Description
នៅក្នុងនាទីស្វែងយល់អំពីច្បាប់ ថ្ងៃនេះ យើងសិក្សាមើលថា តើគេត្រូវធ្វើដូចម្តេច ដើម្បីជៀសវាងកុំឲ្យទិញប៉ះចំដី ដែលមានជាប់បញ្ហា? តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យកិច្ចសន្យាទិញ/លក់ដី មានសុពលភាពពេញលេញតាមផ្លូវច្បាប់ ដែលមិនមានអ្នកណាអាចមកតវ៉ាជំទាស់បាន ទៅថ្ងៃក្រោយ?
ជាការពិតថា បញ្ហាទាំងនេះអាចមានលក្ខណៈស្មុគស្មាញ ដែលពេលខ្លះ គេចាំបាច់ត្រូវស្វែងរកអ្នកច្បាប់ ឬក៏មេធាវី ជាជំនួយ ដើម្បីធានាឲ្យមានសុវត្ថិភាពខាងផ្លូវច្បាប់។ ក៏ប៉ុន្តែ លោកមេធាវី ប៊ុន យូឌី (មកពីការិយាល័យមេធាវីឈ្មោះ ប៊ុន និងសហការី) នឹងពន្យល់បំភ្លឺជុំវិញចំណុចសំខាន់ៗជាមូលដ្ឋានខ្លះ ដែលប្រជាពលរដ្ឋគួរតែដឹង។
នៅប្រទេសកម្ពុជា ការចុះបញ្ជីដីធ្លី នៅមានការខ្វះចន្លោះច្រើន។ មានអ្នកខ្លះកាន់កាប់ដីធ្លី ដោយគ្មានប័ណ្ណកម្មសិទ្ធិ។ ខ្លះក៏កាន់កាប់ដោយស្របច្បាប់ ខ្លះក៏មិនស្របច្បាប់។ ភាពស្រពិចស្រពិលទាំងនេះ អាចបង្កឲ្យមានវិវាទ នៅក្នុងករណីមានការទិញ/លក់។ ដើម្បីជៀសវាងទិញប៉ះចំដី ដែលជាប់មានបញ្ហាចម្រូងចម្រាស់ អ្នកទិញត្រូវតែមានការប្រយ័ត្នប្រយែង ពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងឈានទៅចុះកិច្ចសន្យា។
មុននឹងឈានទៅចុះកិច្ចសន្យា តើគេត្រូវពិនិត្យមើលចំណុចណាខ្លះ ដើម្បីជៀសវាងមានវិវាទ ទៅថ្ងៃក្រោយ?
គេត្រូវពិនិត្យមើលចំណុចសំខាន់ៗ ចំនួន ៤៖
១-ប្រភេទនៃប័ណ្ណកាន់កាប់របស់ម្ចាស់ដី
អ្នក ទិញគួរពិនិត្យមើលថា តើអ្នកលក់មានប័ណ្ណកាន់កាប់ប្រភេទណា? តើជា