ស្វែងយល់​អំពី​កិច្ចសន្យា​ទិញលក់​ក្នុង​ក្រម​រដ្ឋប្បវេណី​ខ្មែរ
Listen now
Description
នៅ​ក្នុងនាទីយល់ដឹង​អំពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូមធ្វើការ​ពន្យល់​ជុំវិញ កិច្ចសន្យា​ទិញលក់ ដែល​មាន​ចែង នៅ​ក្នុង​ក្រមរដ្ឋប្បវេណី​ខ្មែរ។ កិច្ចសន្យា​ទិញលក់ ជា​កិច្ចសន្យា​ដែល​គេ​តែងតែ​ជួប​ប្រទះ​យ៉ាង​ញឹកញាប់​បំផុត នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ហើយ​ដែល​គ្រប់គ្នា​គួរតែ​ស្វែងយល់​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​​គូភាគី​នៃ​កិច្ចសន្យា​នេះ។ សំណួរ-តើ​អ្វី​ទៅជាកិច្ចសន្យា​ទិញលក់? តាម​និយមន័យ ដែល​មាន​ចែង​ក្នុង​មាត្រា ៥១៥ នៃ​ក្រមរដ្ឋប្បវេណី កិច្ចសន្យា​ទិញលក់ គឺ​ជា​កិច្ចសន្យាមួយ ដែល​ភាគី​ម្ខាង ហៅថា “អ្នកលក់” មាន​ករណីយកិច្ច​ត្រូវ​ផ្ទេរ​កម្មសិទ្ធិ​លើ​វត្ថុណាមួយ ទៅ​ឲ្យ​ភាគី​ម្ខាងទៀត ហៅថា “អ្នកទិញ” ហើយ​អ្នកទិញ​នេះ មានករណីយកិច្ច​ទូទាត់​លុយ​ ជា​ថ្លៃ​វត្ថុនោះ ទៅ​ឲ្យ​អ្នកលក់។   បើមើលទៅលើ​​និយមន័យនេះ យើងឃើញ​ថា កិច្ចសន្យា​ទិញលក់ គឺ​ជា​កិច្ចសន្យា ដែល​យើង​ធ្វើ​ញឹកញាប់​ជាងគេ នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ ពេលខ្លះ​យើង​ក៏​ចាប់អារម្មណ៍​ដឹង​ថា វា​ជា​កិច្ចសន្យា​ទិញលក់ ដូចជា ការ​ទិញលក់​ដីធ្លី ផ្ទះ​ ជាដើម។ ពេលខ្លះ​ក៏​យើង​ធ្វើ​កិច្ចសន្យា​ទិញលក់ ដោយ​មិនចាប់អារម្មណ៍​ដឹង​ខ្លួន​ថា កំពុង​តែ​ចុះកិច្ចសន្យា​ទិញលក់ ដូចជា ពេលយើង​ទៅផ្សារ​ទិញ​ខោអាវ ទិញ​សាច់ត្រី បន្លែ ឬ​ក៏​ទៅ​​ទិញ​គ្រឿងទេស (ប៊ីចេង អំបិល ស្ករ) គឺ​សុទ្ធសឹង​ជា​កិច្ចសន្យា​ទិញលក់។   សំណួរ-​ក៏​ប៉ុន្តែ នៅ​ក្នុង​ការទិញលក់​ ដូចដែល​រៀបរាប់ខាងក្រោយ​នេះ យើង​មិនដែល​មាន​កិច្ចសន្យា​ជាលាយលក្ខណ៍​អក្សរ​ទេ គឺ​ធ្វើឡើង​ត្រឹមតែ​ផ្ទាល់មាត់​ទទេ។ តើ​វា​ជា​កិច្ចសន្យា​ទិញលក់ ដែល​មាន​សុពលភាព​តាម​ផ្លូវច្បាប់ដែរ​ឬទេ?   កិច្ចសន្យា
More Episodes
Facebook គឺ​ជា​​បណ្តាញ​​សង្គម​តាម​អ៊ីនធ័រនែត ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង នៅ​ពាសពេញ​ពិភពលោក។ ប្រជាជន​ខ្មែរ​ជាច្រើន ជាពិសេស​ ​អ្នក​នៅ​តាម​ទីក្រុង ក៏​បាន​នាំគ្នា​ប្រើ​ Facebook ស្ទើរតែ​គ្រប់ៗគ្នា​ដែរ។ តាមរយៈ Facebook អ្នក​ប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ អាច​​ចែកចាយ...
Published 05/23/13