ភូមិសាស្រ្តនយោបាយ - មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ «តំបន់រំដោះ» ជាមន្ទីពិសោធបដិវត្តន៍ខ្
Description
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីព្រះរាជដំណើររបស់សម្តេច សីហនុ ពីប៉េកាំងទៅកាន់“តំបន់រំដោះ” ពោលគឺតំបន់ដែលកាន់កាប់ដោយខ្មែរក្រហម ក្នុងឆ្នាំ១៩៧៣។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពន្យល់ថា តំបន់រំដោះទាំងនេះ គឺជាមន្ទីពិសោធគំនិតបដិវត្តន៍របស់ពួកខ្មែរក្រហម តាំងពីឆ្នាំ១៩៧១ម្ល៉េះ។ គឺជាទីកន្លែងដែលខ្មែរក្រហមលត់ដំពួកប្រជាជន«រំដោះចាស់» ដើម្បីច្បាំងឱ្យឈ្នះទាហាន លន់ នល់ និងដើម្បីគ្រប់គ្រងពួកប្រជាជនថ្មីដែលក្រោយមកគេហៅថា ពួក១៧មេសា បន្ទាប់ពីភ្នំពេញធ្លាក់នៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥។
ក្រោយពីបាននិយាយរៀបរាប់ពីបដិវត្តន៍និងរបបខ្មែរក្រហមអស់ជាច្រើនសប្តាហ៍ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសិក្សាទៅលើទំព័រដ៏ខ្មៅរងងិតមួយនេះនៃប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។ ក្រោយពីបានដួលរលំនៅថ្ងៃ៧មករា១៩៧៩ហើយ...
Published 04/29/19
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា នៅឆ្នាំ១៩៧៨ ប៉ុល ពត និងក្រុមខ្លួនសម្រេចចិត្តបោសសម្អាតថ្នាក់ដឹកនាំនៃភូមិភាគបូព៌ាដែលពួកខ្លួនចោទថា...
Published 04/22/19
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីការតាមកម្ទេចគ្នាឯងនៅក្នុងជួរបក្សនិងនៅក្នុងជួររដ្ឋាភិបាលនៃរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨។...
Published 04/08/19