Description
នៅក្នុងនាទីយល់ដឹងអំពីច្បាប់នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការរំឭកឡើងវិញ អំពីដំណើររឿងនៅតុលាការក្រុងឡាអេ កាលពី៥០ឆ្នាំមុន ស្តីពីជម្លោះរវាងកម្ពុជា និងថៃ ជុំវិញតំបន់ប្រាសាទព្រះវិហារ។ តុលាការបានសម្រេចឲ្យកម្ពុជាឈ្នះក្តី ហើយប្រាសាទព្រះវិហារស្ថិតនៅជាសម្បត្តិរបស់ខ្មែររហូតមកទល់សព្វថ្ងៃ ដែលប្រជារាស្រ្តខ្មែរទូទៅនៅតែចងចាំជាប់ជានិច្ចថាជាសមិទ្ធផលដ៏ថ្លៃថ្លាមួយ ក្រោមការដឹកនាំរបស់សម្តេចឪ នរោត្តម សីហនុ។
ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង ហើយថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ ។
បណ្តឹងរបស់កម្ពុជាទៅតុលាការក្រុងឡាអេ
ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ មិនអាចរកដំណោះស្រាយបាន កម្ពុជាក៏បានងាកទៅរកយន្តការតុលាការវិញម្តង។ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឲ្យកម្ពុជា និងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទ។
នៅថ្ងៃទី៨ ធ្នូ ឆ្នាំ១៩៥៩ តុលាការបានចេញដីកាបង្គាប់ កំណត់កាលបរិច្ឆេទ ដែលកម្ពុជា និងថៃត្រូវបញ្ជូនសារណា និងសារណាតបទៅតុលាការ។ សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការ តាមពេលកំណត់។ ចំណែកថៃវិញ ដល់ពេលកំណត់ត្រូវបញ្ជូន