ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤
Listen now
Description
១) ក្រុមអ្នកឃ្លាំមើល ជម្រុញឱ្យ រដ្ឋាភិបាលដោះលែងសកម្មជននានា និងអ្នកនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដើម្បី​ធានា​ភាព​ពេញលេញនៃខ្លឹមសាររដ្ឋធម្មនុញ្ញ។ ២) ​ ក្រុមអ្នកតស៊ូមតិកម្ពុជា ចាត់ទុក ការចោទប្រកាន់ និងឃុំខ្លួន​អ្នក​សំដែង​មតិប្រឆាំងគម្រោងអភិវឌ្ឍត្រីកោណ គឺជាបទល្មើសឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ៣) លោកមាជ សុវណ្ណារ៉ា អះអាងថា លោក​ត្រៀមខ្លួន​រួចរាល់ហើយ​ក្នុងការ​​ចូលបំភ្លឺនៅ​តុលាការ​ខេត្តរតនគិរី ប្រសិនបើមានដីកា កោះ​ហៅ។ ៤) សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងដង្ហែញត្តិដាក់ជូន​ក្រសួង​ពាក់ព័ន្ធក្នុងឱកាសទិវាគ្រូបង្រៀនពិភលោកនៅដើមខែតុលា។ ៥) ​ លោក ហ៊ុន សែន បញ្ជាឱ្យ លោក ឃ្លាំង ហួត តាមចាប់ខ្លួន​សកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា ក្នុងប្រទេសថៃ​យកទៅ​កម្ពុជាវិញទោះស្លាប់ ឬរស់ក៏ដោយ។ ៦) ប្រធានាធិបតីអ៊ុយក្រែនអះអាងថាសង្រ្គាមរុស្ស៊ីនៅលើទឹកដី​អ៊ុយក្រែនកាត់តែទៅរកការបិទបញ្ចប់។
More Episodes
១) ក្នុងយុទ្ធនាការរយៈពេល១២០ថ្ងៃ អាជ្ញាធរថៃចាប់ខ្លួន​ពលករ​ខ្មែរ​ឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃជិត៤ម៉ឺននាក់។ ២) ​ បណ្តាញយុវជនកម្ពុជាសកល ថ្កោលទោស លោក ហ៊ុន សែន ជុំវិញ​ការចេញបញ្ជាឱ្យចាប់សមាជិករបស់ខ្លួនលើទឹកដីថៃ។ ៣) សេចក្តីរាយការណ៍សុីជម្រៅ៖ អ្នក​ឃ្លាំមើល​និយាយថា ទណ្ឌកម្ម​របស់​​អាមេរិកលើឧកញ៉ា​ លី...
Published 09/27/24
១) អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តមសីហនុ មានព្រះរាជ​បន្ទូល​បញ្ជាក់ច្បាស់ៗថា កោះត្រល់គឺជាកម្មសិទ្ធិរបស់ខ្មែរ។ ២) ​ អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យ ពលរដ្ឋខ្មែរតាមដានគម្រោង​អភិវឌ្ឍត្រីកោណបន្តទៀត ព្រោះកម្ពុជាមិនដកខ្លួនជា​ផ្លូវការ​ចេញ​ពី​គម្រោងនេះទេ។ ៣) សេចក្តីរាយការណ៍សុីជម្រៅ៖...
Published 09/26/24