ដើម្បីទទួលបាននូវការរក្សាសិទ្ធិ តើចាំបាច់ត្រូវដាក់និមិត្តសញ្ញា "©រក្សាសិទ្ធិ" ឬទេ
Description
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមឆ្លើយនឹងសំណួររបស់អ្នកស្តាប់ ជុំវិញនិមិត្តសញ្ញា “©រក្សាសិទ្ធិ”។ តើការដាក់និមិត្តសញ្ញា “©រក្សាសិទ្ធ” ជាលក្ខខណ្ឌចាំបាច់ ដើម្បីទទួលបានការរក្សាសិទ្ធិឬទេ? ហេតុអ្វី?
ជាបឋម គួរបញ្ជាក់ថា នៅក្នុងច្បាប់ខ្មែរ ការរក្សាសិទ្ធិ មានចែងនៅក្នុងច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលអនុម័តឆ្នាំ២០០៣ ហើយច្បាប់នេះមិនបានចែងហាមមិនឲ្យដាក់និមិត្តសញ្ញា “©រក្សាសិទ្ធិ” ទេ ក៏ប៉ុន្តែ ក៏មិនមានចែងតម្រូវថា ចាំបាច់ត្រូវតែដាក់និមិត្តសញ្ញា “©រក្សាសិទ្ធិ” នេះ ទើបទទួលបាននូវការការពារស្របច្បាប់ដែរ។ និយាយសរុបមកវិញ ឲ្យតែស្នាដៃនិពន្ធណាមួយ បំពេញទៅតាមលក្ខខណ្ឌដែលច្បាប់តម្រូវ ទោះបីជាមាននិមិត្តសញ្ញា “©រក្សាសិទ្ធិ” ឬគ្មាន ក៏នៅតែទទួលបាននូវការការពារពីច្បាប់រក្សាសិទ្ធិដូចគ្នាទាំងអស់។
ហេតុអ្វីបានជាច្បាប់ចែងថា មិនបាច់ដាក់និមិត្តសញ្ញា “©រក្សាសិទ្ធិ” ក៏បានបែបនេះ? ការចែងបែបនេះ គឺដើម្បីកំណត់ឲ្យបានច្បាស់ថា ការរក្សាសិទ្ធិ គឺជាសិទ្ធិស្វ័យប្រវត្តិ មានន័យថា រាល់ស្នាដៃទាំងអស់ត្រូវតែទទួលបាននូវការការពារពីច្បាប់ ដោយមិនចាំបាច់ត្រូវបំពេញបែបបទអ្វី ឬត្រូវចុះបញ្ជីអ្វីទាំងអស់ (មាត្រា ៣៨ នៃច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល)។
តាមពិត កាលពីមុន ច្បាប់នៅប្រទេសមួយចំនួន ជាពិសេស សហរដ្ឋអាមេរិក មានចែងតម្រូវជាចាំបាច់ថា ទាល់តែមានដាក់និមិត្តសញ្ញា “©រក្សាសិទ្ធិ” ហើយមានការចុះបញ្ជ
Facebook គឺជាបណ្តាញសង្គមតាមអ៊ីនធ័រនែត ដែលកំពុងតែពេញនិយមខ្លាំង នៅពាសពេញពិភពលោក។ ប្រជាជនខ្មែរជាច្រើន ជាពិសេស អ្នកនៅតាមទីក្រុង ក៏បាននាំគ្នាប្រើ Facebook ស្ទើរតែគ្រប់ៗគ្នាដែរ។ តាមរយៈ Facebook អ្នកប្រើប្រាស់អាចរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អាចចែកចាយ...
Published 05/23/13