ចំណាត់ថ្នាក់​បទល្មើស, អាជ្ញាយុកាល និង​អាជ្ញាអស់ជំនុំ នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌខ្មែរ
Listen now
Description
នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ កាល​ពីឆ្នាំ​២០០៩ បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​បែងចែក​ជា​បីថ្នាក់ គឺ បទឧក្រិដ្ឋ បទមជ្ឈិម និង​បទលហុ។ ខាងក្រោម​នេះ គឺ​ជា​សំណួរ​ចម្លើយ​ជុំវិញ​​បទល្មើស​ទាំងបី​ថ្នាក់​នេះ។ សំណួរ-តើ​​បទឧក្រិដ្ឋ បទមជ្ឈិម និង​បទលហុ​ខុសគ្នា​​ត្រង់ចំណុច​ណាខ្លះ? បទល្មើស​ទាំងបី​ថ្នាក់នេះ ខុសគ្នា ទៅតាម​ទម្ងន់ទោស។   បទឧក្រិដ្ឋ គឺ​ជា​ប្រភេទ​បទល្មើស ដែល​កម្រិតទោស​​​​អតិបរមា ​ជាទោស​ជាប់ពន្ធនាគារ ចាប់ពី​ ៥ឆ្នាំ រហូតដល់​មួយជីវិត។ ឧទាហរណ៍៖ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្ម​សង្រ្គាម, ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ, បទឃាតកម្ម, បទ​រំលោភ​សេពសន្ថវៈ, បទលួច​ដោយ​មាន​អំពើ​ហិង្សា (ឬ​ប្លន់) ។ល។   បទមជ្ឈិម គឺ​ជា​ប្រភេទ​បទល្មើស ដែល​កម្រិត​ទោស​​អតិបរមា ជាទោស​ជាប់​ពន្ធនាគារ ចាប់ពី ៦ថ្ងៃ ដល់​ ៥ឆ្នាំ។ ឧទាហរណ៍៖ បទមនុស្សឃាត​ដោយ​អចេតនា, លួច, បង្ក​របួសស្នាម (ហិង្សា​ដោយ​ចេតនា), បទឆបោក, រំលោភលើ​សេចក្តីទុកចិត្ត ។ល។   បទលហុ គឺ​ជា​ប្រភេទ​បទល្មើស ដែល​កម្រិត​ទោស​អតិបរមា ជាទោស​ជាប់ពន្ធនាគារ តិច​ជាង ៦ថ្ងៃ ឬ​ជា​បទល្មើស ដែល​ត្រូវ​ផ្តន្ទាទោស​ត្រឹមតែ​ជា​ប្រាក់​ពិន័យ​សុទ្ធសាធ ដោយ​គ្មាន​ទោស​ពន្ធនាគារ។ ឧទាហរណ៍៖ ការបើកបរ​ដោយ​មិន​គោរពច្បាប់​ចរាចរណ៍, ការជេរប្រមាថ​មន្រ្តីរាជការ​សាធារណៈ, ការ​បរិហាកេរ្តិ៍ ឬ​ជេរប្រមាថ​ជា​សាធារណៈ, ការបង្ហាញ​នូវ​ភាពស្រវឹង​នៅ​ទីសាធារណៈ ។ល។   សំណួរ-តើ​អ្វីទៅជា​អាជ្ញាយុកាល? ហើយ​បើសិន​ជា​ក្នុងករណី​ផុតអាជ្ញាយុកាល តើ​នឹង​មាន​អ្វីកើតឡើង?   អាជ្ញាយុកាល ត្រូវ​ចែកជា​ពីរ៖ អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា និង​អាជ្
More Episodes
Facebook គឺ​ជា​​បណ្តាញ​​សង្គម​តាម​អ៊ីនធ័រនែត ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង នៅ​ពាសពេញ​ពិភពលោក។ ប្រជាជន​ខ្មែរ​ជាច្រើន ជាពិសេស​ ​អ្នក​នៅ​តាម​ទីក្រុង ក៏​បាន​នាំគ្នា​ប្រើ​ Facebook ស្ទើរតែ​គ្រប់ៗគ្នា​ដែរ។ តាមរយៈ Facebook អ្នក​ប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ អាច​​ចែកចាយ...
Published 05/23/13