តើ​សញ្ជាតិ​ខ្មែរ​ត្រូវ​ផ្តល់ឲ្យ​ក្នុង​លក្ខខណ្ឌ​ណាខ្លះ?
Listen now
Description
នៅក្នុងនាទីយល់ដឹង​ពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការ​ពន្យល់​ អំពី​លក្ខខណ្ឌ​ក្នុងការ​ទទួលបាន​សញ្ជាតិខ្មែរ។ ការកំណត់​អំពី​សញ្ជាតិខ្មែរ មាន​ចែង​នៅ​ក្នុង​ច្បាប់ ស្តីពី​សញ្ជាតិ ឆ្នាំ​១៩៩៦។ យោងតាម​​ច្បាប់ ស្តីពី​សញ្ជាតិ ឆ្នាំ​១៩៩៦ ការទទួលបាន​សញ្ជាតិខ្មែរ អាច​កើតឡើង នៅ​ក្នុង​ករណី ៣ ធំៗ៖ ការទទួលសញ្ជាតិខ្មែរ​ពី​កំណើត ការទទួលសញ្ជាតិខ្មែរ​តាមរយៈ​អាពាហ៍ពិពាហ៍ ការទទួលសញ្ជាតិខ្មែរ​តាមរយៈ​ការ​សុំចូល​សញ្ជាតិ (សញ្ជាតូបនីយកម្ម) សញ្ជាតិខ្មែរ​ពី​កំណើត   ច្បាប់​ខ្មែរ​ ក៏ដូចជា ច្បាប់​នៅ​តាម​ប្រទេស​ភាគច្រើន​ផ្សេងទៀត នៅលើ​ពិភពលោក ជាពិសេស ប្រទេស​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ Romano-Germanique ​ការ​កំណត់​សញ្ជាតិខ្មែរ​ពី​កំណើត គឺត្រូវ​យក​សិទ្ធិ​ដែល​ជាប់​នឹង​ខ្សែ​លោហិត​ជាធំ។ មានន័យថា កូន​ដែល​កើត​ពី​ឪពុក ឬ​ម្តាយ​មាន​សញ្ជាតិខ្មែរ ត្រូវ​ទទួលបាន​សញ្ជាតិខ្មែរ​ពី​កំណើត ទោះបី​ជា​កើត​នៅ​ទីណាក៏ដោយ (កើត​នៅ​ក្នុង​ទឹកដី​កម្ពុជា​ក៏ដោយ ឬ​ក៏​កើត​នៅ​បរទេស​ក៏ដោយ)។   គួរបញ្ជាក់បន្ថែម​ថា មិនចាំបាច់​ទាល់តែ​ទាំង​សងខាង (ទាំងឪពុក ទាំងម្តាយ) ​មាន​សញ្ជាតិខ្មែរ​ ទើប​កូន​មានសិទ្ធិ​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើតទេ។ ឲ្យតែមាន​ម្ខាងណាមួយ​មាន​សញ្ជាតិខ្មែរ (ឪពុក​បរទេស ម្តាយខ្មែរ ឬ​ឪពុក​ខ្មែរ ម្តាយបរទេស) ក៏​កូន​អាច​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើត​បានដែរ។   ម្យ៉ាងទៀត កូនឥតខាន់ស្លា (កូនដែល​កើត​ក្រៅ​ចំណងអាពាហ៍ពិពាហ៍​ស្របច្បាប់) ដែល​ម្តាយ ឬ​ឪពុក​មាន​សញ្ជាតិខ្មែរ ក៏​អាច​ទទួល​បាន​សញ្ជាតិខ្មែរ​ពី​កំណើត​បានដែរ ឲ្យតែ​ឪពុក ឬ​ម្តាយ ដែល​មាន​សញ្ជាតិខ្មែរ ទទួលស្គាល់​កូន​នេះ​ថា​ជា​កូន​របស់​ខ្លួន។   ឧទាហរណ៍៖ កូនកើត​ក្រៅ​ចំណ
More Episodes
Facebook គឺ​ជា​​បណ្តាញ​​សង្គម​តាម​អ៊ីនធ័រនែត ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង នៅ​ពាសពេញ​ពិភពលោក។ ប្រជាជន​ខ្មែរ​ជាច្រើន ជាពិសេស​ ​អ្នក​នៅ​តាម​ទីក្រុង ក៏​បាន​នាំគ្នា​ប្រើ​ Facebook ស្ទើរតែ​គ្រប់ៗគ្នា​ដែរ។ តាមរយៈ Facebook អ្នក​ប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ អាច​​ចែកចាយ...
Published 05/23/13