ផលនៃហេតុ​"ម៉ាក់ងាយ មើលស្រាល​"
Listen now
Description
នៅ​ក្នុង​នាទី​​ខ្ញុំ​​និយាយ​​ពីរ​ភាសា​របស់​យើង នៅ​សប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​​ជុំវិញ​ ផល​នៃហេតុ​"ម៉ាក់​ងាយ​ មើលស្រាយ"។ ការងឈឺចាប់​ក្នុង​ផ្លូវចិត្ត ត្បិត​គេ​ត្រូវ​អ្នកដទៃ ប្រមាថ​ម៉ាក់ងាយ ជាជា​កម្លាំង​មួយដ៏ធំ ក្តៅងំ​ក្នុង​ខួរ​ក្បាល​ បណ្តាល​ឲ្យ​មាន​ការសងសឹកវិញ​ដោយ​ប្រការ​ណាមួយមិនខានឡើយ។ ដូច្នេះហើយ ទើបចាស់ទុំ លោកប្រៀនប្រដៅថា​"ងើយស្កក អោន​ដាក់គ្រាប់" ដោយប្រៀបធៀបការឆ្មើងឆ្មៃ ក្រអឺតក្រទម ទៅនឹងដើមស្រូវ​ដែលមិនទន់​អោន​ឆ្ពោះទៅដី​ ត្បិតអីដើមស្រូវបែបនេះ វាខ្ពស់ វាងើយចង្អុល មេឃ តែ​វាគ្មានគ្រាប់ស្រូវ ជាទំងន់ឡើយ​ មានតែសំបកស្រូវ ស្កកស្ងួត។ នេះហើយអត្ថន័យ​នៃពាក្យ ថា​"ងើយស្កក​"។ រីឯ ជនណាប្រើបញ្ញា ស្គាល់រាក់ជ្រៅ ក្មេងចាស់ គេ​ចាត់ទុកថា​ជាមនុស្ស មាន​ទម្ងន់ សីលធម៌ ប្រៀបដូច​ដើមស្រូវ មាន​គ្រាប់ពេញ វាកោង​អោន​ចុះ តម្រង់​ដីដូច្នេះ​ឯង។​ បើស្តីអំពីនយោបាយវិញ ក៏​វា​មិនខុសគ្នាដែរ។​
More Episodes
យើង​នាំ​គ្នា​ទៅលេង​ទី​រមណីយដ្ឋាន​នានា មាន​អង្គរ​បុរី បន្ទាយ​ឆ្មារ​ បន្ទាយ​ស្រី អង្គរវត្ត តាព្រហ្ម​ បាយ័ន​ បឹងមាលា កោះកេរ្តិ៍ និង​កូន​ប្រាសាទ​មីរដេរដាស់​នាតំបន់​សម្បូរព្រៃគុក។ ពាក្យថា​ទៅលេង​កម្សាន្ត​ ឬទៅមើល​ ទស្សនាទីធ្លា ប្រាង្គប្រាសាទ​ ទឹក​ធ្លាក់​ ទឹក​ជ្រោះ​...
Published 11/11/19