Episodes
Facebook គឺជាបណ្តាញសង្គមតាមអ៊ីនធ័រនែត ដែលកំពុងតែពេញនិយមខ្លាំង នៅពាសពេញពិភពលោក។ ប្រជាជនខ្មែរជាច្រើន ជាពិសេស អ្នកនៅតាមទីក្រុង ក៏បាននាំគ្នាប្រើ Facebook ស្ទើរតែគ្រប់ៗគ្នាដែរ។ តាមរយៈ Facebook អ្នកប្រើប្រាស់អាចរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អាចចែកចាយ និងទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស។ Facebook ក៏អាចត្រូវបានប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងនយោបាយផងដែរ។ ក៏ប៉ុន្តែ សំណួរចោទឡើងថា តើការប្រើប្រាស់ Facebook...
Published 05/23/13
នៅក្នុងនាទីស្វែងយល់អំពីច្បាប់ ថ្ងៃនេះ យើងសិក្សាមើលថា តើគេត្រូវធ្វើដូចម្តេច ដើម្បីជៀសវាងកុំឲ្យទិញប៉ះចំដី ដែលមានជាប់បញ្ហា? តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យកិច្ចសន្យាទិញ/លក់ដី មានសុពលភាពពេញលេញតាមផ្លូវច្បាប់ ដែលមិនមានអ្នកណាអាចមកតវ៉ាជំទាស់បាន ទៅថ្ងៃក្រោយ?
ជាការពិតថា បញ្ហាទាំងនេះអាចមានលក្ខណៈស្មុគស្មាញ ដែលពេលខ្លះ គេចាំបាច់ត្រូវស្វែងរកអ្នកច្បាប់ ឬក៏មេធាវី ជាជំនួយ ដើម្បីធានាឲ្យមានសុវត្ថិភាពខាងផ្លូវច្បាប់។ ក៏ប៉ុន្តែ លោកមេធាវី ប៊ុន យូឌី...
Published 05/23/13
នៅក្នុងនាទីយល់ដឹងអំពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការពន្យល់ជុំវិញ កិច្ចសន្យាទិញលក់ ដែលមានចែង នៅក្នុងក្រមរដ្ឋប្បវេណីខ្មែរ។ កិច្ចសន្យាទិញលក់ ជាកិច្ចសន្យាដែលគេតែងតែជួបប្រទះយ៉ាងញឹកញាប់បំផុត នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយដែលគ្រប់គ្នាគួរតែស្វែងយល់អំពីសិទ្ធិ និងករណីយកិច្ចរបស់គូភាគីនៃកិច្ចសន្យានេះ។
សំណួរ-តើអ្វីទៅជាកិច្ចសន្យាទិញលក់?
តាមនិយមន័យ ដែលមានចែងក្នុងមាត្រា ៥១៥ នៃក្រមរដ្ឋប្បវេណី កិច្ចសន្យាទិញលក់ គឺជាកិច្ចសន្យាមួយ ដែលភាគីម្ខាង ហៅថា...
Published 05/09/13
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការពន្យល់ជុំវិញសិទ្ធិគ្រប់គ្រងកូន នៅក្នុងករណីឪពុកម្តាយលែងលះគ្នា។ តើអំណាចមេបាត្រូវប្រគល់ទៅឲ្យឪពុក ឬម្តាយ? តើអ្នកគ្មានអំណាចមេបាមានសិទ្ធិ និងករណីយកិច្ចអ្វីខ្លះ?
សំណួរ-នៅក្នុងករណី ដែលឪពុកម្តាយលែងលះគ្នា តើកូនត្រូវបានទៅអ្នកណាជាអ្នកគ្រប់គ្រង?
ជាបឋម គួរបញ្ជាក់ថា កាលណានិយាយអំពីការគ្រប់គ្រងកូន នៅក្នុងករណីលែងលះ គេត្រូវនិយាយពីចំណុចសំខាន់ ២ គឺ អំណាចមេបា (តើឪពុក ឬម្តាយ ឬទាំងឪពុក និងម្តាយ...
Published 05/02/13
មួយសប្តាហ៍ក្រោយ ពីសវនាការ នៅតុលាការក្រុងឡាអេ ត្រូវបិទបញ្ចប់ នៅតែមានអ្នកស្តាប់របស់យើ់ងជាច្រើនបានចោទជាសំណួរ ជុំវិញដំណើរក្តីនេះ។ នៅក្នុងនាទីយល់ដឹងពីច្បាប់ របស់យើង នៅថ្ងៃនេះ សេង ឌីណា នឹងឆ្លើយបំភ្លឺឡើងវិញ ជុំវិញសំណួរទាំងនេះ។
សំណួរ-តើនៅក្នុងក្តីក្តាំ នៅតុលាការក្រុងឡាអេ នៅពេលនេះ តុលាការអាចចេញសេចក្តីសម្រេច ដែលនាំឲ្យកម្ពុជាបាត់បង់ព្រះវិហារទៅថៃវិញដែរឬទេ?
ក្នុងក្តីក្តាំ នៅពេលនេះ តុលាការក្រុងឡាអេមិនអាចសើរើ កាត់ក្តីលើប្រាសាទព្រះវិហារឡើងវិញបានទេ...
Published 04/25/13
នៅក្នុងនាទីយល់ដឹងអំពីច្បាប់នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការរំឭកឡើងវិញ អំពីដំណើររឿងនៅតុលាការក្រុងឡាអេ កាលពី៥០ឆ្នាំមុន ស្តីពីជម្លោះរវាងកម្ពុជា និងថៃ ជុំវិញតំបន់ប្រាសាទព្រះវិហារ។ តុលាការបានសម្រេចឲ្យកម្ពុជាឈ្នះក្តី ហើយប្រាសាទព្រះវិហារស្ថិតនៅជាសម្បត្តិរបស់ខ្មែររហូតមកទល់សព្វថ្ងៃ ដែលប្រជារាស្រ្តខ្មែរទូទៅនៅតែចងចាំជាប់ជានិច្ចថាជាសមិទ្ធផលដ៏ថ្លៃថ្លាមួយ ក្រោមការដឹកនាំរបស់សម្តេចឪ នរោត្តម សីហនុ។
...
Published 04/11/13
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការពន្យល់ជុំវិញការទទួលខុសត្រូវ ចំពោះខ្លឹមសារ ដែលចុះផ្សាយនៅលើប្រព័ន្ធអ៊ីនធ័រនែត។ នៅពេលដែលការចុះផ្សាយនៅលើវិបសៃត៍ណាមួយ មានបង្កប់នូវខ្លឹមសារមិនស្របច្បាប់ តើអ្នកណាជាអ្នកទទួលខុសត្រូវ?
សំណួរ-នៅក្នុងសម័យកាលអ៊ីនធ័រនែតបច្ចុប្បន្ននេះ រាល់ការចុះផ្សាយអត្ថបទ រូបភាព ឬវីដេអូ គឺជារឿងដែលងាយស្រួលបំផុត ដែលនរណាក៏អាចធ្វើបានដែរ។ ក៏ប៉ុន្តែ ប្រសិនបើការចុះផ្សាយទាំងអស់នេះ មានចោទជាបញ្ហាច្បាប់ តើអ្នកណាខ្លះ...
Published 04/04/13
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការពន្យល់ អំពីលក្ខខណ្ឌក្នុងការទទួលបានសញ្ជាតិខ្មែរ។ ការកំណត់អំពីសញ្ជាតិខ្មែរ មានចែងនៅក្នុងច្បាប់ ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦។
យោងតាមច្បាប់ ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦ ការទទួលបានសញ្ជាតិខ្មែរ អាចកើតឡើង នៅក្នុងករណី ៣ ធំៗ៖
ការទទួលសញ្ជាតិខ្មែរពីកំណើត
ការទទួលសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍
ការទទួលសញ្ជាតិខ្មែរតាមរយៈការសុំចូលសញ្ជាតិ (សញ្ជាតូបនីយកម្ម)
សញ្ជាតិខ្មែរពីកំណើត
ច្បាប់ខ្មែរ ក៏ដូចជា...
Published 03/07/13
នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុម័ត និងប្រកាសឲ្យប្រើ កាលពីឆ្នាំ២០០៩ បទល្មើសព្រហ្មទណ្ឌត្រូវបែងចែកជាបីថ្នាក់ គឺ បទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ។ ខាងក្រោមនេះ គឺជាសំណួរចម្លើយជុំវិញបទល្មើសទាំងបីថ្នាក់នេះ។
សំណួរ-តើបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុខុសគ្នាត្រង់ចំណុចណាខ្លះ?
បទល្មើសទាំងបីថ្នាក់នេះ ខុសគ្នា ទៅតាមទម្ងន់ទោស។
បទឧក្រិដ្ឋ គឺជាប្រភេទបទល្មើស ដែលកម្រិតទោសអតិបរមា ជាទោសជាប់ពន្ធនាគារ ចាប់ពី ៥ឆ្នាំ រហូតដល់មួយជីវិត។ ឧទាហរណ៍៖...
Published 02/28/13
នៅក្នុងនាទីយល់ដឹងពីច្បាប់របស់យើង នៅថ្ងៃនេះ សេង ឌីណា សូមឆ្លើយនឹងសំណួររបស់អ្នកស្តាប់របស់យើង ជុំវិញការបើកច្រកផ្លូវចេញចូល ដែលកាត់លើដី ដែលជាកម្មសិទ្ធិឯកជន។ តើម្ចាស់ដីជាកម្មសិទ្ធិឯកជននេះអាចបិទច្រកផ្លូវចេញចូលដែលកាត់តាមដីរបស់គាត់បានដែរឬទេ?
ខាងក្រោមនេះជាការសង្ខេបដោយត្រួសៗ នូវករណី ដែលបានលើកឡើងដោយអ្នកស្តាប់របស់វិទ្យបារាំងអន្តរជាតិ។
ប្អូនស្រីរបស់គាត់មានដីមួយកន្លែង ដែលជាកម្មសិទ្ធិឯកជន ហើយបានធ្វើផ្លូវកាត់ចំកណ្តាលដីនោះ...
Published 02/21/13
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា នឹងពន្យល់បន្ថែម ជុំវិញការបង្កើតហ៊ីប៉ូតែក ដើម្បីធានាបំណុល។
នៅក្នុងការបង្កើតហ៊ីប៉ូតែក កូនបំណុលមិនចាំបាច់ផ្ទេរអចលនទ្រព្យទៅឲ្យម្ចាស់បំណុលកាន់កាប់ទេ ហើយប័ណ្ណកម្មសិទ្ធិក៏មិនចាំបាច់ប្រគល់ទៅឲ្យម្ចាស់បំណុលដែរ។ សំណួរចោទឡើងថាចុះបើកូនបំណុលយកអចលនទ្រព្យនេះទៅបង្កើតហ៊ីប៉ូតែក ដើម្បីធានាបំណុលថ្មីទៀត ឬក៏យកអចលនទ្រព្យទៅលក់ឲ្យអ្នកដទៃ តើនឹងមានអ្វីកើតឡើង?
...
Published 01/24/13
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមឆ្លើយនឹងសំណួររបស់អ្នកស្តាប់ ជុំវិញនិមិត្តសញ្ញា “©រក្សាសិទ្ធិ”។ តើការដាក់និមិត្តសញ្ញា “©រក្សាសិទ្ធ” ជាលក្ខខណ្ឌចាំបាច់ ដើម្បីទទួលបានការរក្សាសិទ្ធិឬទេ? ហេតុអ្វី?
ជាបឋម គួរបញ្ជាក់ថា នៅក្នុងច្បាប់ខ្មែរ ការរក្សាសិទ្ធិ មានចែងនៅក្នុងច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលអនុម័តឆ្នាំ២០០៣ ហើយច្បាប់នេះមិនបានចែងហាមមិនឲ្យដាក់និមិត្តសញ្ញា “©រក្សាសិទ្ធិ” ទេ ក៏ប៉ុន្តែ ក៏មិនមានចែងតម្រូវថា...
Published 01/17/13