នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) - ទៅ​«លេង​អង្គរ» Visiter les monuments
Listen now
Description
យើង​នាំ​គ្នា​ទៅលេង​ទី​រមណីយដ្ឋាន​នានា មាន​អង្គរ​បុរី បន្ទាយ​ឆ្មារ​ បន្ទាយ​ស្រី អង្គរវត្ត តាព្រហ្ម​ បាយ័ន​ បឹងមាលា កោះកេរ្តិ៍ និង​កូន​ប្រាសាទ​មីរដេរដាស់​នាតំបន់​សម្បូរព្រៃគុក។ ពាក្យថា​ទៅលេង​កម្សាន្ត​ ឬទៅមើល​ ទស្សនាទីធ្លា ប្រាង្គប្រាសាទ​ ទឹក​ធ្លាក់​ ទឹក​ជ្រោះ​ វា​មិន​ហួស​អំពី​អត្ថន័យ​នៃពាក្យ​សាមញ្ញ​មួយ​ថា ទៅមើល​កុន​ មើល​ល្ខោន​យីកេ ស្បែកធំ ស្បែក​តូច​។ ប៉ុន្តែ​វា​ខុស​គ្នា​ត្រង់​ដែលថា មើល​កុន​មើល​ល្ខោន​ នៅទីបញ្ចប់​ គេ​អាច​យល់​សាច់​រឿង កុន​ ល្ខោន ថា​វា​ជារឿង​កំប្លែង កម្សត់ សាហាវ ខ្មោច​ឆៅហុតឈាម ឬក៏​រឿង​​ Western អាគាំង​លួច​ដី​ពួក​ព្នង​ដែល​ជា​ជន​ជាតិ​ដើម​នៅ​អាមេរិក​។ ប៉ុន្តែ​ទស្សនា​ប្រាសាទ​ គឺជា​រឿង​មួយ​ផ្សេង​ គឺថា​លំបាក​យល់​ន័យ​ណាស់។​
More Episodes
ពពួក​ប្រទេស​មហា​អំណាច​ គេ​ស្រែក​កោកកាក​ គេប្រកូសអូសទាញ​ប្រទេស​ឯទៀត​ឱ្យ​មក​ពិចារណា​បរិវារ​អាកាសធាតុ​ដែល​ប្រែ​ប្រួល​មិន​ប្រក្រតី ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ វា​បណ្តាល​មក​ពី​សន្ទុះ​ផ្នែក​រោង​ចក្រ​និង​ឧស្សាហកម្ម​ ដែល​លោតផ្លោត​បោះពួយ​ស៊ី​ឋាម​ពល​រ៉ែ​ មានរ៉ែធ្យូង​ រ៉ែធម្មជាតិ​នានា​ឱ្យ​ហុយ​ផ្សែង​ទ្រលោម...
Published 10/25/19