សន្តតិកម្ម
Listen now
Description
ការកើត ចាស់ ឈឺ ស្លាប់គឺជារឿងធម្មតានៃច្បាប់ធម្មជាតិ។ ប៉ុន្តែ នៅពេលដែលមនុស្សម្នាក់ទទួលមរណភាពទៅ គឺតែងបន្សល់ទុកនូវសិទ្ធិ និងកាតព្វកិច្ចមួយចំនួនសម្រាប់អ្នកជំនាន់ក្រោយ។ សិទ្ធិ និងកាតព្វកិច្ចទាំងនេះ កាន់តែមានការកើនឡើងជាលំដាប់ឆ្លើយតបទៅនឹងភាពរស់រវើកនៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ដែលធ្វើឱ្យការយល់ដឹងពីការបែកចែកទ្រព្យសម្បត្តិនៅពេលដែលបុគ្គលម្នាក់ទទួលមរណភាពនេះ កាន់តែមានសារៈសំខាន់។ ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “សន្តតិកម្ម” មកពិភាក្សា។ វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោកមេធាវី កឹម វឌ្ឍនៈ ដែលលោកជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកស្រាវជ្រាវដំបូងរបស់សមាគមសាលាត្រាជូ។  ផតកាសលេខពិសេសទី ២២ នេះ ផ្តោតទៅលើចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋានទៅលើបញ្ហា សន្តតិកម្ម ស្របទៅតាមក្រមរដ្ឋប្បវេណីរបស់ប្រទេសកម្ពុជាឆ្នាំ ២០០៧។ យើងនឹងធ្វើការពិភាក្សាទៅលើ និយមន័យនៃសន្តតិកម្ម សន្តតិជន មតកជន អភ័ព្វបុគ្គល និងជនដែលត្រូវផ្តាច់ចេញពីមត៌តកជាដើម។ ជាមួយគ្នានេះ យើងក៏នឹងធ្វើការបង្ហាញពីប្រភេទនៃសន្តតិកម្ម និងរបៀបនៃការបែងចែកមត៌កផងដែរ។
More Episodes
តើអ្វីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី? តើកម្ពុជាបាននិងកំពុងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាខ្លះ? ហើយអ្វីជាសារៈប្រយោជន៍ទទួលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី? ដើម្បីឆ្លើយតបនឹងសំនួរខាងលើ សមាគមសាលាត្រាជូសូមលើកយកនូវប្រធានបទស្តីពី...
Published 09/02/24
បញ្ហាសម្អាតប្រាក់ បាននិងកំពុងក្លាយជាប្រធានបទមួយ ទទួលការចាប់អារម្មណ៍អំពីសាធារណជននៅក្នុងប្រទេស ក៏ដូចជាអន្តរជាតិ។ តើការសម្អាតប្រាក់នេះមានន័យថាលាងលុយមែនរឺទេ? ហេតុអ្វីយើងចាំបាច់សិក្សានិងស្វែងយល់អំពីបញ្ហាខាងលើ ពិសេសសម្រាប់សាធារណៈជន និងវីជ្ជាជីវៈមេធាវី?ឆ្លើយតបនឹងសំនួរខាងលើ...
Published 08/10/22