វិស្សមកាល​​គោព្រៃ​និង​ស្ត្រី​ចិន​​ (Bison non futé et 3 Chinoises)
Listen now
Description
នាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់​យើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣សីហា​នេះ លោក​ឆាយ ហុកផេង នឹង​ធ្វើ​ការ​អត្ថាធិប្បាយ​ជុំវិញ​ប្រធានបទ​ថ្មី​មួយ​ទៀត ស្តីអំពី​"​វិស្សមកាល​គោព្រៃ​និង​ស្ត្រី​ចិន​​​"។ ១-ប្រិយមិត្ត​អ្នកស្តាប់​ជា​ទីមេត្រី រដូវ​វិស្សមកាល កំពុងតែ​បោះ​ជំហាន​ប្រុង​ឆ្លង​ដល់​ខែ​កញ្ញា​ដែល​មនុស្សម្នា ត្រូវ​ឃ្មាតខ្មី ប្រើ​កម្លាំង​និង​បញ្ញា​ដើម្បី​ធ្វើការ​ចិញ្ចឹម​ជីវិត​រហូត​ដល់​វិស្សមកាល​ថ្មី​មួយទៀត។ កាលពី​៣​ឆ្នាំ​មុន​នេះ ខ្ញុំ​បាន​ទៅទស្សនា​ឧទ្យាន​Yellow Stone ក៏ប្រទះ​ឃើញ​ហ្វូង​គោ​Bisons ដែល​ស្ទើរ​តែ​ស្លាប់​ផុត​ពូជ​ទៅហើយ​ក្រោម​ស្នូរ​កាំភ្លើង​វែង​នៃ Buffolo Bill នាចុងសតវត្សរ៍ទី​១៨។ En effet, comme vous le savez, chers auditeurs, lors de la conquête de l’Ouest, un chasseur dénommé William Frederick Cody surnommé Buffalo Bill avait exécuté un contrat de « bisonocide » avec la Compagnie Kansas Pacific Railway . L’objectif était de sécuriser la zone de future implantation des lignes de chemin de fer. ២-សត្វគោ bisons នេះ មានប្រវែង​ខ្លួន​វា មិនខ្លីជាងរថយន្ត​តូយ៉ូតា Lexus​កាមេរី​ប៉ុន្មានទេ ហើយ​វា​មាន​ទម្ងន់​ជាង ៥០០ គ.ក និង​កំពស់​១ ម​៧០​ជាមធ្យម។ គេ​សង្កេត​ឃើញថា សត្វ​គោ​យក្ខ​នេះ ស៊ីស្មៅ​អស់ ២៥​គ.ក ក្នុងមួយថ្ងៃៗ។ ហើយ​បើ​វា​រត់​បោល ជល់​នឹង​ឧបសគ្គ​ណា​មួយ ល្បឿន​វា លឿន​ដល់​ទៅ​៥០ គម ក្នុងមួយម៉ោង លើស​ល្បឿន​រថយន្ត​នៅ​ទីក្រុង​ភ្នំពេញ​ទៅទៀត។ ដូច្នេះ គប្បី​ប្រុងប្រយ័ត្ន កុំ​នៅ​ទន្ទឹងផ្លូវ​វា​ឲ្យ​សោះ។​ Pour ne citer que les bisons des plaines qui vit essentiellement en Amérique du Nord et qui constitue, quant à lui, un symbole pour les indiens de ce continent, Buffalo Bill avait massacré plus de 200 têtes par mois, soit presque 10 bisons par jour tombèrent sous la balle de William Frederick Cody ៣-ឆ្នាំ​២០១៥ ដែលខ្ញុំ​បាន​ទៅ​ទស្សនា Yellow Stones នៅ​សហរដ្ឋអាមេរិកពេលរសៀល​ដែល​យើង​កំពុងជិះរថយន្ត​ក្នុង​បរិវេណ​នៃរមណីយដ្ឋាន​ស្រាប់តែ​ឃើញ​គោយក្ខ bison​វា​ដើរ​តម្រង់​ចំ​ពី​មុខ​ប្រហែល​៣០ ម៉ែត្រ​ពី​
More Episodes
យើង​នាំ​គ្នា​ទៅលេង​ទី​រមណីយដ្ឋាន​នានា មាន​អង្គរ​បុរី បន្ទាយ​ឆ្មារ​ បន្ទាយ​ស្រី អង្គរវត្ត តាព្រហ្ម​ បាយ័ន​ បឹងមាលា កោះកេរ្តិ៍ និង​កូន​ប្រាសាទ​មីរដេរដាស់​នាតំបន់​សម្បូរព្រៃគុក។ ពាក្យថា​ទៅលេង​កម្សាន្ត​ ឬទៅមើល​ ទស្សនាទីធ្លា ប្រាង្គប្រាសាទ​ ទឹក​ធ្លាក់​ ទឹក​ជ្រោះ​...
Published 11/11/19