មានទោស​ពីព្រោះ​ធ្វេស​ប្រហែស​ (Faute de négligeance) 07/02/2019
Listen now
Description
នៅ​ក្នុង​នាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់យើង នៅ​សប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ប្រធានបទ « មាន​ទោសពីព្រោះ​ធ្វេស​ប្រហែស​​» (Faute de négligeance)។ ១-ប្រិយមិត្តអ្នកស្តាប់​ជាទីមេត្រី ​​នៅ​ប្រទេស​បារាំង ក្មេង​ជំទង់​ដែល​មិនទាន់​គ្រប់ការ គឺ​ជា​ពួក​ក្មេងៗ​ដែល​មាន​អាយុ​តិច​ជាង​១៨​ឆ្នាំ​ពុំ​ទាន់​គ្រប់​អាយុ​បោះឆ្នោត ជន​​ប្រភេទ​នេះ ច្បាប់​ជា​ធរមាន ចែង​ថា​បើ​វា​ត្រូវ​ជាប់​បទ​ពិរុទ្ធ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ជាប់​ទោស​ដល់​កំរិត​១០ តុលាការ ត្រូវ​កាត់​បន្ថយ​ទោស​នេះ​ពាក់​កណ្តាល​ឲ្យ​នៅ​ត្រឹមតែ​៥​បាន​ហើយ។ ប៉ុន្តែ សូម​កុំ​ភ្លេច​ថា ក្មេង​ជំទង់​បារាំង វា​មាន​មាឌ​ធំ​ស្មើ​កំពស់​ឬ​ក៏​ហួស​មនុស្ស​ចាស់​ផង។ នៅ​ពេល​ដែល​ភ្នាក់ងារ​ ប៉ូលីស​​ចាប់​បនចោរ ក្មេង​ឬ​អ្នក​លេង​កាប់​ចាក់ គេ​អាច​ច្រឡំ​ថា​ពួក​នេះ ជា​មនុស្ស​គ្រប់ការ​ពេញ​វ័យ។ រឿង​នេះ​វា​មាន​កើត​ឡើង​បែប​ចម្រូងចម្រាស ត្បិតអី​ពេល​ខ្លះ ប៉ូលីស​នៅ​ទី​ព្រលាន​យន្តហោះ​អាច​ភ្លាំងភ្លាត់ អនុញ្ញាត​ឲ្យ​ពួក​គាត់ ធ្វើដំណើរ​ចេញ​ទៅ​បរទេស ដោយ​ភ្លេច​ពិនិត្យ​មើល​ថា ឪពុកម្តាយ មាន​បាន​ចេញ​សំបុត្រ​អនុញ្ញាត​ឲ្យ​ឬ​ទេ។​ La législation française en la matière a évolué.Un pas en avant, puis un pas en arrière. Effectivement, l’autorisation de sortie du territoire des mineurs avait été supprimée en 2012 puis rétablie par la loi du 3 juillet 2016 . Entre ces deux dates , il y a environ 150 mineurs qui ont pu quitter la France pour se trouver en zone Erako syrienne. ២-​នៅ​ក្នុង​ចំណោម​នោះ មាន​ក្មេង​ស្រី​​អាយុ ១៧​ឆ្នាំ ត្រូវ​បាន​ម្តាយ​ឪពុក របស់​គាត់​ប្តឹង​ប្រាប់​ប៉ូលីស ជួយ​ស្វែង​រក​ត្បិត​នាង​បាន​បាត់​ខ្លួន​ពី​ទីលំនៅ​នា​ដើម​ខែ​មិថុនា ឆ្នាំ ២០១៣ ។ ក្នុង​ករណីនេះ អាជ្ញាធរ​កត់ត្រា​ជន​បាត់ខ្លួន ចុះ​ឈ្មោះ​​ក្នុង​បញ្ជី​បញ្ជូន​ឲ្យ​ប៉ូលីស​អន្តោប្រវេស្តន៍
More Episodes
យើង​នាំ​គ្នា​ទៅលេង​ទី​រមណីយដ្ឋាន​នានា មាន​អង្គរ​បុរី បន្ទាយ​ឆ្មារ​ បន្ទាយ​ស្រី អង្គរវត្ត តាព្រហ្ម​ បាយ័ន​ បឹងមាលា កោះកេរ្តិ៍ និង​កូន​ប្រាសាទ​មីរដេរដាស់​នាតំបន់​សម្បូរព្រៃគុក។ ពាក្យថា​ទៅលេង​កម្សាន្ត​ ឬទៅមើល​ ទស្សនាទីធ្លា ប្រាង្គប្រាសាទ​ ទឹក​ធ្លាក់​ ទឹក​ជ្រោះ​...
Published 11/11/19