ករណី​លក់​អចលនវត្ថុ​ដែល​ជាប់​សិទ្ធិ​ហ៊ីប៉ូតែក​មិនទាន់​ជម្រះ
Listen now
Description
នៅក្នុងនាទីយល់ដឹង​ពីច្បាប់ នៅ​ថ្ងៃនេះ សេង ឌីណា នឹង​​ពន្យល់​បន្ថែម ជុំវិញ​ការ​បង្កើត​ហ៊ីប៉ូតែក ដើម្បី​ធានាបំណុល។ នៅក្នុងការ​បង្កើត​ហ៊ីប៉ូតែក កូនបំណុល​មិន​ចាំបាច់​ផ្ទេរ​អចលនទ្រព្យ​ទៅ​ឲ្យ​ម្ចាស់​បំណុល​កាន់កាប់​ទេ ហើយ​​ប័ណ្ណកម្មសិទ្ធិ​​ក៏​មិន​ចាំបាច់​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​បំណុល​ដែរ។ សំណួរចោទឡើង​ថា​ចុះបើ​កូនបំណុល​យក​អចលនទ្រព្យ​នេះ​ទៅ​បង្កើត​ហ៊ីប៉ូតែក​ ដើម្បី​ធានា​បំណុលថ្មីទៀត ឬ​ក៏​យក​អចលនទ្រព្យ​ទៅលក់​ឲ្យ​អ្នកដទៃ តើ​នឹង​មាន​អ្វីកើតឡើង? សំណួរ-បើ​កូនបំណុល​ដែល​បាន​បង្កើត​ហ៊ីប៉ូតែក​​លើ​ទ្រព្យ​របស់ខ្លួន​ហើយ ប៉ុន្តែ នៅ​​មាន​ទាំងទ្រព្យ និង​ទាំង​ប័ណ្ណ​កម្មសិទ្ធិ​នៅក្នុងដៃ ហើយ​ក៏​យក​ទ្រព្យ​នេះ​ទៅ​ដាក់ហ៊ីប៉ូតែក​ ដើម្បី​ខ្ចី​បំណុល​​ថ្មីៗ​បន្ថែម​​ទៀត តើ​​នឹង​មាន​អ្វីកើតឡើង? តាមការពិត អចលនទ្រព្យ​តែមួយ អាច​ត្រូវ​បង្កើត​ជាហ៊ីប៉ូតែក ដើម្បី​ធានា​បំណុល​ច្រើន​បាន មិនមែន​ជារឿង​ខុសច្បាប់ទេ។ ក្រមរដ្ឋប្បវេណី​ខ្មែរ មានទាំងចែង​ច្បាស់​ អំពី​ករណី​ហ៊ីប៉ូតែក​លើ​អចលនវត្ថុតែមួយ ដើម្បី​ធានាបំណុល​ច្រើន​នេះ គឺ​​ចែង​ក្នុង​​មាត្រា ៨៥១ ស្តីពី​លំដាប់​នៃ​ហ៊ីប៉ូតែក។ ក្នុងករណី​នេះ ម្ចាស់បំណុល​មុន​ត្រូវ​មាន​អាទិភាព​ហ៊ីប៉ូតែក​ខ្ពស់ជាង​ម្ចាស់​បំណុលក្រោយ មានន័យថា នៅពេល​អនុវត្ត​ហ៊ីប៉ូតែក ​លុយដែល​បាន​ពីការ​លក់​អចលនទ្រព្យ​ជាប់ហ៊ីប៉ូតែក​នេះ គេ​ត្រូវយក​ទៅ​​​សង​​ម្ចាស់បំណុល​មុន រួចហើយ​នៅសល់​ប៉ុន្មាន​ទើប​យក​ទៅ​សងម្ចាស់បំណុលក្រោយ។ មាន​គ្រប់​សង ឬ​មិនគ្រប់ គឺ​ម្ចាស់​បំណុលក្រោយ​ជា​អ្នក​រង​ហានិភ័យ។   ឧទាហរណ៍៖  កូនបំណុល​ម្នាក់ មានផ្ទះមួយល្វែង យក​​ទៅ​ដាក់ហ៊ីប៉ូតែក ដើម្បី​ធានាប
More Episodes
Facebook គឺ​ជា​​បណ្តាញ​​សង្គម​តាម​អ៊ីនធ័រនែត ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង នៅ​ពាសពេញ​ពិភពលោក។ ប្រជាជន​ខ្មែរ​ជាច្រើន ជាពិសេស​ ​អ្នក​នៅ​តាម​ទីក្រុង ក៏​បាន​នាំគ្នា​ប្រើ​ Facebook ស្ទើរតែ​គ្រប់ៗគ្នា​ដែរ។ តាមរយៈ Facebook អ្នក​ប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ អាច​​ចែកចាយ...
Published 05/23/13