ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤
Listen now
Description
១) ក្នុងយុទ្ធនាការរយៈពេល១២០ថ្ងៃ អាជ្ញាធរថៃចាប់ខ្លួន​ពលករ​ខ្មែរ​ឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃជិត៤ម៉ឺននាក់។ ២) ​ បណ្តាញយុវជនកម្ពុជាសកល ថ្កោលទោស លោក ហ៊ុន សែន ជុំវិញ​ការចេញបញ្ជាឱ្យចាប់សមាជិករបស់ខ្លួនលើទឹកដីថៃ។ ៣) សេចក្តីរាយការណ៍សុីជម្រៅ៖ អ្នក​ឃ្លាំមើល​និយាយថា ទណ្ឌកម្ម​របស់​​អាមេរិកលើឧកញ៉ា​ លី យ៉ុងផាត់​នឹង​បង្ក​ផល​វិបាក​ដល់​ការ​រក​ស៊ីនៅបរទេស ដែលនឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ​ ហ៊ុន។ ៤) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ជំរុញឱ្យ ពលរដ្ឋខ្មែរបន្តការតវ៉ា​ប្រឆាំង​គម្រោងអភិវឌ្ឍត្រីកោណថែមទៀត ព្រោះនៅមានបញ្ហាជា​ច្រើនទៀត។ ៥) ​ ​លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អន្តរាគមន៍ ក្រោយតុលាការ ថ្នាក់ក្រោមកាត់ក្តីឱ្យមន្រ្តីគយបើក​រថយន្ដ​បុក​មនុស្ស​ស្លាប់ ៤នាក់ ជាប់ពន្ធនាគារ តែ៥ឆ្នាំ។ ៦) អ្នកវិភាគនយោបាយ ចាត់ទុក របៀបដឹកនាំនៅកម្ពុជាជារបបដឹកនាំ​គ្រួសារ​កុម្មុយនីស្តផ្តាច់ការ។ ៧) ប្រធានាធឬិបតីអ៊ុយក្រែនស្នើសុំមេដឹកនាំពិភពលោកឈរ​ជាមួយ​អ៊ុយក្រែនខណៈលោកពូទីនគំរាមប្រើអាវុធនុយក្លេអែរ។
More Episodes
១) អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តមសីហនុ មានព្រះរាជ​បន្ទូល​បញ្ជាក់ច្បាស់ៗថា កោះត្រល់គឺជាកម្មសិទ្ធិរបស់ខ្មែរ។ ២) ​ អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យ ពលរដ្ឋខ្មែរតាមដានគម្រោង​អភិវឌ្ឍត្រីកោណបន្តទៀត ព្រោះកម្ពុជាមិនដកខ្លួនជា​ផ្លូវការ​ចេញ​ពី​គម្រោងនេះទេ។ ៣) សេចក្តីរាយការណ៍សុីជម្រៅ៖...
Published 09/26/24
១) ក្រុមអ្នកឃ្លាំមើល ជម្រុញឱ្យ រដ្ឋាភិបាលដោះលែងសកម្មជននានា និងអ្នកនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដើម្បី​ធានា​ភាព​ពេញលេញនៃខ្លឹមសាររដ្ឋធម្មនុញ្ញ។ ២) ​ ក្រុមអ្នកតស៊ូមតិកម្ពុជា ចាត់ទុក ការចោទប្រកាន់ និងឃុំខ្លួន​អ្នក​សំដែង​មតិប្រឆាំងគម្រោងអភិវឌ្ឍត្រីកោណ គឺជាបទល្មើសឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ៣)...
Published 09/25/24