Description
ពាណិជ្ជកម្ម គឺជាវិស័យមួយដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ នៅក្នុងបរិបទនៃវិបត្តិកូវីដ-១៩ សកម្មភាពពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការសុខាភិបាលផ្សេងៗដែលធ្វើឱ្យសង្វាក់ផ្គត់ផ្គង់មានការរាំងស្ទះ។ ដើម្បីធ្វើឱ្យប្រសើឡើងវិញនូវវិស័យមួយនេះ សេដ្ឋកិច្ចមួយតម្រូវឱ្យមាននូវគោលនយោបាយពាណិជ្ជកម្មដែលមានប្រសិទ្ធិភាពក្នុងការឆ្លើយតបនឹងវិបត្តិនៅចំពោះមុខ និងក្រសោបយកកាលានុវត្តភាពដែលមាន។ ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “គោលនយោបាយពាណិជ្ជកម្មប្រទេសកម្ពុជា” មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ អុឹម ច័ន្ទបូរមី ប្រធានការិយាល័យអឺរ៉ុប អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម, អនុបណ្ឌិតនីតិពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ម៊ែល បន, អូស្រ្តាលី និងជាអ្នកស្រាវជ្រាវដំបូងរបស់សាលាត្រាជូ។
ផតកាសលេខពិសេសទី ២០ នេះ ផ្តោតទៅលើទិដ្ឋភាពនៃគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានៅក្នុងបរិបទកូវីដ-១៩ និងការពង្រឹងឡើងវិញនូវវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្រោយវិបត្តិនេះ រួមជាមួយនឹងសារៈសំខាន់នៃគោលនយោបាយនេះចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងធុរកិច្ចនៃប្រទេសកម្ពុជា។