នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) - សង្គ្រាម​បរមណូ Guerre atomique
Listen now
Description
ពពួក​ប្រទេស​មហា​អំណាច​ គេ​ស្រែក​កោកកាក​ គេប្រកូសអូសទាញ​ប្រទេស​ឯទៀត​ឱ្យ​មក​ពិចារណា​បរិវារ​អាកាសធាតុ​ដែល​ប្រែ​ប្រួល​មិន​ប្រក្រតី ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ វា​បណ្តាល​មក​ពី​សន្ទុះ​ផ្នែក​រោង​ចក្រ​និង​ឧស្សាហកម្ម​ ដែល​លោតផ្លោត​បោះពួយ​ស៊ី​ឋាម​ពល​រ៉ែ​ មានរ៉ែធ្យូង​ រ៉ែធម្មជាតិ​នានា​ឱ្យ​ហុយ​ផ្សែង​ទ្រលោម ចាប់ពី​សតវត្សរ៍​ទី​១៩​មក​ដល់​បច្ចុប្បន្ន​កាល។ យើង​ចោទ​សួរ​ថា តើ​ពួក​គេ​មាន​វិប្បដិសារី​លើ​ថ្វីដៃ​បំពុល​ធាតុ​អាកាសស​អស់​រាប់​សតវត្សរ៍​នេះ​ឬយ៉ាងណា? ឬក៏​ជាទង្វើ​ដើម្បីទប់​ស្កាត់​ប្រទេស​ឯទៀត​កុំ​ឱ្យ​មាន​សិទ្ធិសេរីភ​ដូច​ពួក​គេ​ក្នុង​ការ​ប្រើ​ឋាមពល​ពុល​ទាំង​ឡាយនេះ? សំណួរ​មួយ​ទៀត​ផ្តោត​ទៅ​លើ​ឋាម​ពល​បរមាណូ​ដែល​បន្សល់​នូវ​ជាតិ​ពុល រាប់​សតវត្សរ៍​ទៅខាងមុខ។ ប៉ុន្តែ​ព្រឹត្តបត្រ​នេះ ស្តីអំពី​​សង្គ្រាម​បរមាណូ។
More Episodes
យើង​នាំ​គ្នា​ទៅលេង​ទី​រមណីយដ្ឋាន​នានា មាន​អង្គរ​បុរី បន្ទាយ​ឆ្មារ​ បន្ទាយ​ស្រី អង្គរវត្ត តាព្រហ្ម​ បាយ័ន​ បឹងមាលា កោះកេរ្តិ៍ និង​កូន​ប្រាសាទ​មីរដេរដាស់​នាតំបន់​សម្បូរព្រៃគុក។ ពាក្យថា​ទៅលេង​កម្សាន្ត​ ឬទៅមើល​ ទស្សនាទីធ្លា ប្រាង្គប្រាសាទ​ ទឹក​ធ្លាក់​ ទឹក​ជ្រោះ​...
Published 11/11/19