Description
ស្របតាមបេសកម្មរបស់សមាគម និងដើម្បីរក្សានូវសង្គតិភាពអត្ថបទស្រាវជ្រាវច្បាប់ដែលមានលក្ខណៈវិទ្យាសាស្រ្ត, សាលាត្រាជូ បានសម្រេចបង្កើត និងដាក់អោយដំណើរការនៃគម្រោងថ្មីស្ដីពី«ព្រឹត្តិបត្រច្បាប់សាលាត្រាជូ» ក្នុងទិសដៅបំផុសការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវច្បាប់ និងវិស័យពាក់ព័ន្ធនានាជាទៀងទាត់ប្រចាំឆមាសនីមួយៗ អោយមានភាពសំបូរបែបដែលអាចគ្របដណ្តប់លើវិស័យរដ្ឋ និងឯកជន ទាំងច្បាប់ជាតិ និងអន្តរជាតិ។ ឆ្លើយតបនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ព្រឹត្តិបត្រច្បាប់សាលាត្រាជូ៖ ជំរុញការអភិវឌ្ឍ និង ស្រាវជ្រាវច្បាប់នៅកម្ពុជា” មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោក ដូលីន ផានីរាជ ប្រធានលេខាធិការដ្ឋាននៃគម្រោងព្រឹត្តិបត្រច្បាប់សាលាត្រាជូ។
ផតកាសលេខពិសេសទី ២១ នេះ ផ្តោតទៅលើគោលបំណងគម្រោងព្រឹត្តិបត្រច្បាប់សាលាត្រាជូ, ចក្ខុវិស័យ និងបេសកកម្មគម្រោងព្រឹត្តិបត្រច្បាប់សាលាត្រាជូ, បទពិសោធន៍និងវឌ្ឍនភាពនៃការបោះពុម្ពផ្សាយនូវព្រឹត្តិបត្រច្បាប់លេខទី ១,ទី២, និងទី៣, និង ការកំណត់នូវគុណវុឌ្ឍន៍សម្រាប់អ្នកនិពន្ធដែលមានបំណងក្នុងការចូលរួមក្នុងព្រឹត្តិបត្រ។