ក្រមរដ្ឋប្បវេណី៖ ការ​ដាក់​ទ្រព្យ​ធានា​កាតព្វកិច្ច​លើ​បំណុល
Listen now
Description
នៅក្នុង​នាទី​យល់ដឹង​ពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូមឆ្លើយ​នឹង​សំណួរ​​អ្នក​ស្តាប់​របស់​យើង​ ជុំវិញ​ការ​ដាក់ទ្រព្យ ដើម្បី​ធានា​បំណុល។ តើ​អ្វី​ទៅ​ជា​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា? តើ​ការ​បញ្ចាំ និង​ហ៊ីប៉ូតែក​ខុសគ្នា​ត្រង់ចំណុច​ណាខ្លះ? តើ​ការដាក់​ប័ណ្ណកម្មសិទ្ធិ​(ប្លង់ដី ឬផ្ទះ) ដើម្បី​ធានាបំណុល ជាការ​បញ្ចាំ ឬ​ជា​ហ៊ីប៉ូតែក? សំណួរ-តើ​អ្វីទៅជា​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា? ប្រតិបត្តិការ​ដោយ​មាន​កិច្ចធានា ដែល​មាន​ចែង​ក្នុង​ច្បាប់ ឆ្នាំ​២០០៧ គឺ​សំដៅ​ទៅលើ​ការ​ធានា​កាតព្វកិច្ច​លើ​បំណុល ដោយ​ដាក់​ទ្រព្យ​ធានា។ ឧទាហរណ៍​ជាក់ស្តែង ដែល​យើង​តែងតែ​ជួប គឺ​​ការ​​​​យក​ទ្រព្យ​ទៅ​បញ្ចាំ ដើម្បី​ធានា​បំណុល​។ ក៏ប៉ុន្តែ ទ្រព្យធានា ដែល​ត្រូវ​អនុវត្ត​ក្នុង​ច្បាប់ ស្តីពី​ប្រតិបត្តិការ​​ដែល​មាន​កិច្ចធានា​នេះ គឺ​សំដៅ​តែ​ទៅលើ​ចលនទ្រព្យ​តែ​ប៉ុណ្ណោះ ដោយ​មិនរាប់​បញ្ចូល​ការ​ធានា​ដោយ​អចលនទ្រព្យ​ទេ​ (មាត្រា ៦ ច្បាប់​ស្តីពី​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា)។   តាមការពិត ការ​ធានាបំណុល​ គឺ​​មាន​ចែង​​សរុប​​ជារួម នៅ​ក្នុង​ក្រមរដ្ឋប្បវេណី ដែល​ទើប​នឹង​ចូល​ជា​ធរមាន ក្រោយ​ច្បាប់​ស្តីពី​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា។ ការធានាបំណុល​នៅ​ក្នុង​ក្រម​រដ្ឋប្បវេណី​នេះ គឺ​មាន​ទាំង៖ ​ការ​ធានា​​បំណុល​ដោយ​បុគ្គល ​ការ​ធានា​បំណុល​ដោយទ្រព្យ (ចលនទ្រព្យ និង​អចលនទ្រព្យ) ការធានាបំណុល​ដោយ​បុគ្គល (​កិច្ចសន្យាធានា) គឺ​មានន័យថា បុគ្គលទី៣​ណាមួយ​ជា​អ្នក​ចេញ​មុខ​ធានា​ចំពោះ​ម្ចាស់​បំណុល​ថា​នឹង​សងបំណុល​ជំនួស​កូនបំណុល ក្នុង​ករណី​កូនបំណុល​មិន​សង។   ការធានាបំណុល​ដោយ​ដាក់ទ្រព្យ​ធានា គឺ​ជា​កិច្ច
More Episodes
Facebook គឺ​ជា​​បណ្តាញ​​សង្គម​តាម​អ៊ីនធ័រនែត ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង នៅ​ពាសពេញ​ពិភពលោក។ ប្រជាជន​ខ្មែរ​ជាច្រើន ជាពិសេស​ ​អ្នក​នៅ​តាម​ទីក្រុង ក៏​បាន​នាំគ្នា​ប្រើ​ Facebook ស្ទើរតែ​គ្រប់ៗគ្នា​ដែរ។ តាមរយៈ Facebook អ្នក​ប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ អាច​​ចែកចាយ...
Published 05/23/13