ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ
Listen now
Description
នៅ​ក្នុង​ទំនាក់ទំនង​ប្តីប្រពន្ធ ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​អាច​នាំ​ទៅ​រក​វិវាទ ទាំង​នៅ​ក្នុង​ពេល​ជាប់​ចំណង​អាពាហ៍​ពិពាហ៍ ក៏ដូចជា នៅពេល​លែងលះ។ ដើម្បី​បង្កា និង​ដោះស្រាយ​វិវាទ​ទាំងនេះ ក្រមរដ្ឋប្បវេណី​ខ្មែរ មាន​ចែង​អំពី​ប្រព័ន្ធ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ។ ខាងក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ ជុំវិញ​ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ។ តាម​​ច្បាប់​ខ្មែរ ចំពោះ​​ប្តីប្រពន្ធ​ដែលមាន​ចំណង​អាពាហ៍ពិពាហ៍​ស្របច្បាប់ តើ​ទ្រព្យ​សម្បត្តិ​ណាខ្លះ​ត្រូវ​ចាត់ទុក​ជា​ទ្រព្យ​រួម ហើយ​ទ្រព្យ​ណា​ខ្លះ​​ជា​ទ្រព្យ​ដោយឡែក? ការបែងចែក​ទ្រព្យរួម និង​ទ្រព្យ​ដោយឡែក គឺ​វាអាស្រ័យ​នឹង​ប្រព័ន្ធ​ទ្រព្យសម្បត្តិ ដែល​ប្តីប្រពន្ធ​ទាំងពីរជ្រើសរើស។ ក្រមរដ្ឋប្បវេណី​ខ្មែរ​​ទុក​លទ្ធភាព​ឲ្យ​ប្តីប្រពន្ធ ធ្វើ​កិច្ចសន្យា​ ដើម្បី​កំណត់​ការ​បែងចែក និង​ការ​ចាត់ចែង​ទ្រព្យ​សម្បត្តិ ដែល​គេ​ហៅថា ​ប្រព័ន្ធ​ទ្រព្យសម្បត្តិ​តាម​កិច្ចសន្យា។ ក្រមរដ្ឋប្បវេណី​តម្រូវ​ថា កិច្ចសន្យា​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ​ចាំបាច់​ត្រូវ​តែ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ ហើយ​ដើម្បី​អាច​យកទៅតតាំង​ជាមួយ​នឹង​តតិយជនបាន កិច្ចសន្យា​នេះ​ត្រូវ​តែ​ចុះបញ្ជី​ត្រឹមត្រូវ នៅក្រសួង​យុត្តិធម៌។   បើសិន​ជា​​ប្តីប្រពន្ធ​មិនបាន​ធ្វើ​កិច្ចសន្យា​ទ្រព្យសម្បត្តិ​​​ទេ ការបែងចែក គ្រប់គ្រង​ និង​ចាត់ចែង​ទ្រព្យ គឺ​ត្រូវ​ធ្វើ​តាម​ច្បាប់ ដែល​បាន​កំណត់ ដែល​គេហៅថា ​ប្រព័ន្ធ​ទ្រព្យ​សម្បត្តិ​ដែល​កំណត់​ដោយ​ច្បាប់។   ទ្រព្យសម្បត្តិ​ដោយឡែក   ច្បាប់​ (មាត្រា ៩៧២ នៃ​ក្រមរដ្ឋប្បវេណី) កំណត់​ថា
More Episodes
Facebook គឺ​ជា​​បណ្តាញ​​សង្គម​តាម​អ៊ីនធ័រនែត ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង នៅ​ពាសពេញ​ពិភពលោក។ ប្រជាជន​ខ្មែរ​ជាច្រើន ជាពិសេស​ ​អ្នក​នៅ​តាម​ទីក្រុង ក៏​បាន​នាំគ្នា​ប្រើ​ Facebook ស្ទើរតែ​គ្រប់ៗគ្នា​ដែរ។ តាមរយៈ Facebook អ្នក​ប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ អាច​​ចែកចាយ...
Published 05/23/13