អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត
Listen now
Description
ប្រវត្តិវិទូឧស្សាហ៍រំឭកអ្នកសិក្សា ស្រាវជ្រាវថា ប្រវត្តិសាស្រ្ត អាចនឹងត្រឡប់មកដដែលវិញ ហើយថា បើមិនប្រយ័ត្នទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្រ្តដោយមិនដឹងខ្លួន។ ទំនាក់ទំនងជិតស្និទរវាងប្រ ទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន មិនមែនទើបតែកើត មាននាពេលថ្មីៗនេះទេ គឺមានរាប់ទសវត្សមកហើយ។ ប៉ុន្តែ ចិនគេគិតប្រយោជន៍ជាតិរបស់គេ ជាងប្រយោជន៍ខ្មែរ ដូច្នេះ ខ្មែរបានត្រឹម តែរស់ផ្ញើវាសនា ផ្ញើជីវិត ពឹងលើចិនតែប៉ុណ្ណោះ។ តើអនាគតស្រុក ខ្មែរ អាចនឹងជួបផលវិបាកអាក្រក់ដូចម្តេចខ្លះ? លោក ហាស់ សាន មានសេចក្តីរាយការណ៍វិភាគ ថាតើចិនអាចការពារខ្មែរ ឬមិនអាច?
More Episodes
អ្នកវិភាគមើលឃើញផលវិបាកខុសគ្នាលើគម្រោង​ជីកព្រែក ហ៊្វូ ណន៖ អ្នកខ្លះថាចុងបញ្ចប់ ខែ្មរចំណេញ អ្នកខ្លះថាចិនកើបផល ហើយរីឯខ្មែរ​កើបផេះ។ លោក ហាស់ សាន មានសេចក្តីរាយការណ៍​ពិ​ពណ៌​នាលម្អិត ក្នុងការពិនិត្យមើលថាតើមានអ្វីខ្លះពាក់ព័ន្ធ​នឹង​ព្រែក​ជីកហ្វូណន​ដែលមហាជននៅតែមានមន្ទិលសង្ស័យនេះ។ សូមអញ្ជើញ​លោកអ្នកនាង...
Published 06/01/24
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាព​សារព័ត៌មាន ពិភព លោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរព ដល់តួនាទីដ៏សំខាន់របស់ អ្នក​សារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាច ទុកចិត្ត បានដល់ សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះ ថ្នាក់ដល់ អាយុជីវិតរបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញគេសង្កេត...
Published 05/03/24