Description
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការពន្យល់ជុំវិញការទទួលខុសត្រូវ ចំពោះខ្លឹមសារ ដែលចុះផ្សាយនៅលើប្រព័ន្ធអ៊ីនធ័រនែត។ នៅពេលដែលការចុះផ្សាយនៅលើវិបសៃត៍ណាមួយ មានបង្កប់នូវខ្លឹមសារមិនស្របច្បាប់ តើអ្នកណាជាអ្នកទទួលខុសត្រូវ?
សំណួរ-នៅក្នុងសម័យកាលអ៊ីនធ័រនែតបច្ចុប្បន្ននេះ រាល់ការចុះផ្សាយអត្ថបទ រូបភាព ឬវីដេអូ គឺជារឿងដែលងាយស្រួលបំផុត ដែលនរណាក៏អាចធ្វើបានដែរ។ ក៏ប៉ុន្តែ ប្រសិនបើការចុះផ្សាយទាំងអស់នេះ មានចោទជាបញ្ហាច្បាប់ តើអ្នកណាខ្លះ ដែលជាអ្នកទទួលខុសត្រូវ?
មុននឹងពិចារណាអំពីការទទួលខុសត្រូវ យើងគួរពិនិត្យមើលសិនថា តើតួអង្គសំខាន់ៗ នៅក្នុងការចុះផ្សាយលើប្រព័ន្ធអ៊ីនធ័រនែត មានអ្នកណាខ្លះ?
អ្នកនិពន្ធ៖ អ្នកបង្កើតខ្លឹមសារដែលត្រូវចុះផ្សាយ (អ្នកនិពន្ធអត្ថបទ, អ្នកថតរូប, អ្នកថតវីដេអូ, អ្នកគូរគំនូរ ។ល។)
អ្នកទទួលខុសត្រូវចុះផ្សាយ៖ ម្ចាស់វិបសៃត៍, ម្ចាស់ប្លក (Blog), ម្ចាស់ Forum
អ្នកផ្តល់សេវាកម្មវិបសៃត៍ (Hébergeur/Host)
ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធ័រនែត(Fournisseur d’accès à internet/Internet Service Provider)
ឧទាហរណ៍៖ ខ្ញុំបង្កើត Blog ផ្ទាល់ខ្លួនមួយ តាមរយៈវិបសៃត៍របស់ Blogspot.com (dynaseng.blogspot.com)។ តួអង្គសំខាន់ៗ ដែលពាក់ព័ន្ធនឹងខ្លឹមសារចុះផ្សាយនៅលើប្លក dynaseng.blogspot.com នេះ គឺមាន៖
Blogspot គឺជាអ្នកផ្តល់សេវាកម្មវិបសៃត៍ (Héberbeur/Host)
ខ្លួនខ្ញុំផ្ទាល់ ដែលជាម្ចាស់ប្លក គឺជាអ្នកទទួលខុសត្រូវចុះផ្សាយ
បើសិនជាអត្ថបទ ដែលចុះផ្សាយនៅលើប្លកនេះ ជាអត្ថបទ ដែលខ្ញុំសរសេរដោយខ្លួនឯង ខ្ញុំគឺជាអ្នកទទួលខុសត្រូវចុះផ្សាយផង និងជាអ្នកន