អាជ្ញាធរបិទសុំណុំរឿងឃាតកម្មសម្លាប់លោកឈុត វុទ្ធី ដោយសារ​តែ​​ឃាតករជាប់ពាក់ព័ន្ធត្រកូលហ៊
Listen now
Description
ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នេះគឺជាខូប​១២​ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក ឈុត វុទ្ធី ដែលជា​វីរជន​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោនៅកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចវាលបី​ ឃុំបាក់ខ្លង​ ស្រុកមណ្ឌលសីម៉ា​ ខេត្តកោះកុង ​នៅពេលដែលលោក ចុះស៊ើប អង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាល។ ប៉ុន្តែ១២ឆ្នាំកន្លងទៅនេះយុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសារ របស់លោក ហាក់នៅឆ្ងាយដូចជើងមេឃ ដោយសារតែសំណុំរឿង នេះជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនកាប់ឈើដ៏ល្បីឈ្មោះ Timber Green ដែលមានអ្នកស្រី ខៀវ ស ស៊ីលៀប និងលោកស្រីហ៊ុន ម៉ាណា ដែល ជាកូនស្រីអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ​ជា​ម្ចាស់​ភាគហ៊ុនធំ។ កញ្ញា​ ខៀវ សុភា សូមជូនព័ត៌មានពិស្តារ
More Episodes
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាព​សារព័ត៌មាន ពិភព លោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរព ដល់តួនាទីដ៏សំខាន់របស់ អ្នក​សារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាច ទុកចិត្ត បានដល់ សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះ ថ្នាក់ដល់ អាយុជីវិតរបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញគេសង្កេត...
Published 05/03/24
ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជា​អ្នក នយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរ ពីលោក ហុង លីម ​​ក្នុង​គណបក្ស​ពលករ (Labor party) ដែលមាន​ប្រជាប្រិយភាព​មួយ​រូប ដែល​មានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួ​ន​ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះដូចជាពលរដ្ឋខ្មែរ...
Published 04/25/24