កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមក
Listen now
Description
ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជា​អ្នក នយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរ ពីលោក ហុង លីម ​​ក្នុង​គណបក្ស​ពលករ (Labor party) ដែលមាន​ប្រជាប្រិយភាព​មួយ​រូប ដែល​មានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួ​ន​ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះដូចជាពលរដ្ឋខ្មែរ ពលរដ្ឋ​វៀតណាម ពលរដ្ឋថៃ ពលរដ្ឋចិន និងពលរដ្ឋភូមា ជាដើម។ លោក ​តាក់ ម៉េងហ៊ាង ​ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៤៣ឆ្នាំគឺ​ជា​កូន​របស់​គ្រួសារ​អន្តោប្រវេសន៍ មានដើមកំណើតពីស្រុកឈូក ​ខេត្តកំពត។ លោកបាន​មក​រស់នៅ​ប្រទេស​អូស្ត្រាលីនៅឆ្នាំ១៩៩៦ ​តាមរយៈ​កម្មវិធី​មនុស្សធម៌​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ លោក តាក់​ម៉េងហ៊ាង ​គឺជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូនចំនួន​៥​នាក់។ នៅពេល​លោក​ មក​ដល់​ប្រទេស​អូស្ត្រាលី​ក្នុង​វ័យ១៦​ឆ្នាំ​នោះ​ លោកបាន​ចូល​រៀន​សាលា​ភាសា​អង់គ្លេស​មួយ​រយៈពេលសិន ​មុននឹង​បន្ត​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​ឡើង​វិញ។ បន្ទាប់មក ​លោក ​បាន​បន្ត​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​វិចតូរីយ៉ា​ ​(Victoria University )​​ រហូត​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ចំនួន​ពីរ ​គឺ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយនៅឆ្នាំ២០០៦។ មុននឹង​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ ​លោក តាក់ ម៉េងហ៊ាង ​ធ្លាប់​ធ្វើ​ជា​មេធាវី​រយៈពេល​៥ឆ្នាំ ​បន្ទាប់មក លោកបានបង្កើត​​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​​មួយ ដែល​ផ្តល់​សេវា​ផ្នែក​ច្បាប់ទៅដល់ពលរដ្ឋនៅឆ្នាំ២០០៨។ ក្រៅពីនេះ​ លោក​ ក៏​ធ្លាប់​ធ្វើជា​អ្នក​អត្ថាធិប្បាយ​នៅ​វិទ្យុ ​SBS ខ្មែរ ​រយៈ​ពេល​១០ឆ្នាំដែរ ​និង​ធ្វើ​ជា​អ្នកបកប្រែ​ភាសា​ ​នៅ​តាម​មន្ទីរពេទ្យ តាម​សាលារៀន និងតុលាការ ថែមទៀត។ ​ នៅ​ពេលនោះ​ហើយ ដែល​ធ្វើឱ្យលោកបាន​ដឹង​អំពី​សេចក្
More Episodes
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាព​សារព័ត៌មាន ពិភព លោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរព ដល់តួនាទីដ៏សំខាន់របស់ អ្នក​សារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាច ទុកចិត្ត បានដល់ សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះ ថ្នាក់ដល់ អាយុជីវិតរបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញគេសង្កេត...
Published 05/03/24
ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នេះគឺជាខូប​១២​ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក ឈុត វុទ្ធី ដែលជា​វីរជន​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោនៅកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចវាលបី​ ឃុំបាក់ខ្លង​ ស្រុកមណ្ឌលសីម៉ា​ ខេត្តកោះកុង ​នៅពេលដែលលោក ចុះស៊ើប អង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាល។...
Published 04/27/24