Episodes
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាព​សារព័ត៌មាន ពិភព លោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរព ដល់តួនាទីដ៏សំខាន់របស់ អ្នក​សារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាច ទុកចិត្ត បានដល់ សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះ ថ្នាក់ដល់ អាយុជីវិតរបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញគេសង្កេត ឃើញ​ថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្ត ប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី។ ចំណែកឯភាគីរដ្ឋាភិបាលនៅតែបន្តអះអាងការពារខ្លួនថា...
Published 05/03/24
ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នេះគឺជាខូប​១២​ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក ឈុត វុទ្ធី ដែលជា​វីរជន​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោនៅកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចវាលបី​ ឃុំបាក់ខ្លង​ ស្រុកមណ្ឌលសីម៉ា​ ខេត្តកោះកុង ​នៅពេលដែលលោក ចុះស៊ើប អង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាល។ ប៉ុន្តែ១២ឆ្នាំកន្លងទៅនេះយុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសារ របស់លោក ហាក់នៅឆ្ងាយដូចជើងមេឃ ដោយសារតែសំណុំរឿង នេះជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនកាប់ឈើដ៏ល្បីឈ្មោះ Timber Green ដែលមានអ្នកស្រី ខៀវ ស ស៊ីលៀប...
Published 04/27/24
ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជា​អ្នក នយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរ ពីលោក ហុង លីម ​​ក្នុង​គណបក្ស​ពលករ (Labor party) ដែលមាន​ប្រជាប្រិយភាព​មួយ​រូប ដែល​មានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួ​ន​ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះដូចជាពលរដ្ឋខ្មែរ ពលរដ្ឋ​វៀតណាម ពលរដ្ឋថៃ ពលរដ្ឋចិន និងពលរដ្ឋភូមា ជាដើម។ លោក ​តាក់ ម៉េងហ៊ាង ​ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៤៣ឆ្នាំគឺ​ជា​កូន​របស់​គ្រួសារ​អន្តោប្រវេសន៍ មានដើមកំណើតពីស្រុកឈូក ​ខេត្តកំពត។...
Published 04/25/24
ថ្ងៃ ១៧ មេសា ឆ្នាំ២០២៤នេះ ជាគម្រប់​ខួប​លើក​ទី ៤៩ឆ្នាំ នៃ​ការ ​ដួ​ល​រលំ​នៃ​របប លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ហើយ​ជា​ពេល ដែល​​កម្ពុជាធ្លាក់ក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហមដែរ។ ជាធម្មតា នៅពាក់កណ្តាល ខែមេសា ពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ ហើយនៅថ្ងៃទី១៧ ខែមេសា កាលពី​៤៩ឆ្នាំ​មុន​ជាថ្ងៃ​ដែល​​ខ្មែរក្រហមវាយបំបែកសមរភូមិចុងក្រោយ​ គឺទីក្រុង​ភ្នំពេញ ស្របពេលដែលពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញ ពេលនោះកំពុង​ប្រារព្ធ​ពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានអ្នកណាម្នាក់ធ្លាប់គិតថា...
Published 04/19/24
ក្រុមមេធាវីអន្តរជាតិ និងអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន អះអាងថា ពួកគេកំពុងសហការមូលមាត់គ្នាជាធ្លុងមួយជាមួយការិយាល័យរដ្ឋអាជ្ញានៃ​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីប្រមូលភស្តុតាង និងបើកការ​ស៊ើបអង្កេត ជាទ្រង់ទ្រាយធំក្នុងការនាំខ្លួនជនដៃដល់​មួយចំនួន​នៃរបបក្រុងម៉ូស្គូ យកទៅកាត់ទោសតាមផ្លូវច្បាប់អន្តរជាតិ​ឲ្យទាល់​តែបាន។ ពួកគេនិយាយថាជនដៃដល់ទាំងនោះ មានក្រុម​មេ​បញ្ជាការជាន់ខ្ពស់នៃកងទ័ពក្រោមបញ្ជាលោក ពូទីន ដែលបានបញ្ជាទ័ពឲ្យមានការសម្លាប់បង្ហូរឈាមជនស៊ីវីលអ៊ុយ ក្រែន និងកងទ័ព​អ៊ុយក្រែន...
Published 03/20/24
ការស្រាវជ្រាវ បានបង្ហាញថា សកម្មជនស្នេហាពួកក្រហម ឬកុម្មុយនិស្តផ្តាច់ការ ធ្វើការស្វិតស្វាញជាង មានអំណត់ជាងសកម្មជនស្នេហាប្រជាធិប តេយ្យ ពីព្រោះគេបានអប់រំ បង្វឹកមនោគមន៍វិជ្ជាដល់មនុស្សជំនាន់ក្រោយៗ អំពីរបៀបធ្វើយ៉ាងណាដើម្បីរស់ ហើយមិនធ្វើយ៉ាងណាដែលពួកគេស្លាប់។ រឿងពីអតីតកាលជាច្រើន ដែលកើតឡើងក្នុងបច្ចុប្បន្ននេះទៀត ប៉ុន្តែខ្មែរខ្លះ មិនដឹង។ ក្នុងភាគតី២ នៃសេចក្តីរាយការណ៍លោក ហាស់ សាន ពលរដ្ឋខ្មែរក្នុងសហគមន៍ឯបរទេស ដែលជាសមាជិក ឬ អ្នកគាំទ្របក្ស ប្រជាជនកម្ពុជា ស្ថិតក្រោមការណែនាំតម្រង់ទិសពីអតីតបក្សកុម្មុយនិស្ត...
Published 02/20/24
ក្នុងកាលៈទេសៈមួយ ដែលអ្នកស្នេហាប្រជាធិបតេយ្យ ស្នេហាសិទ្ធិ សេរីភាព យុត្តិធម៌ អំពាវ នាវឲ្យមានការផ្លាស់ប្តូរ ប៉ុន្តែមិនបានធ្វើសកម្មភាពសកម្ម គគ្រឹកគគ្រេងគួរឲ្យចាប់អារម្មណ៍នោះ បក្ស ប្រ ជាជនកម្ពុជា មិនបានសម្រាក ឬផ្អាកសកម្មភាពវាយបក រុញអ្នកប្រ ជាធិបតេយ្យចេញនោះទេ។ លោក ហាស់ សាន មានសេចក្តីរាយ ការណ៍ ពិនិត្យមើលសាវតារ ប្រវត្តិបក្ស ប្រជាជនកម្ពុជា និង កិច្ចខំ ប្រឹងប្រែងរើសសមាជិក ប្រមូលកម្លាំងដើម្បីទប់ទល់នឹងការប៉ុនប៉ងបន្សាបឥទ្ធិពលកុម្មុយនិស្តផ្តាច់ការ ពីសំណាក់អ្នកប្រជាធិបតេយ្យខ្មែរ ទាំងក្នុង ទាំងក្រៅប្រទេស។...
Published 02/09/24
មនុស្ស​ជំនិត​ម្នាក់​របស់​ នាយករដ្ឋមន្ត្រីតពូជ លោកហ៊ុន ម៉ាណែត ត្រូវបានគេ​រកឃើញ​ថាបាន​សហការជាមួយភរិយា ស្រីកំណាន់របស់ ខ្លួន និងដៃគូរវិនិយោគ​ជាច្រើន​ទៀត​បើក​បណ្តាញក្រុមហ៊ុន ដែលមាន រចនាសម្ព័ន្ធដូចសំបុក្រពីងពាង​ដើម្បីរកចំណូលពីការ ​ក្នុងនាំ​ពលករទៅធ្វើការនៅក្រៅប្រទេស។ បុរសរូបនេះក៏បានបើកក្រុមហ៊ុន លាយស៊ីម៉ង ក្រុមហ៊ុន​សេវាកម្មទេសចរណ៍ និង​សណ្ឋាគារជាច្រើន ដើម្បីរកចំណូល សម្រាប់ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​បក្ស​ប្រជាជនទាំងនៅ ក្នុងស្រុក និងក្រៅស្រុក។
Published 11/29/23
រាជរដ្ឋាភិបាលត្រូវជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីតំបន់រមណីដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមលេសថាដើម្បីកុំឱ្យប្រាសាទអង្គរត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ផ្ទុយទៅវិញ គេបានរកឃើញថាតំបន់ទេសចរណ៍មួយនេះ រាជរដ្ឋាភិបាលបានជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យទៅក្រុមហ៊ុនចិន និងក្រុមហ៊ុនល្បែងស៊ីសងណាហ្គាឃ័រ៍ រយៈពេល៥០ឆ្នាំ ហើយដាក់ឈ្មោះថា Angkor Lake of Wonder ដែលប្រែថា បឹងអង្គរអច្ឆរិយៈ ឬ សួនទឹកអង្គរអច្ឆរិយៈ ក្រោមទុនវិនិយោគប្រមាណជាង ៣០០លានដុល្លារស.រ.អា...
Published 11/29/23
វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ។ ប៉ុន្ដែវាមិនដូចនេះទាំង ស្រុងទេ ពីព្រោះនៅប្រទេសកម្ពុជាមានកូនបំណុលខ្លះក្លាយជាជនរងគ្រោះដោយសារមិនអាចដោះបំណុលបានហើយឈានដល់ការបាក់ទឹកចិត្ត រួចជ្រើសរើសការសម្លាប់ខ្លួន។ អ្នកស្រី ក្វាក ង៉ា (Kwak Nga) នៅតែនឹកមមៃដល់ប្ដីដែលស្លាប់ដោយការធ្វើអត្តឃាត គឺគ្រប់ពេលដែលម្ចាស់ឥណទានបានមករករូបអ្នកស្រីនៅគេហដ្ឋានដើម្បីទារការប្រាក់បំណុល១៧០ដុល្លារប្រចាំខែដែលប្ដីប្រពន្ធទាំងពីរខ្វះលទ្ធភាពជាខ្លាំងក្នុងការរកប្រាក់ដើម្បីសងម្ចាស់បំណុល។ លោក Nhu Laen...
Published 11/29/23
ពលរដ្ឋខ្មែរមួយដែលបានចូលសញ្ជាតិអាមេរិកាំង ហៅថា ខ្មែរ−អាមេ រិកាំង ចំនួនបានវិលមករស់នៅធ្វើការងារ ប្រកបរបររកស៊ីឯស្រុក កំណើតវិញ។ មានខ្លះបានមកគាំទ្រ ជួយឧបត្ថម្ភបក្សកាន់អំណាច ដែលតាមច្បាប់ស.រ.អា គេចាត់ទុកថាជារដ្ឋាភិបាលផ្តាច់ការផ្តាច់មុខ ដោយភ្លេចសម្បថរបស់គេពេលស្បថចូលសញ្ជាតិ។ ម្យ៉ាងទៀត គេភ្លេចខ្លួនថាគេមានកាតព្វ កិច្ចបង់ពន្ធអាករឲ្យរដ្ឋ។ តើច្បាប់អ្វីខ្លះ ចែងដូចម្តេចខ្លះចំពោះពលរដ្ឋអាមេរិ កាំង ដែលរកចំណូលបាននៅក្រៅស.រ.អា? លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិពណ៌នាដោយសង្ខេបទាក់ទងនឹង ពលរដ្ឋអាមេរិកាំង និង ពន្ធអាករ
Published 11/29/23
ប្រវត្តិវិទូឧស្សាហ៍រំឭកអ្នកសិក្សា ស្រាវជ្រាវថា ប្រវត្តិសាស្រ្ត អាចនឹងត្រឡប់មកដដែលវិញ ហើយថា បើមិនប្រយ័ត្នទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្រ្តដោយមិនដឹងខ្លួន។ ទំនាក់ទំនងជិតស្និទរវាងប្រ ទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន មិនមែនទើបតែកើត មាននាពេលថ្មីៗនេះទេ គឺមានរាប់ទសវត្សមកហើយ។ ប៉ុន្តែ ចិនគេគិតប្រយោជន៍ជាតិរបស់គេ ជាងប្រយោជន៍ខ្មែរ ដូច្នេះ ខ្មែរបានត្រឹម តែរស់ផ្ញើវាសនា ផ្ញើជីវិត ពឹងលើចិនតែប៉ុណ្ណោះ។ តើអនាគតស្រុក ខ្មែរ អាចនឹងជួបផលវិបាកអាក្រក់ដូចម្តេចខ្លះ? លោក ហាស់ សាន មានសេចក្តីរាយការណ៍វិភាគ...
Published 11/29/23
លោក អ្នកនាងជាទីមេត្រី! ទម្លាប់មិនល្អមួយចំនួន ដែលមនុស្សក្នុងសង្គមមួយកែមិនបាន បានធ្វើឲ្យសង្គមនោះសម្បូរទៅដោយមនុស្សអត់បែកបញ្ញាទៅរកសេចក្តីចម្រើន។ ក្នុងពេលជាមួយគ្នានោះ ពលរដ្ឋក៏ នាំគ្នាដើរតាមអ្នកដឹកនាំដែលពុករលួយ រំលោភជិះជាន់មនុស្សទៅវិញ។ ក្នុងអត្ថបទចុងក្រោយរបស់លោក មុននឹងទទួលមរណាភាព បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតសាស្រ្តចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ បានបន្សល់គំនិត ដែលអ្នកប្រាជ្ញបរទេស រួមទាំងព្រះពុទ្ធបរមគ្រូផង បង្រៀនរបៀបគិតឲ្យមនុស្សត្រង់ត្រាប់ដើម្បីសេចក្តីចម្រើនរបស់ខ្លួន និង សង្គមជាតិ។
Published 11/29/23
ប្រវត្តិវិទូឧស្សាហ៍រំឭកអ្នកសិក្សា ស្រាវជ្រាវថា ប្រវត្តិសាស្រ្ត អាចនឹងត្រឡប់មកដដែលវិញ ហើយថា បើមិនប្រយ័ត្នទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្រ្តដោយមិនដឹងខ្លួន។ ទំនាក់ទំនងជិតស្និទរវាងប្រ ទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន មិនមែនទើបតែកើត មាននាពេលថ្មីៗនេះទេ គឺមានរាប់ទសវត្សមកហើយ។ ប៉ុន្តែ ចិនគេគិតប្រយោជន៍ជាតិរបស់គេ ជាងប្រយោជន៍ខ្មែរ ដូច្នេះ ខ្មែរបានត្រឹម តែរស់ផ្ញើវាសនា ផ្ញើជីវិត ពឹងលើចិនតែប៉ុណ្ណោះ។ តើអនាគតស្រុក ខ្មែរ អាចនឹងជួបផលវិបាកអាក្រក់ដូចម្តេចខ្លះ? លោក ហាស់ សាន មានសេចក្តីរាយការណ៍វិភាគ...
Published 10/06/23
ក្មួយប្រុសជាអ្នកលេង និងល្បីឈ្មោះជាមេក្លោងជួញដូរគ្រឿងញៀន ដែលជាប់ទាក់ទិននឹងបណ្ដាញឧក្រិដ្ឋជនជនជាតិចិនរឿងបើកក្រុមហ៊ុនឆបោក និងជួញដូរមនុស្ស របស់មេដឹកនាំផ្តាច់ការកម្ពុជាលោក ហ៊ុន សែន គឺអ្នកឧកញ៉ា ហ៊ុន តូ។ បុរសរូបនេះ ដំបូងឡើយឈរឈ្មោះវិនិយោគជាមួយតែអ្នកវិនិយោគទន់ជនជាតិខ្មែរប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ ២០១៨មក លោក ហ៊ុន តូ ត្រូវបានគេដឹងថា បានចាប់ផ្តើមដៃគូរវិនិយោគជាមួយ វិនិយោគទន់ ជនជាតិចិន ចង គ្នាជាបណ្តាញពីក្រុមហ៊ុនមួយទៅក្រុមហ៊ុន ដែលមានលក្ខណៈជាយុទ្ធសាស្ត្រពីងពាង ក្នុងបំណងលាងលុយក៏ខ្វក់ខ្នាតធំ។លោកតាំង សារ៉ាដា...
Published 09/19/23
រាជាណាចក្រកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងបក្សតែមួយ ជិត ៤០ឆ្នាំ ក្លាយជាប្រទេសមួយ ត្រូវគេមើលឃើញថាធ្វើទុកបុកម្នេញ ជាខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយរលកសំឡេង និងប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រនិចសម័យទំនើប។ គោលដៅគឺដើម្បីចាប់ឱ្យបាន សំឡេង ប្រឆាំង និងឯករាជ្យហើយឈានដល់ការចាត់វិធានការ តាមអំណាចដែលមាននៅក្នុងដៃ។ ចុងក្រោយនេះ បក្សប្រជាជនកម្ពុជា ដែលស្ថិតនៅក្រោម អំណាច យ៉ាងណែនក្នុងដៃរបស់លោក ហ៊ុនសែនកំពុង ធ្លាក់ក្នុងជម្លោះជាមួយក្រុមហ៊ុនហ្វេសបុក ឬក្រុមហ៊ុនមេតា។ ជម្លោះ កើតឡើងដោយសារហ្វេសបុក របស់លោកហ៊ុនសែនបានរំលោភ...
Published 07/20/23
អំពីអ្នកនិពន្ធ ៖ បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជន “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ពីឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៨៩ បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសាកលវិទ្យាល័យអាមេរិកាំងនៅកោះ Guam ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០៤ ដែលជាឆ្នាំលោកបានចូលនិវត្តន៍ ។ លោកនិងគ្រួសាររស់នៅក្នុងសហរដ្ឋអាមេរិក ហើយលោកបានទទួលមរណភាពនាចុងឆ្នាំ២០២២ ។ លោកអ្នកអាននិងស្តាប់អាចចូលមើលគេហទំព័រ “គំនិតខ្មែរ” របស់លោកតាមអាសយដ្ឋាន www.kumnitkhmer.com ។
Published 07/18/23
រដ្ឋាភិបាលលោក ហ៊ុន សែន ដឹកនាំយូរៗទៅ ដូចរបបនៅ ប្រទេសវេណេហ្ស៊ុយអេឡា គឺចង់រឹបអាជីវកម្ម និង បេសកកម្មអង្គ ការមនុស្សធម៌ជួយពលរដ្ឋ ទៅឲ្យបក្ស ពួករបស់ខ្លួន។ លោក ហាស់ សាន មានសេចក្តីរាយការណ៍មួយ ថាតើ រដ្ឋយករឿងពន្ធដារ ជា លេសដើម្បីបញ្ចប់បេសកកម្មអង្គការអាមេរិកាំង ព្រោះមន្ទិល សង្ស័យថា ជំពាក់ទាក់ទងនឹងសារព័ត៌មាន ឌឹ ខេមបូឌីយ៉ាដេលី ឬក៏ជាលេសក្នុងទិសដៅផ្សេង
Published 07/13/23
ក្រុមគ្រួសារ របស់បុរសខ្លាំងក្រាញអំណាចនៅកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរក ឃើញថា ជាអ្នកនៅពីក្រោយនៃការចរាចរ គ្រឿងញៀនដ៏ធំបំផុតនៅកម្ពុជា ដែលកំពុង ចែកចាយយ៉ាងអាណាធិបតេយ្យនៅ តាមក្លឹបរាត្រី រង្គសាល ហាងខារ៉ាអូខេ និងផ្ទះសំណាក់ហើយអ្នកដែលចែកចាយធំ គឺជាជនជាតិវៀតណាម និងជនជាតិចិន ដែលអាចនិយាយភាសាខ្មែរបានប៉ៃឡាំៗតាមរយៈបណ្តាញសង្គមតេឡេក្រាមដោយគ្មានសមត្ថកិច្ចទទួលបន្ទុកបង្ក្រាបគ្រឿងញៀនណាម្នាក់ ឬ ថ្នាក់អ្នកដឹកនាំរដ្ឋាភិបាល ណាមួយ ហ៊ានប៉ះពាល់ឡើយ ដោយសារតែពួកគេខ្លាចអំណាចរបស់លោក ហ៊ុន សែន។
Published 07/11/23
បុគ្គលិក​ក្នុង​ក្រុមហ៊ុន Galaxy Navatra មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ជួល​ក្រុម​ការងារ​របស់​ខ្លួន​ឱ្យ​ថត​សម្ដែង និង​ដើរ​តួ​ជា​អតិថិជន និយាយ​អួត និង​ជឿជាក់​អំពី​គម្រោង​ផ្ទះល្វែង​ខ្យល់​របស់​ខ្លួន ដើម្បី​បោកប្រាស់​អតិថិជន​ពិតប្រាកដ។យុទ្ធនាការ​បោកប្រាស់​នេះ គឺ​ដើម្បី​ឱ្យ​អតិថិជន​ដទៃ​ទៀត​មើល​ឃើញ​អំពី​គម្រោង​របស់​លោក ឡេង ណាវ៉ាត្រា មាន​សកម្មភាព​អំពី​សកម្មភាព​សាងសង់​ផ្ទះ​ដែល​សម្រេច​រួច និង​ផ្ទះ​កំពុង​សាងសង់។ក្រុម​អ្នក​ច្បាប់​ចាត់ទុក​ថា យុទ្ធនាការ​បោកប្រាស់​ជា​ប្រព័ន្ធ​នេះ...
Published 07/11/23
អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ផ្ទះ និង​ភ្នាក់ងារ​លក់​ផ្ទះ​របស់​ឧកញ៉ា​ជំនាន់​ថ្មី​ម្នាក់ គឺ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​ទាមទារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រគល់​ផ្ទះ​ឲ្យ​ពួកគេ ព្រមទាំង​បើក​ប្រាក់​កម្រៃ​ជើងសា​តាម​កិច្ចសន្យា​ដល់​បុគ្គលិក​ផ្នែក​លក់។
Published 07/11/23
កាលពី​អំឡុង​ឆ្នាំ​២០១៨ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា ទ្រព្យសម្បត្តិ​របស់​លោក​សរុប​ទាំងអស់​គិត​ទាំង​អចលនទ្រព្យ​ផ្សេងៗ​ថែម​ទៀត​ផង មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០២១ មក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ចាប់ផ្តើម​បញ្ចេញ​សាច់ប្រាក់​ឧបត្ថម្ភ​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ក្រោម​រូបភាព​មនុស្សធម៌​ជា​លុយ​សុទ្ធ ដែល​គិត​មក​ទល់​នឹង​ពេលនេះ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៥​លាន​ដុល្លារ​ហើយ​ក្នុង​រយៈពេល ៥​ឆ្នាំ។
Published 07/11/23
អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង រយៈពេល ៤​ឆ្នាំ (២០១០-២០១៤) និង​ជា​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​មាន​ដើមទុន​វិនិយោគ​ដំបូង​ត្រឹមតែ ១​ម៉ឺន ១​ពាន់​ដុល្លារ បន្ទាប់ពី​ធ្វើ​ជា​កម្មករ​នៅ​កូរ៉េ​បាន​ពីរ​ឆ្នាំ បាន​ក្លាយ​ជា​អ្នកឧកញ៉ា​វ័យក្មេង​ជាងគេ ដែល​ឈរ​លើ​លេខ​រៀង​ទី​១២ ក្នុង​ចំណោម​ឧកញ៉ា​ចាស់​វស្សា​ចំនួន ១៨​រូប​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​នៅ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​ឧកញ៉ា​សរុប​ចំនួន ១០៧០​នាក់ គិត​ត្រឹម​ឆ្នាំ​២០២០ ហើយ​ក៏​ជា​ឧកញ៉ា​ម្នាក់​ផ្ដល់​ថវិកា​ជាង...
Published 07/11/23