiaCarCulturesofficial  Audio Mixed by:  @vitovvs666 
Published 11/26/24
Published 11/26/24
ថ្វីត្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពិរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាពឲ្យអ្នកស្តាប់ចម្រៀងខ្ញុំថ្ងៃនៅណាមួយ។ នេះជាអ្វីដែលគាត់បានលើកក្នុងការប្រគំតន្រ្តីរបស់គាត់កាលពីខែកញ្ញា ។ ក្នុងវគ្គនេះគាត់បានលើកចំណុចជាច្រើនជាមួយចក្ខុវិស័យ ក្នុងការធ្វើឲ្យតន្រ្តីរបស់យើង កាន់តែទៅមុខ។ គាត់និងមានអ្វីថ្មីឆាប់ៗនេះមកជូនបងប្អូន! ភ្ញៀវកិត្តិយសៈ អ្នកនាង  @AokSokunkanhaOfficially Audio Mixed by:  @vitovvs666 
Published 11/17/24
ក្នុងវគ្គនេះយើងបានជជែកគ្នាជាច្រើនពី វិស័យកីឡា និង ការសិក្សារជំនាញនេះនៅក្នុងមហាវិទ្យាល័យផងដែរ។ ខ្ញុំបានរៀនច្រើនពីបាល់ទាត់ និងកីឡាផ្សេងៗ ជាពិសេសគឺការបង្កើតក្លិបបាល់ទាត់ពី ចំណុចផ្តើមមក។ កីឡាត្រូវការអ្នកគាំទ្រ ហើយយើងជាអ្នកគាំទ្រត្រូវការក្រុមយើងឲ្យមានសមត្ថភាពខ្លាំង។ គ្រប់ផ្នែកមានភារកិច្ចចូលរួម ផ្សព្វផ្សាយនិង ជ្រុមជ្រែងឲ្យកីឡាមានទីផ្សារ។   ភ្ញៀវកិត្តិយសៈ Peter Koo ពី Cambodian Premier League Audio Mixed by: Vitovvs     ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune:...
Published 11/12/24
Zedes គាត់រម្លឹកជាច្រើនដងក្នុងវគ្គនេះ គឹគាត់ចង់ឲ្យក្មេងៗ ប្រឹងរៀនប្រឹងសូត្រ ហើយហាមបោះបង់ការសិក្សា។ យើងអាចរៀនទាំងក្នុង និង ក្រៅសាលា តែការសិក្សា គឺជាផ្លូវមួយនាំយើងទៅកាន់អនាគតល្អ! គាត់បានរៀបរាប់រឿងច្រើនពីជីវិតគាត់ធ្វើឲ្យ ខ្ញុំនិងប្រិយមិត្តបានស្គាល់គាត់កាន់តែច្បាស់! ភ្ញៀវកិត្តិយសៈ Rona &  @zedesofficial  Audio Mixed by:  @vitovvs666 ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune: https://apple.co/3RIFIdk
Published 11/05/24
There many creators out there, some might be watching or listening to this. We just to let you know that, you are not alone. Sometime we feel left out from the circle and that's fine. We create, we keep moving forward together for a better world for us all. Special Guest: Alvin from DCPro, Handika from  @Dkid , Zy from  @zy_cheng  Audio Mixed by:  @vitovvs666  
Published 10/28/24
ព្រឹត្តិការណ៍កើតឡើងតែងតែមានភាគីជាច្រើនចូលរួម និង មហាជនជាសាក្សី។ ការងារមួយនេះ យើងទាំងអស់គ្នាបានធ្វើឲ្យបងប្អូនទាំងអស់ មានអនុស្សាវរីយ៍ល្អ មានស្នាមញញឹម មានក្តីស្រមៃ បន្តដំណើររបស់ខ្លួនឲ្យទៅមុខ។ ពួកយើងខ្ញុំបានជជែកគ្នាពី ដើមហេតុ និងរឿងរ៉ាវក្រោយឆាកជាច្រើនទាក់ទងនឹង Gumball 3000 ភ្ញៀវកិត្តិយសៈ Bong Peter ពី Rev Up Cambodia Yura & Lyheang ពី HYPE Autos Customs Bunlong ពី BLK Detailing Center Audio Mixed by: Vitovvs Podcast Crew: Phara, Heang, Skyy & Seng HaoPhoto by: Dina.portfolio
Published 10/01/24
ចាប់ផ្តើមពីការរាប់អាន ចាប់ផ្តើមពីការស្រលាញ់ លទ្ធផលដែលបានមកគឺពោពេញទៅដោយគុណភាព។ ការដែលធ្វើអី្វមួយឲ្យប្រាកដ ដោយប្រើការប្តេជ្ញារទៅធ្វើ យើងតែងនឹងបានផលដែលយើងសមនឹងទទួលបាន។ រឿងរ៉ាវដំណើរសិល្បៈរបស់ពួកគាត់ទាំង២ គឺស្តាប់ទៅពិតជាគួរឲ្យស្ញប់ស្ញែងណាស់! ភ្ញៀវកិត្តិយសៈ M.Fatt & VitoAudio Mixed by: Vito
Published 09/10/24
សិល្បៈមានច្រើនទម្រង់! ការថតរូបក៏ជាសិល្បៈ ប៉ុន្តែវាទាមទារច្រើន ដូចជាការរៀនសូត្រ ការហ្វឹកហាត់ និងការ អនុវត្តច្រើន។ អ្នកអាចចេះថតក្នុងរយៈពេលខ្លី តែអ្នកអាចនិងមិនទាន់ស្គាល់ច្បាស់ពីសិល្បៈថតរូប ច្រើនទេ ដូចនេះយើងគួរបើកចិត្តឲ្យទូលាយ ដើម្បីរៀនសូត្រពីគ្នា​ និង ចែករំលែកចំណេះដឹងទៅវិញទៅមក។   ភ្ញៀវកិត្តិយសៈ បង Mardy Suong សួង ម៉ារឌី & បង Sovanna Kem
Published 09/03/24
ការងារខ្លះគឺកើតមកពីការស្រលាញ់ អាជីពខ្លះគឺមានមកពីពេលដែលយើងមានពេលវេលា​​ យើងចូលចិត្តធ្វើការងារទាំងនោះ! ក្នុងវគ្គនេះពួកយើងជជែកគ្នាពីជំនួយ ក្នុង និង ក្រៅស្រុក ហើយពីបទពិសោធន៍ប្រកបអាជីវកម្មរបស់គាត់ផងដែរ! ភ្ញៀវកិត្តិយសៈ Mice & Gino ពី  @costmebeauty5124 
Published 08/27/24
ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ភ្ញៀវកិត្តិយសៈ Monirath (Jessie)
Published 08/06/24
ជជែកគ្នាច្រើនពីអាជីពជាងអ្នកថតរូប ក៏ដូចជាអ្នកផលិតមាតិកា នៅប្រទេសសាំងហ្គាពួរ និង ម៉ាឡេស៊ី។ យើងបានប្តូរយោបល់គ្នាច្រើនពីវិធីធ្វើឲ្យការងារខ្លួនរីកចម្រើន។ សូមបងប្អូនបើកមើល Subitle បើសិនស្តាប់មិនទាន់! មានទាំងភាសាខ្មែរ និង ភាសាអង់គ្លេស សូមអរគុណ!   ភ្ញៀវកិត្តិយសៈ Mark & Steph 
Published 07/30/24
ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ ភ្ញៀវកិត្តិយសៈ ដុំហ្វីល  
Published 06/10/24
ការងារមានស្រួល មានពិបាក សំខាន់យើងពេញចិត្តមួយណាជាង? ក្នុងអាជីពមួយ វាមានកត្តាជាច្រើនដែលជួយឲ្យយើងមានការ វិវត្តន៍លឿនឬ យឺត 🫡 សំនួរដែលសំខាន់នោះគឺ តើបេះដូងយើងស្ថិតនៅត្រង់ណាជាមួយកាងារនោះ?  ភ្ញៀវកិត្តិយសៈ​  កញ្ចនា និង រស្មី
Published 06/04/24
វិស័យមួយណាក៏តម្រូវឲ្យមានការវិនិយោគ។ ធំក្តីតូចក្តី សំខាន់ផលិតករ និង ប្រិយមិត្តត្រូវចូលរួមគ្នាដើម្បីលើកស្ទួយវិស័យមួយនេះឲ្យបានទៅមុខយូរអង្វែង។ ក្នុងវគ្គខ្ញុំបានរៀនច្រើនណាស់ពីបងប្រុស ទាំងចង្វាក់ផលិតកម្ម និង ការដឹកនាំការងារគាត់ឲ្យបានទៅមុខ។ សង្ឃឹមថាបងប្អូនដែលមាន ចិត្តចង់ប្រឡូកក្នុងវិស័យផលិតកុន បានរៀននិងទទួលបានបទពិសោធល្អៗពីវគ្គនេះផងដែរ។   ភ្ញៀវកិត្តិយសៈ​ បង លីដា ចាងហ្វាងផលិតកម្ម LD
Published 05/28/24
ពេលដែលយើងព្រមទទួលយកជីវិតដែលយើងមាន ចេះគ្រប់គ្រាន់នឹងអ្វីដែលយើងបាន នោះរមែងឲ្យសុខភាពផ្លូវកាយ និង ផ្លូវចិត្តកាន់តែប្រើសើរឡើង។ ក្នុងវគ្គនេះ ខ្ញុំបានរៀនច្រើនពី ភ្ញៀវទាំងពីរ ក្នុងការទទួលយកអ្វីដែលវិជ្ជមានចូលមកក្នុងជិវិតយើង។ សង្ឃឹមថាបងប្អូនដែលកំពុងមើល ឬ ស្តាប់និងទទួលបានបទពិសោធល្អៗ ដែលធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើងភ្ញៀវកិត្តិយសៈ​ ម៉ានិច & ឆាត
Published 05/21/24
អ្នកធ្វើរមែងជួបរឿងច្រើន ហើយរឿងទាំងនោះឯងជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជិវិតយើងមានតែមួយ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីខ្លួនឯង គ្រួសារ និង សង្គមយើង? ចម្លើយគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ យើងធ្វើបានប៉ុណ្ណារធ្វើតាមលទ្ធភាពទៅ។ បើខ្វះខាត ស្វែងរកជំនួយ បើមិនយល់ ឬ មានចម្ងល់ យើងហាមួយសួរគេ កុំខ្លាចគេមើលមកយើងក្នុងរូបភាពបែបណា។ សំខាន់ យើងបានធ្វើវា យើងកំពុងធ្វើវា ហើយ ដើរឆ្ពោះទៅកាន់ លទ្ធផលមួយដែលជាក់លាក់!   ភ្ញៀវកិត្តិយសៈ​  @DararithTiv  & បង អារុណ
Published 05/14/24
ការងារខ្លះគឺថា យើងមិនអាចដឹងថានឹងទទួលលទ្ធផលបែបណានោះទេ! សំខាន់យើងបានធ្វើរឿងដែលយើងបានដាក់គោលដៅ ហើយ បានសម្រេចនៅអ្វីដែលយើងប្រាថ្នា។ លទ្ធខ្លះ អ្នកពីខាងក្រៅគាត់មើលឃើញមួយជ្រុង ប៉ុន្តែយើងអ្នកធ្វើ មានរឿងជាច្រើនដែលមិនសូវចង់និយាយ ឬ បរិយាយដើម្បីកាត់បន្ថយភាពតានតឹង ពេលធ្វើការងារដែលយើងស្រលាញ់!   ភ្ញៀវកិត្តិយសៈ​ ចំប៉ារ័ត្ន និង បេន មកពី សារអាហារ
Published 05/07/24
ការងារដែលមានផ្លូវវែងឆ្ងាយ ពិតណាស់គឺតម្រូវឲ្យមានការសហការណ៍ និង រៀនធ្វើការជាមួយមិត្តរួមអាជីព មិនថាចាស់ឬ ក្មេងនោះទេ! ភាគីទាំងទ្វេរនិងបានរៀនពីគ្នាទៅវិញទៅមក ដែលជាហេតុផលធ្វើឲ្យវិស័យមួយមានការអភិវឌ្ឍន៍ និង​ លូតលាស់ទៅមុខបាន! វគ្គនេះយើងជជែកគ្នាច្រើនពីវិស័យភ្លេង និង តន្រ្តីសម័យទំនើបនៅក្នុងសង្គមយើងបច្ចុប្បន្នផងដែរ ពួកយើងមានចេតនាល្អ ចង់ឲ្យបងប្អូនរៀនគិតពីជ្រុងមួយដែល អាចជួយឲ្យយើងយល់កាន់តែច្បាស់ពីវិស័យនេះ
Published 04/30/24
អ្នកណាដែលមិនធ្លាប់ឆ្លងកាត់កាលៈទេសៈ ពិបាកចិត្ត វិបត្តិផ្លូវចិត្ត ឬ ជួបបញ្ហារផ្លូវចិត្ត? មនុស្សគ្រប់រូបគឺត្រូវតែឆ្លងកាត់វា សំខាន់វាអាស្រ័យលើគាត់ និង មនុស្សជុំវិញគាត់ ថាតើ ដំណើរឆ្លងកាត់នោះ វាមានភាពរលូន ឬ មានជួបរឿងអ្វីខ្លះ? ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន ហ៊ានស្វែងរកជំនួយពេលដែលអ្នកត្រូវការ និង រកអ្នកណាម្នាក់មកស្តាប់សាច់រឿងរបស់យើង ដើម្បីកុំឲ្យវាក្លាយជាជម្ងឺរាំរៃ ធ្វើឲ្យយើងពិបាកនិងប្រឈមវា។ ថែខ្លួនណាបងប្អូន ហើយព្យាយាមមើលមនុស្សជុំវិញអ្នកផង។ ភ្ញៀវកិត្តិយស​ ៖   @Yuromong-vlog  វេជ្ជ ងិន រតនរមនា និង វេជ្ជ...
Published 04/23/24
ពេលខ្លះយើងគិត គឹបានត្រឹមគិត! គិតច្រើនល្អ តែបើគិតជ្រុលមិនធ្វើ អាចនាំឲ្យយើងមានការបាក់ទឹកចិត្ត។ រឿងខ្លះគឺយើង អាចត្រឹមប្រឈមវាភ្លាមៗ ដោះស្រាយវាម្តងមួយជំហានៗ ទើបអាចដល់គោលដៅ! ភ្ញៀវកិត្តិយសៈ​ Pheakkdeyស្តាប់បានតាម៖Spotify: https://spoti.fi/3Uc92tmGoogle Podcast: https://bit.ly/3uXGzgOiTune: https://apple.co/3RIFIdk 
Published 03/25/24
គាត់បានចែករំលែករឿង ដែលមិនធ្លាប់បានលឺច្រើនមែនទែនក្នុងភាគនេះ ហើយគាត់មើលទៅមិនសមជាមនុស្សមិនសូវមាត់កទេ តែជាក់ស្តែងគឺទាល់តែនាំគាត់និយាយ ទើបចេញរឿងរ៉ាវជាច្រើនដែល គាត់បានឆ្លង់កាត់។ ការលះបង់ខ្លះ គឺមកពីយើងបាត់បង់ការស្រលាញ់ តែអ្វីដែលសំខាន់ តើយើងមានគោលដៅច្បាស់មួយណាដែលយើងចង់ចាប់វាមក! ភ្ញៀវ កិត្តិយសៈ​  @FaSeng 
Published 03/05/24
គ្នាច្រើនល្អ! គ្នាច្រើនដៃច្រើន! គំនិតច្រើន! អ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណាឲ្យគ្នាច្រើន នៅជាមួយគ្នាបានយូរ! ការងារជាក្រុ​មគឺជាការងារមួយដ៏ពិបាក ហើយបើធ្វើបានហើយ វាជាបទពិសោធន៍ដ៏ល្អសម្រាប់មនុស្សគ្រប់រូប។ ភ្ញៀវកិត្តិយសៈ​ La Cima Cartel
Published 02/26/24
៤ឆ្នាំក្នុងការផលិត ផតខាស៍របស់ខ្ញុំ នេះជាគោលដៅដ៏ធំមួយដែលខ្ញុំបានកំណត់ ទីបំផុតការលះបង់ ការប្តេជ្ញារចិត្តរបស់ខ្ញុំ ក៏បានផ្តល់លទ្ធផលដែលខ្លួនចង់បាន។ វគ្គនេះខ្ញុំបានជជែក និង ផ្លាស់ប្តូរមតិគ្នាជាមួយបងប្រុស ពីរឿងការងារ​ជីវិត និង ការបង្ហាញក្តីស្រលាញ់ជាតិខ្លួនទៅតាមកាលៈទេសៈផ្សេងៗគ្នា។ សង្ឃឹមថាបងប្អូនបានរៀនពីវគ្គនេះ ខ្លះ និងទាញយកបទពិសោន៍ល្អៗយកទៅពិចារណា។ភ្ញៀវកិត្តិយសៈ​ ឯកឧត្តម ហ៊ុន ម៉ានី
Published 02/20/24