ក្នុងករណី​ឪពុកម្តាយ​លែងលះគ្នា តើ​កូន​ត្រូវ​បាន​ទៅ​ខាងណា​ជា​អ្នក​គ្រប់គ្រង?
Listen now
Description
នៅក្នុង​នាទីយល់ដឹង​ពីច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូម​ធ្វើការ​ពន្យល់​ជុំវិញ​សិទ្ធិ​គ្រប់គ្រង​កូន នៅ​ក្នុង​ករណី​ឪពុកម្តាយ​លែងលះគ្នា។ តើ​អំណាចមេបា​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ឪពុក ឬ​ម្តាយ? តើ​អ្នក​គ្មាន​អំណាច​មេបា​មាន​សិទ្ធិ​ និង​ករណីយកិច្ច​អ្វីខ្លះ? សំណួរ-​នៅក្នុង​ករណី ដែល​ឪពុកម្តាយ​លែងលះគ្នា តើ​​កូន​ត្រូវ​បាន​ទៅ​អ្នកណា​ជា​អ្នកគ្រប់គ្រង?   ជាបឋម គួរ​បញ្ជាក់ថា កាលណា​និយាយ​អំពី​ការ​គ្រប់គ្រង​កូន នៅ​ក្នុង​ករណី​លែងលះ គេ​ត្រូវ​និយាយ​ពី​ចំណុច​សំខាន់ ២ គឺ អំណាច​មេបា (តើ​ឪពុក ឬ​ម្តាយ ឬ​ទាំងឪពុក និង​ម្តាយ ដែល​ត្រូវ​មាន​អំណាច​មេបា​លើ​កូន?) និង​ទីកន្លែង ដែល​កូន​ត្រូវ​រស់នៅ (កូនត្រូវ​រស់នៅ​ជាមួយ​ឪពុក ឬ​ជាមួយម្តាយ?)។   ជាធម្មតា កាលណា​លែងលះ​គ្នា ឪពុកម្តាយ នឹង​ត្រូវ​រស់នៅ​បែកគ្នា។ ដូច្នេះ កូន​ត្រូវ​ទៅរស់​នៅ​ជាមួយ​ខាងណាមួយ (ជាមួយ​ឪពុក ឬ​ជាមួយ​ម្តាយ?)។   បើគេ​និយាយ​ពី​គោលការណ៍ច្បាប់​ជាទូទៅ នៅក្រោយ​ការ​លែងលះ ការ​កំណត់​ពី​អំណាច​មេបា អាច​ធ្វើឡើង តាម​ពីររបៀប គឺ អំណាចមេបា​រួម និង​អំណាច​មេបា​ទោល។ អំណាច​មេបា​រួម គឺ​មានន័យថា បើទោះបីជា​រស់នៅ​បែកគ្នា​ក៏ដោយ ឪពុក និង​ម្តាយ ដែល​លែងលះ​គ្នា នៅតែ​មាន​អំណាច​មេបា​រួមគ្នា លើ​កូន ដូចជា កាល​ពី​មិនទាន់​លែងលះ​គ្នា​ដែរ។   ក៏ប៉ុន្តែ ច្បាប់​ខ្មែរ គឺ​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី (មាត្រា ១០៣៧) ទទួលស្គាល់​តែ​អំណាច​មេបា​ទោល​តែប៉ុណ្ណោះ ដោយ​មិន​ទទួលស្គាល់​អំណាច​មេបារួម​ទេ នៅ​ក្នុង​ករណី​លែងលះ។ មានន័យថា អំណាច​មេបា​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ខាងណាមួយ។ ឬ​មួយ​ត្រូវ​ឲ្យ​ទៅ​ម្តាយ។ ឬមួយ​ត្រូវ​ឲ្យ​ទៅ​ឪពុក។ តាមធម្មតា បើ​ម្តាយ​ជា​អ្នក​ទទួល​អំណាចមេបា កូន​​ត្រូវ​រស់នៅ​
More Episodes
Facebook គឺ​ជា​​បណ្តាញ​​សង្គម​តាម​អ៊ីនធ័រនែត ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង នៅ​ពាសពេញ​ពិភពលោក។ ប្រជាជន​ខ្មែរ​ជាច្រើន ជាពិសេស​ ​អ្នក​នៅ​តាម​ទីក្រុង ក៏​បាន​នាំគ្នា​ប្រើ​ Facebook ស្ទើរតែ​គ្រប់ៗគ្នា​ដែរ។ តាមរយៈ Facebook អ្នក​ប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ អាច​​ចែកចាយ...
Published 05/23/13