Episodes
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមឆ្លើយនឹងសំណួរអ្នកស្តាប់របស់យើង ជុំវិញការដាក់ទ្រព្យ ដើម្បីធានាបំណុល។ តើអ្វីទៅជាប្រតិបត្តិការដែលមានកិច្ចធានា? តើការបញ្ចាំ និងហ៊ីប៉ូតែកខុសគ្នាត្រង់ចំណុចណាខ្លះ? តើការដាក់ប័ណ្ណកម្មសិទ្ធិ(ប្លង់ដី ឬផ្ទះ) ដើម្បីធានាបំណុល ជាការបញ្ចាំ ឬជាហ៊ីប៉ូតែក?
សំណួរ-តើអ្វីទៅជាប្រតិបត្តិការដែលមានកិច្ចធានា?
ប្រតិបត្តិការដោយមានកិច្ចធានា ដែលមានចែងក្នុងច្បាប់ ឆ្នាំ២០០៧ គឺសំដៅទៅលើការធានាកាតព្វកិច្ចលើបំណុល...
Published 01/10/13
ក្រមព្រហ្មទណ្ឌខ្មែរ ត្រូវបានចាប់ផ្តើមអនុវត្ត នៅទូទាំងប្រទេស កាលពីថ្ងៃខែធ្នូ ២០១០។ តើក្រមព្រហ្មទណ្ឌថ្មីនេះអាចត្រូវអនុវត្តចំពោះអំពើល្មើស ដែលបានប្រព្រឹត្តចាប់ពីពេលណា? តើ មានវិសាលភាពនៃដែនអនុវត្តក្រមនេះ គ្របដណ្តប់ចំពោះអំពើល្មើស ដែលប្រព្រឹត្តឡើងនៅកន្លែងណាខ្លះ? ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយទាក់ទងនឹងដែនអនុវត្តនៃក្រមព្រហ្មទណ្ឌថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា។
សំណួរ-ក្រមព្រហ្មទណ្ឌត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើ តាំងពីថ្ងៃទី៣០...
Published 01/03/13
តាមក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា នៅពេលដែលតុលាការប្រកាសផ្តន្ទាទោសជនល្មើសណាមួយ តុលាការអាចបង្គាប់ឲ្យព្យួរទោស ឬក៏អាចបង្គាប់ឲ្យអនុវត្តរបបពាក់កណ្តាលសេរីភាពបាន។ តើអ្វីទៅជាការព្យួរទោស? ហើយអ្វីទៅជារបបពាក់កណ្តាលសេរីភាព?
ការព្យួរទោស
ការព្យួរទោស គឺការអនុញ្ញាតឲ្យជនជាប់ពិរុទ្ធ ដែលត្រូវតុលាការផ្តន្ទាទោស អាចមិនអនុវត្តទោសនេះបាន ប្រសិនបើមិនប្រព្រឹត្តល្មើសថ្មីទៀត ក្នុងរយៈពេលដែលបានកំណត់ណាមួយ។ នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ ទោសដែលអាចព្យួរបាន...
Published 12/20/12
នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ ការគ្រប់គ្រង ចាត់ចែង និងបែងចែកទ្រព្យសម្បត្តិអាចនាំទៅរកវិវាទ ទាំងនៅក្នុងពេលជាប់ចំណងអាពាហ៍ពិពាហ៍ ក៏ដូចជា នៅពេលលែងលះ។ ដើម្បីបង្កា និងដោះស្រាយវិវាទទាំងនេះ ក្រមរដ្ឋប្បវេណីខ្មែរ មានចែងអំពីប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិប្តីប្រពន្ធ។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយ ជុំវិញការគ្រប់គ្រង ចាត់ចែង និងបែងចែកទ្រព្យសម្បត្តិប្តីប្រពន្ធ។
តាមច្បាប់ខ្មែរ ចំពោះប្តីប្រពន្ធដែលមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់...
Published 12/13/12
នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ ដែលទើបនឹងចូលជាធរមាន កាលពីខែធ្នូ ២០១០កន្លងទៅនេះ ទាក់ទងនឹងមនុស្សឃាត គេឃើញមានបទល្មើសបី ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា៖ បទឃាតកម្ម ឃាតកម្មគិតទុកជាមុន និងមនុស្សឃាតដោយអចេតនា។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយ អំពីភាពខុសគ្នារវាងបទល្មើសទាំងបីនេះ។
សំណួរ-តើ “បទឃាតកម្ម” “បទឃាតកម្មគិតទុកជាមុន” និង “បទមនុស្សឃាតដោយអចេតនា” ខុសគ្នាត្រង់ណាខ្លះ?
ចម្លើយ-ចំណុចខុសគ្នាទី១ គឺរវាងចេតនា និងអចេតនា។
បទឃាតកម្ម និងឃាតកម្មគិតទុកជាមុន...
Published 12/06/12
សិទ្ធិរបស់កម្មករនិយោជិត ក្នុងការធ្វើកូដកម្ម គឺជាសិទ្ធិដែលទទួលបាននូវការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែ រដ្ឋធម្មនុញ្ញក៏បានបញ្ជាក់ផងដែរថា សិទ្ធិនេះត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌច្បាប់។ លក្ខខណ្ឌនៃការអនុវត្តសិទ្ធិធ្វើកូដកម្មមានចែងនៅក្នុងច្បាប់ការងារ ឆ្នាំ១៩៩៧។
តើច្បាប់កំណត់អំពីនីតិវិធីអ្វីខ្លះ ដែលកម្មករ និយោជិតត្រូវបំពេញ មុននឹងចាប់ផ្តើមធ្វើកូដកម្ម?
នីតិវិធីនៃការធ្វើកូដកម្ម...
Published 11/22/12
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមលើកឡើង អំពីប្រភេទនៃក្រុមហ៊ុនពាណិជ្ជកម្ម នៅក្នុងច្បាប់ខ្មែរ ។ តើសហគ្រាសពាណិជ្ជកម្ម អាចបង្កើតឡើង ក្នុងទម្រង់ណាខ្លះ? ទម្រង់នីមួយៗមានលក្ខណៈខុសគ្នាត្រង់ណាខ្លះ ហើយមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
តាមច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ ទម្រង់ក្រុមហ៊ុន ត្រូវបែងចែកជាសាខាធំៗ...
Published 11/08/12
រដ្ឋាភិបាលកម្ពុជាទើបនឹងបានប្រកាសថា នឹងចាប់ផ្តើមបើកឲ្យមានការសុំកូនយកទៅចិញ្ចឹមនៅបរទេសឡើងវិញ នៅដើមឆ្នាំ២០១៣ ឆាប់ៗខាងមុខនេះ ក្រោយពីបានផ្អាកមួយរយៈ ចាប់តាំងពីឆ្នាំ២០០៩មក។ ការសុំកូនយកទៅចិញ្ចឹមឆ្លងប្រទេស គឺជាផ្នែកមួយនៃនីតិឯកជនអន្តរជាតិ ដែលចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអន្តរជាតិ និងមានបទដ្ឋាន ដែលស្របនឹងស្តង់ដារអន្តរជាតិ។
តើការសុំកូនយកទៅចិញ្ចឹមនៅបរទេស អាចមានចោទជាបញ្ហាអ្វីខ្លះ?
ការសុំកូនទៅចិញ្ចឹមឆ្លងប្រទេស...
Published 11/01/12