ពន្យល់សង្ខេប​សំណុំរឿង​បកស្រាយ​សាលក្រម​ឆ្នាំ១៩៦២ នៅ​តុលាការ​ក្រុងឡាអេ
Listen now
Description
មួយសប្តាហ៍ក្រោយ ពី​សវនាការ នៅ​តុលាការ​ក្រុងឡាអេ ត្រូវ​បិទបញ្ចប់ នៅតែ​មាន​អ្នកស្តាប់​របស់​យើ់ងជាច្រើន​បាន​ចោទជា​សំណួរ ជុំវិញ​ដំណើរក្តីនេះ។ នៅ​ក្នុង​នាទីយល់ដឹង​ពីច្បាប់ របស់​យើង នៅថ្ងៃ​នេះ សេង ឌីណា នឹង​ឆ្លើយបំភ្លឺឡើងវិញ ជុំវិញ​សំណួរ​ទាំងនេះ។ សំណួរ-តើ​​នៅ​ក្នុង​ក្តីក្តាំ នៅ​តុលាការ​ក្រុងឡាអេ នៅពេលនេះ តុលាការ​​អាច​ចេញសេចក្តីសម្រេច ដែល​នាំ​ឲ្យ​កម្ពុជា​បាត់បង់​ព្រះវិហារ​ទៅថៃ​វិញ​ដែរ​ឬទេ? ក្នុងក្តីក្តាំ នៅពេលនេះ តុលាការ​ក្រុងឡាអេ​មិន​អាច​សើរើ កាត់ក្តី​លើ​ប្រាសាទ​ព្រះវិហារ​ឡើងវិញ​បានទេ ពីព្រោះ​វាជា​​បណ្តឹង​សុំ​បកស្រាយសាលក្រម មិនមែន​ជា​​បណ្តឹង​សុំ​ឲ្យ​ សើរើ​សំណុំរឿង​ព្រះវិហារ​ឡើងវិញទេ។ អ្វី​ដែល​តុលាការ​បាន​សម្រេច​រួចហើយ កាល​ពី​ឆ្នាំ​១៩៦២ តុលាការ​មិន​អាច​ផ្លាស់ប្តូរ​ឡើងវិញ​បាន​ទេ គឺ​អាច​ត្រឹមតែ​បកស្រាយ ពន្យល់ បំភ្លឺ ទៅលើ​អត្ថន័យ និង​វិសាលភាព នៃ​សេចក្តីសម្រេច ឆ្នាំ​១៩៦២​នេះ​ប៉ុណ្ណោះ។   សាលក្រម​កាលពីឆ្នាំ​១៩៦២ បាន​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅលើ​ទឹកដី​កម្ពុជា​រួចទៅហើយ។ នៅ​ក្នុង​សារណា​ជាលាយលក្ខណ៍អក្សរ ទាំង​ក្នុង​ពេល​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់ ភាគី​ថៃ​ក៏​បាន​បញ្ជាក់ម្តងហើយ ម្តងទៀត​ដែរ ថា ថៃ​ទទួលស្គាល់​ច្បាស់លាស់​ថា តុលាការ​ពិត​ជា​បាន​ប្រគល់​ប្រាសាទ​ព្រះវិហារ​ទៅ​ឲ្យ​កម្ពុជា​មែន ទាំង​តួប្រាសាទ និង​ទាំងដី នៅ​ក្រោម​ប្រាសាទ។ អ្វី​ដែល​ជា​ចំណុច​ចម្រូងចម្រាស នៅ​ពេលនេះ មិនមែន​រឿង​ប្រាសាទ​ព្រះវិហារ​ទេ គឺ​រឿង​ដី ដែល​ខាង​ភាគី​ថៃ តែងតែ​ឲ្យឈ្មោះ​ថា ដី ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជុំវិញ​ប្រាសាទ។   ដូច្នេះ មិនថា តុលាការ​សម្រេច​ថា យ៉ាងម៉េច​ទេ... បកស្រាយ​ស
More Episodes
Facebook គឺ​ជា​​បណ្តាញ​​សង្គម​តាម​អ៊ីនធ័រនែត ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង នៅ​ពាសពេញ​ពិភពលោក។ ប្រជាជន​ខ្មែរ​ជាច្រើន ជាពិសេស​ ​អ្នក​នៅ​តាម​ទីក្រុង ក៏​បាន​នាំគ្នា​ប្រើ​ Facebook ស្ទើរតែ​គ្រប់ៗគ្នា​ដែរ។ តាមរយៈ Facebook អ្នក​ប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ អាច​​ចែកចាយ...
Published 05/23/13