​មុន​ថ្ងៃ១៧ មេសា ឆ្នាំ​១៩៧៥ «តំបន់​រំដោះ» ជា​មន្ទី​ពិសោធ​បដិវត្តន៍​ខ្មែរ​ក្រហម​
Listen now
Description
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ព្រះ​រាជ​ដំណើរ​របស់​សម្តេច សីហនុ ពី​ប៉េកាំង​ទៅ​កាន់“តំបន់​រំដោះ” ពោល​គឺ​តំបន់​ដែល​កាន់កាប់​ដោយ​ខ្មែរ​ក្រហម ​ក្នុង​ឆ្នាំ​១៩៧៣។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​និយាយ​ពន្យល់​ថា តំបន់​រំដោះ​ទាំង​នេះ គឺ​ជា​មន្ទី​ពិសោធ​គំនិត​បដិវត្តន៍​របស់​ពួក​ខ្មែរ​ក្រហម តាំង​ពី​ឆ្នាំ​១៩៧១​ម្ល៉េះ។ គឺ​ជា​ទី​កន្លែង​ដែល​ខ្មែរ​ក្រហម​លត់​ដំ​ពួក​ប្រជាជន«រំដោះ​ចាស់» ដើម្បី​ច្បាំង​ឱ្យ​ឈ្នះ​ទាហាន លន់ នល់ និង​ដើម្បី​គ្រប់​គ្រង​ពួក​ប្រជាជន​ថ្មី​ដែល​ក្រោយ​មក​គេ​ហៅ​ថា ពួក​១៧​មេសា បន្ទាប់​ពី​ភ្នំពេញ​ធ្លាក់​នៅ​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥។ 
More Episodes
ក្រោយ​ពី​បាន​និយាយ​រៀបរាប់​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​អស់​ជា​ច្រើន​សប្តាហ៍ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ធ្វើ​សេចក្តី​សន្និដ្ឋាន បិទ​បញ្ចប់​ការ​សិក្សា​ទៅ​លើ​ទំព័រ​ដ៏​ខ្មៅរ​ងងិត​មួយ​នេះ​នៃ​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា។ ក្រោយ​ពី​បាន​ដួល​រលំ​នៅ​ថ្ងៃ​៧​មករា​១៩៧៩​ហើយ...
Published 04/29/19
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​១៩៧៨​ ប៉ុល ពត ​និង​ក្រុម​ខ្លួន​សម្រេច​ចិត្ត​បោស​សម្អាត​ថ្នាក់​ដឹក​នាំ​នៃ​ភូមិភាគ​បូព៌ា​ដែល​ពួក​ខ្លួន​ចោទ​ថា...
Published 04/22/19
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​បក្ស​និង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨។...
Published 04/08/19