Description
សិទ្ធិរបស់កម្មករនិយោជិត ក្នុងការធ្វើកូដកម្ម គឺជាសិទ្ធិដែលទទួលបាននូវការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែ រដ្ឋធម្មនុញ្ញក៏បានបញ្ជាក់ផងដែរថា សិទ្ធិនេះត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌច្បាប់។ លក្ខខណ្ឌនៃការអនុវត្តសិទ្ធិធ្វើកូដកម្មមានចែងនៅក្នុងច្បាប់ការងារ ឆ្នាំ១៩៩៧។
តើច្បាប់កំណត់អំពីនីតិវិធីអ្វីខ្លះ ដែលកម្មករ និយោជិតត្រូវបំពេញ មុននឹងចាប់ផ្តើមធ្វើកូដកម្ម?
នីតិវិធីនៃការធ្វើកូដកម្ម គឺមានចែងនៅក្នុងច្បាប់ការងារ មាត្រា ៣២៣ ដល់ មាត្រា ៣២៩។
ទីមួយ ដើម្បីធ្វើកូដកម្ម គឺត្រូវមានការសម្រេចពីកម្មករ និយោជិត។ របៀបរបបនៃការប្រជុំសម្រេចធ្វើកូដកម្មនេះ អាចរៀបចំធ្វើទៅតាមលក្ខន្តិកៈរបស់សហជីព នៅតាមសហគ្រាសនីមួយៗ ក៏ប៉ុន្តែ ច្បាប់ការងារបានកំណត់ថា ការសម្រេចធ្វើកូដកម្ម ឬមិនធ្វើ ត្រូវធ្វើតាមរយៈការបោះឆ្នោតជាសម្ងាត់។
បើសិនជាកម្មករ និយោជិត បោះឆ្នោតសម្រេចថាធ្វើកូដកម្ម នីតិវិធីបន្ទាប់ គឺត្រូវធ្វើការប្រកាសជូនដំណឹងទៅសហគ្រាស និយោជក អំពីការធ្វើកូដកម្ម។ ការជូនដំណឹងនេះត្រូវធ្វើឡើងយ៉ាងតិច ៧ថ្ងៃ មុនថ្ងៃធ្វើកូដកម្ម (៧ថ្ងៃ គិតតែថ្ងៃធ្វើការ ដោយមិនរាប់ថ្ងៃឈប់សម្រាក) ហើយក្នុងការជូនដំណឹងនេះ ត្រូវមានបញ្ជាក់ច្បាស់លាស់ អំពីការទាមទាររបស់កម្មករ និយោជិត ដែលជាមូលហេតុនៃការធ្វើកូដកម្ម។ ច្បាប់តម្រូវឲ្យផ្ញើការជូនដំណឹងនេះ ទៅឲ្យក្រសួងការងារផងដែរ។
នៅក្នុងចន្លោះព