គុណសម្បត្តិ និងគុណវិបត្តិនៃប្រភេទក្រុមហ៊ុនពាណិជ្ជកម្មក្នុងច្បាប់ខ្មែរ
Description
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមលើកឡើង អំពីប្រភេទនៃក្រុមហ៊ុនពាណិជ្ជកម្ម នៅក្នុងច្បាប់ខ្មែរ ។ តើសហគ្រាសពាណិជ្ជកម្ម អាចបង្កើតឡើង ក្នុងទម្រង់ណាខ្លះ? ទម្រង់នីមួយៗមានលក្ខណៈខុសគ្នាត្រង់ណាខ្លះ ហើយមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
តាមច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ ទម្រង់ក្រុមហ៊ុន ត្រូវបែងចែកជាសាខាធំៗ ពីរ៖
១-ក្រុមហ៊ុនសហកម្មសិទ្ធិ
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត
២-ក្រុមហ៊ុនមូលធន
ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវមានម្ចាស់ភាគហ៊ុនចាប់ពី ២នាក់ឡើងទៅ។ ប្រសិនបើមានម្ចាស់ហ៊ុនតែម្នាក់ គឺត្រូវបង្កើតជាសហគ្រាសឯកបុគ្គល។
កិច្ចសន្យាបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ អាចធ្វើឡើងជាលាយលក្ខណ៍អក្សរក៏បាន ឬក៏ធ្វើត្រឹមតែផ្ទាល់មាត់ក៏បាន។
ដើមទុនដែលយកមកដាក់រកស៊ីជាមួយគ្នា ក្នុងប្រភេទក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនេះ គឺអាចសាច់លុយក៏បាន ជាទ្រព្យសម្បត្តិក៏បាន ឬក៏ជាចំណេះដឹងក៏បាន។ រយៈពេលនៃកិច្ចសន្យាបង្កើតក្រុមហ៊ុននេះ អាចធ្វើឡើងដោយមានរយៈពេលកំណត់ក៏បាន ដោយរយៈពេលមិនកំណត់ក៏បាន។
ចំពោះការទទួលខុសត្រូវលើបំណុលវិញ គឺជាការទទួលខុសត្រូវដោយគ្មានកម្រិត មានន័យថា នៅក្នុងករណី ដែលក្រុមហ៊ុនជំពាក់បំណុលគេ ហើយក្រុមហ៊ុនមិនមានលុយគ្រប់គ្រាន់ ដើម្បីសងបំណុលនេះទេ ម្ចាស់ភាគហ៊ុន ត្រូវចេញលុយពីហោប៉ៅខ្លួនឯង ដើម្ប
Facebook គឺជាបណ្តាញសង្គមតាមអ៊ីនធ័រនែត ដែលកំពុងតែពេញនិយមខ្លាំង នៅពាសពេញពិភពលោក។ ប្រជាជនខ្មែរជាច្រើន ជាពិសេស អ្នកនៅតាមទីក្រុង ក៏បាននាំគ្នាប្រើ Facebook ស្ទើរតែគ្រប់ៗគ្នាដែរ។ តាមរយៈ Facebook អ្នកប្រើប្រាស់អាចរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អាចចែកចាយ...
Published 05/23/13