តើ​ច្បាប់ខ្មែរ​ចែង​ពី​លក្ខខណ្ឌ​អ្វីខ្លះស្តីពី​ការ​សុំកូន​ទៅ​ចិញ្ចឹម​នៅ​បរទេស?
Listen now
Description
រដ្ឋាភិបាល​កម្ពុជា​ទើប​នឹង​បាន​ប្រកាស​ថា នឹង​ចាប់ផ្តើម​បើក​ឲ្យ​មាន​ការ​សុំកូន​យក​ទៅ​ចិញ្ចឹម​នៅបរទេស​ឡើងវិញ នៅ​ដើមឆ្នាំ​២០១៣​ ឆាប់ៗខាងមុខនេះ ក្រោយ​ពី​បាន​ផ្អាក​​មួយរយៈ ចាប់តាំង​ពីឆ្នាំ​២០០៩​មក។ ការសុំកូន​យក​ទៅ​ចិញ្ចឹម​ឆ្លង​ប្រទេស គឺ​ជា​ផ្នែក​មួយ​នៃ​នីតិ​​ឯកជន​អន្តរជាតិ ដែលចាំបាច់​ត្រូវ​មាន​កិច្ចសហប្រតិបត្តិការ​​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ និង​មាន​បទដ្ឋាន ដែល​ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ។ តើ​ការ​សុំកូន​យក​ទៅ​ចិញ្ចឹម​នៅ​បរទេស អាច​មាន​ចោទ​ជា​បញ្ហា​អ្វីខ្លះ? ការសុំកូន​ទៅ​ចិញ្ចឹម​ឆ្លងប្រទេស គឺ​ជា​បញ្ហា​ស្មុគស្មាញ ដោយសារ​តែ​វា​មិន​អាស្រ័យ​លើ​ច្បាប់ និង​អាជ្ញាធរ​នៃ​ប្រទេស​តែមួយ។ ការ​រៀបចំ​បទដ្ឋាន​ច្បាប់​ និង​នីតិវិធី​ថ្នាក់​ជាតិ​ឲ្យ​ត្រូវ​តាម​​ស្តង់ដារ​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កំណើត​របស់​កូនសុំ និង​ប្រទេស​របស់​អ្នកសុំ គឺ​ជា​រឿងចាំបាច់ ដើម្បី​ចៀសវាង​បញ្ហា​ ដែល​អាច​បង្ក​​ផល​ប៉ះពាល់​ដល់​​អនាគត​របស់​កុមារ និង​ជា​ពិសេស ការជួញដូរ​កុមារ។   ប្រទេស​កំណើត​របស់​កូនសុំ​ និង​ប្រទេស​របស់​អ្នកសុំ ចាំបាច់​ត្រូវ​មាន​ការ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ថា​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​បំពេញ​តាម​កាតព្វកិច្ច​រៀងៗ​ខ្លួន។   ប្រទេស​កំណើត​របស់​កូនសុំ​ត្រូវ​តែ​មាន​ច្បាប់ នីតិវិធី និង​ស្ថាប័ន​​គ្រប់គ្រាន់ ដើម្បី​​ត្រួតពិនិត្យ​មើល​លក្ខខណ្ឌ ដែល​ទាក់ទង​នឹង​កូនសុំ ដើម្បី​​​ឲ្យដឹង​ប្រាកដ​ច្បាស់​ថា កុមារ​ពិតជា​ក្មេងកំព្រា ឬ​ជា​ក្មេង​ដែល​​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ ដែល​គួរ​ដាក់​ជា​កូនសុំ។   ចំណែក​ប្រទេស​កំណើត​របស់​អ្នកសុំវិញ​​ត្រ
More Episodes
Facebook គឺ​ជា​​បណ្តាញ​​សង្គម​តាម​អ៊ីនធ័រនែត ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង នៅ​ពាសពេញ​ពិភពលោក។ ប្រជាជន​ខ្មែរ​ជាច្រើន ជាពិសេស​ ​អ្នក​នៅ​តាម​ទីក្រុង ក៏​បាន​នាំគ្នា​ប្រើ​ Facebook ស្ទើរតែ​គ្រប់ៗគ្នា​ដែរ។ តាមរយៈ Facebook អ្នក​ប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ អាច​​ចែកចាយ...
Published 05/23/13