Description
Facebook គឺជាបណ្តាញសង្គមតាមអ៊ីនធ័រនែត ដែលកំពុងតែពេញនិយមខ្លាំង នៅពាសពេញពិភពលោក។ ប្រជាជនខ្មែរជាច្រើន ជាពិសេស អ្នកនៅតាមទីក្រុង ក៏បាននាំគ្នាប្រើ Facebook ស្ទើរតែគ្រប់ៗគ្នាដែរ។ តាមរយៈ Facebook អ្នកប្រើប្រាស់អាចរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អាចចែកចាយ និងទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស។ Facebook ក៏អាចត្រូវបានប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងនយោបាយផងដែរ។ ក៏ប៉ុន្តែ សំណួរចោទឡើងថា តើការប្រើប្រាស់ Facebook អាចមានហានិភ័យអ្វីខ្លះ?
ដើម្បីឆ្លើយនឹងសំណួរនេះ សេង ឌីណា បានជួបសម្ភាសន៍ជាមួយលោកហ៊ែល សម្បត្តិ អតីតសាស្រ្តាចារ្យច្បាប់ ហើយបច្ចុប្បន្ន កំពុងសិក្សាថ្នាក់បណ្ឌិតនីតិពាណិជ្ជកម្មអេឡិចត្រូនិក នៅកាណាដា។