Description
នៅក្នុងនាទីខ្ញុំនិយាយពីរភាសារបស់យើង នៅសប្តាហ៍នេះ លោក ឆាយ ហុកផេង សូមធ្វើអត្ថាធិប្បាយជុំវិញប្រធានបទស្តីអំពី"ទឹកភ្នែកនៅលើឆាក" (La tragédie mise en scène)។
១-ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី សារពិតនៃជីវិតដែលកាឡៃចេញជាឆាកល្ខោនក្តី ជាខ្សែភាពយន្តក្តី សុទ្ធសឹងតែលាយឡំការមិនពិតខ្លះៗចៀសមិនបាន។ ប៉ុន្តែ សំខាន់ គឺខ្លឹមសារនៃសាច់រឿងដែលគេត្រូវតែគោរពឥតខ្ចោះ។ ពុំនោះសោតទេ គេនឹងបានទទួលការទិទានឥតប្រណី អំពីសំណាក់ អ្នកអាន អ្នកស្តាប់ អ្នកមើល ដែលធ្លាប់បានស្គាល់រស់ជាតិពិតៗនៃជីវិតគ្រប់ជំនាន់ គ្រប់សង្គម។ រីឯ ជីវិតនៃជនរងគ្រោះ ពីរបបខ្មែរក្រហម ក៏ត្រូវបានគេផលិតចេញជាល្ខោន និងជា ខ្សែភាពយន្តដែរ។
Effectivement, Jean Baptiste Phou a mis en scène la vie des rescapés du génocide khmer rouge. D’abord dans « Cambodge me voici » et ensuite dans « L’Anarchiste », une pièce de théâtre adaptée du roman de même nom écrit par Soth Poline, philosophe et ancien directeur de journal à Phnom-Penh du temps de Lon Nol. Cet auteur vit actuellement en Californie.
២-« Cambodge me voici » មានចំណងជើងជាខ្មែរថា « សម្លេងស្រណោះ»រៀបរាប់ពីការផ្តោះផ្តងសំដីរវាងស្ត្រីមានវ័យបីជំនាន់ខុសគ្នាទាំង៤នាក់។ នៅក្នុងសាច់រឿង ស្រ្តីចំណាស់ឈ្មោះ មេថា ប្រើពាក្យថា « Comme je suis immigrée illégale »ដោយភេ្លចគិតថាជនភៀសខ្លួនសញ្ជាតិខ្មែរនៅជំនាន់ឆ្នាំ៧៩/៨០ មិនមែនជាជនអន្តោប្រវេស្តន៍ខុសច្បាប់ទេ។ រីឯ នៅជិតចុងបញ្ជប់នៃសាច់រឿង »សម្លេងស្រណោះ » តួស្រីដដែលនេះក៏ភ្លាត់មាត់និយាយថា » Si cette guerre n’avait pa éclatée, je serais rentrée au Cambodge après mes études «។ ពាក្យនេះ ធ្វើឲ្យយើងពិចារណាថា កាលនៅជំនាន់ខ្មែរក្រហមប៉ុលពត ប្រទេសខ្មែររស់ក្នុងសន្តិភាព បែបប្រល័យពូជសាសន៍ លើកលែងតែពេល