លក្ខណៈខុសគ្នារវាងបទឃាតកម្ម ឃាតកម្មគិតទុកជាមុន និងមនុស្សឃាតដោយអចេតនា
Description
នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ ដែលទើបនឹងចូលជាធរមាន កាលពីខែធ្នូ ២០១០កន្លងទៅនេះ ទាក់ទងនឹងមនុស្សឃាត គេឃើញមានបទល្មើសបី ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា៖ បទឃាតកម្ម ឃាតកម្មគិតទុកជាមុន និងមនុស្សឃាតដោយអចេតនា។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយ អំពីភាពខុសគ្នារវាងបទល្មើសទាំងបីនេះ។
សំណួរ-តើ “បទឃាតកម្ម” “បទឃាតកម្មគិតទុកជាមុន” និង “បទមនុស្សឃាតដោយអចេតនា” ខុសគ្នាត្រង់ណាខ្លះ?
ចម្លើយ-ចំណុចខុសគ្នាទី១ គឺរវាងចេតនា និងអចេតនា។
បទឃាតកម្ម និងឃាតកម្មគិតទុកជាមុន គឺសុទ្ធសឹងជាឃាតកម្មដោយចេតនា មានន័យថា ជនល្មើសមានចេតនាចង់សម្លាប់ជនរងគ្រោះ។ ចំណែកបទមនុស្សឃាតដោយអចេតនាវិញ ជនល្មើសមិនមានចេតនាសម្លាប់ទេ ក៏ប៉ុន្តែ ទង្វើរបស់គាត់បានបណ្តាលឲ្យជនរងគ្រោះស្លាប់។
ចំណុចខុសគ្នាទី២ គឺ ទាក់ទងនឹងការគិតទុកជាមុន ពោលគឺ រវាង “បទឃាតកម្ម” និង “បទឃាតកម្មគិតទុកជាមុន”។ ក្នុងបទល្មើសពីរនេះ ជនល្មើសសុទ្ធសឹងតែមានចេតនាសម្លាប់ជនរងគ្រោះ ដូចគ្នា ក៏ប៉ុន្តែ ក្នុងបទឃាតកម្ម ជនល្មើសមិនមានការគិតទុកជាមុនថានឹងសម្លាប់ជនរងគ្រោះទេ។ ចំណែកឃាតកម្មគិតទុកជាមុន ជនល្មើសបានគិតទុកជាមុន ឬបានប្រុងប្រៀបរៀបចំទុកជាមុន។
សំណួរ- “មានចេតនាសម្លាប់” ឬ “មានការគិតទុកជាមុន” ជនល្មើសសុទ្ធតែមានគោលដៅចង់សម្លាប់ជនរងគ្រោះដូចគ្នា។ តើគេមើលទៅលើចំណុចណាខ្លះ ដើម្បីឲ្យដឹងថា មួយណាជា “បទឃាតកម្ម” ហើយមួយណា “បទឃាតកម្មគិតទុកជាមុន”?
ចម្លើយ-ក្នុងបទល្មើសទាំងពីរនេះ ជនល្មើសចេតនាសម្លាប់គឺមានដូចគ្នា ក៏ប៉ុន្តែ មួយ (បទឃាតកម
Facebook គឺជាបណ្តាញសង្គមតាមអ៊ីនធ័រនែត ដែលកំពុងតែពេញនិយមខ្លាំង នៅពាសពេញពិភពលោក។ ប្រជាជនខ្មែរជាច្រើន ជាពិសេស អ្នកនៅតាមទីក្រុង ក៏បាននាំគ្នាប្រើ Facebook ស្ទើរតែគ្រប់ៗគ្នាដែរ។ តាមរយៈ Facebook អ្នកប្រើប្រាស់អាចរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អាចចែកចាយ...
Published 05/23/13