Description
ក្រមព្រហ្មទណ្ឌខ្មែរ ត្រូវបានចាប់ផ្តើមអនុវត្ត នៅទូទាំងប្រទេស កាលពីថ្ងៃខែធ្នូ ២០១០។ តើក្រមព្រហ្មទណ្ឌថ្មីនេះអាចត្រូវអនុវត្តចំពោះអំពើល្មើស ដែលបានប្រព្រឹត្តចាប់ពីពេលណា? តើ មានវិសាលភាពនៃដែនអនុវត្តក្រមនេះ គ្របដណ្តប់ចំពោះអំពើល្មើស ដែលប្រព្រឹត្តឡើងនៅកន្លែងណាខ្លះ? ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយទាក់ទងនឹងដែនអនុវត្តនៃក្រមព្រហ្មទណ្ឌថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា។
សំណួរ-ក្រមព្រហ្មទណ្ឌត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើ តាំងពីថ្ងៃទី៣០ វិច្ឆិកា ២០០៩ម៉្លេះ។ ហេតុអ្វីទើបនឹងចាប់ផ្តើមអនុវត្ត នៅពេលនេះ?
ចម្លើយ-ក្រមព្រហ្មទណ្ឌថ្មីរបស់កម្ពុជា បានចូលជាធរមានតាំងពីមួយឆ្នាំកន្លងទៅហើយ ក៏ប៉ុន្តែ ក្រមនេះនៅមិនទាន់អាចយកទៅអនុវត្តបាន ដោយហេតុថា នៅមាត្រាចុងក្រោយ (មាត្រា ៦៧២) ចែងថា “លើកលែងតែបទប្បញ្ញត្តិទូទៅ ដែលត្រូវយកមកអនុវត្តភ្លាម បទប្បញ្ញត្តិដទៃទៀតត្រូវយកទៅអនុវត្តក្នុងរយៈពេល ១ឆ្នាំ ក្រោយការចូលជាធរមាននៃក្រមនេះ”។
ក្រោយពីបានចុះផ្សាយនៅក្នុងរាជកិច្ច ក្រមព្រហ្មទណ្ឌថ្មីត្រូវចូលជាធរមាន នៅភ្នំពេញ នៅថ្ងៃទី១១ ធ្នូ ២០០៩ និង នៅតាមបណ្តាខេត្ត-ក្រុងផ្សេងទៀត នៅថ្ងៃទី២១ ធ្នូ ២០០៩ (១០ថ្ងៃក្រោយពីចូលជាធរមាននៅភ្នំពេញ)។ ១ឆ្នាំក្រោយពីចូលជាធរមាន ទើបក្រមថ្មីនេះចាប់ផ្តើមអនុវត្ត នៅខែធ្នូ ២០១០នេះ។
សំណួរ-តើក្រមព្រហ្មទណ្ឌថ្មីនេះអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តចាប់ពីពេលណា?
ចម្លើយ-ក្រមព្រហ្មទណ្ឌថ្មីអាចអនុវត្តបានតែចំ