លោក ហ៊ុន តូ ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារអន​ឡាញ​​​​ខ្មៅងងឹត​​​​
Listen now
Description
លោក ហ៊ុន តូ ដែលល្បីឈ្មោះខាងរកស៊ីគ្រឿងញៀនឆ្លងដែន​ខុស​​ច្បាប់ ត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និង​ជាក្មួយប្រុសបង្កើតប្រធានគណបក្សកាន់អំណាចលោកហ៊ុន សែន ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារអនឡាញ​​ខ្មៅ​ងងឹត​​​​ ឆបោករូបិយបណ្ណគ្រីបតូ ក្នុង តម្លៃទឹកប្រាក់រហូតដល់ជាង​៤៩ពាន់​លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០២១មក។ លោក ហ៊ុន តូ តាមរយះក្រុមហ៊ុន Huione Group របស់លោក បានឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញសង្គម ដើម្បីភ្ជាប់ទំនាក់ទំនងរវាង​អ្នកលក់​និង​អ្នកទិញ​ ដោយ​ទំនាក់ទំនងនោះភាគច្រើនជាសហគ្រាសឧក្រិដ្ឋកម្ម ដែលកំពុង​ប្រតិបត្តិការ​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ រួម​ទាំង​កម្ពុជា​ផងដែរ។ កម្មវិធី​នេះ អនុញ្ញាត​ឱ្យ ​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ ប្រើប្រាស់​នូវ​ទិន្នន័យ បច្ចេកវិទ្យា និង​សេវាកម្ម​លាងលុយ​កខ្វក់។ ចំណែកក្រុម​អ្នកវិភាគនយោបាយ ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំនងជា​កំពុង​​ឲ្យអ្នកឧកញ៉ា ហ៊ុន តូ រៀនរកលុយតាមកូរេខាងជើង ក្រោយពី​អសម្ថភាពបង្កើតលុយពីកម្សោយដឹកនាំសេដ្ឋកិច្ច ពិបាករក​លុយ​ចិញ្ចឹម​ក្បាល និងក្រពះដ៏ធំរីកប៉ោង នៃរដ្ឋាភិបាល ក្បាលធំ ខ្លួនតូច។ កញ្ញា​ ខៀវ សុភា រាយការណ៍ព័ត៌មាននេះពិស្តារ៖
More Episodes
អត្ថបទពិពណ៌នា៖ រដ្ឋាភិបាលបក្ស កុម្មុយនិស្ត ចិន ក្រោមកិច្ចផ្តួចផ្តើមគំនិតពី ប្រធាន បក្ស ហ្ស៊ី ជីនពិង បានបង្កើតគម្រោងអភិ វឌ្ឍន៍មួយនៅឆ្នាំ២០១៣ ឲ្យឈ្មោះជាភាសាចិន កុកងឺ ថា ស៊ឺឆូវ ជិ លូ ស៊ាងមឺ (Sīchóu zhī lù xiàngmù 丝绸之路项目)ប្រែជាអង់ គ្លេសថា Silk Roads project ឬ មានន័យជាភាសាខ្មែរថា...
Published 11/08/24
មជ្ឈដ្ឋានទូរទៅនិងអ្នកក​តាម​ដាន​សង្គម​បាន​គាំទ្រចំពោះ​ចំណាត់​​ការកណ្តាប់ដៃដែក របស់លោក ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន កម្ពុជា ដែលប្រកាស​ឲ្យចាប់ខ្លួន​​ អ្នក​ឧកញ៉ា ​លី សាម៉េត ដែលជា​​ទីប្រឹក្សារបស់លោកផ្ទាល់ និងបង្គាប់ឲ្យសង​លុយ​ទៅ​ជន​រង​គ្រោះ ​ជាង​១០​លាន​ដុល្លារ ​និង​ករណី ​លោក ដួង តារា...
Published 11/05/24