ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្តប្រឈម នឹងឧបសគ្គ ក្នុងការបំពេញ វិជ្ជ
Listen now
Description
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាព​សារព័ត៌មាន ពិភព លោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរព ដល់តួនាទីដ៏សំខាន់របស់ អ្នក​សារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាច ទុកចិត្ត បានដល់ សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះ ថ្នាក់ដល់ អាយុជីវិតរបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញគេសង្កេត ឃើញ​ថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្ត ប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី។ ចំណែកឯភាគីរដ្ឋាភិបាលនៅតែបន្តអះអាងការពារខ្លួនថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ ព្រោះមានចំនួន ៧៩.៨% នៃអ្នកសារព័ត៌មានដែលបានជួប សម្ភាស បានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមាន ភាពល្អប្រសើរជាងពីមុន។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកតាំង សារ៉ាដា សូមជូនសេចក្តី រាយ ការណ៍​​ព័ត៌មានពិស្តារ
More Episodes
អ្នកវិភាគមើលឃើញផលវិបាកខុសគ្នាលើគម្រោង​ជីកព្រែក ហ៊្វូ ណន៖ អ្នកខ្លះថាចុងបញ្ចប់ ខែ្មរចំណេញ អ្នកខ្លះថាចិនកើបផល ហើយរីឯខ្មែរ​កើបផេះ។ លោក ហាស់ សាន មានសេចក្តីរាយការណ៍​ពិ​ពណ៌​នាលម្អិត ក្នុងការពិនិត្យមើលថាតើមានអ្វីខ្លះពាក់ព័ន្ធ​នឹង​ព្រែក​ជីកហ្វូណន​ដែលមហាជននៅតែមានមន្ទិលសង្ស័យនេះ។ សូមអញ្ជើញ​លោកអ្នកនាង...
Published 06/01/24
ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នេះគឺជាខូប​១២​ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក ឈុត វុទ្ធី ដែលជា​វីរជន​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោនៅកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចវាលបី​ ឃុំបាក់ខ្លង​ ស្រុកមណ្ឌលសីម៉ា​ ខេត្តកោះកុង ​នៅពេលដែលលោក ចុះស៊ើប អង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាល។...
Published 04/27/24