តើម្ចាស់ដីអាចបិទផ្លូវឯកជនដែលខ្លួនធ្វើកាត់តាមដីរបស់ខ្លួនមិនឲ្យអ្នកជិតខាង
Description
នៅក្នុងនាទីយល់ដឹងពីច្បាប់របស់យើង នៅថ្ងៃនេះ សេង ឌីណា សូមឆ្លើយនឹងសំណួររបស់អ្នកស្តាប់របស់យើង ជុំវិញការបើកច្រកផ្លូវចេញចូល ដែលកាត់លើដី ដែលជាកម្មសិទ្ធិឯកជន។ តើម្ចាស់ដីជាកម្មសិទ្ធិឯកជននេះអាចបិទច្រកផ្លូវចេញចូលដែលកាត់តាមដីរបស់គាត់បានដែរឬទេ?
ខាងក្រោមនេះជាការសង្ខេបដោយត្រួសៗ នូវករណី ដែលបានលើកឡើងដោយអ្នកស្តាប់របស់វិទ្យបារាំងអន្តរជាតិ។
ប្អូនស្រីរបស់គាត់មានដីមួយកន្លែង ដែលជាកម្មសិទ្ធិឯកជន ហើយបានធ្វើផ្លូវកាត់ចំកណ្តាលដីនោះ ដើម្បីទុកប្រើប្រាស់សម្រាប់ការដឹកជញ្ជូនភោគផលដំណាំផ្ទាល់ខ្លួនរបស់គាត់។ ក៏ប៉ុន្តែ ក្រោយមកមានម្ចាស់ដីជិតខាង ដែលនៅពីក្រោយដីរបស់គាត់ ក៏បានប្រើប្រាស់ផ្លូវនេះដែរ ដោយមិនមានសុំការអនុញ្ញាត ឬបង់ថ្លៃអ្វីទេ ដោយរាប់ថាជារឿងធម្មតា ក្នុងនាមជាអ្នកភូមិផងរបងជាមួយ។
ក៏ប៉ុន្តែ ក្រោយមកទៀត នៅពេលដែលក្រុមយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លី ដើម្បីចេញប័ណ្ណកម្មសិទ្ធិឲ្យគាត់ ម្ចាស់ដីជិតខាងនេះក៏បានតវ៉ាមិនឲ្យដាក់ច្រកផ្លូវនេះ ទៅក្នុងប្លង់កម្មសិទ្ធិទេ ដើម្បីទុកជាច្រកផ្លូវសម្រាប់ឆ្លងកាត់។ ដើម្បីជាការសម្រុះសម្រួលគ្នា ហើយអាចវាស់វែងដីធ្លីទទួលប័ណ្ណកម្មសិទ្ធិ គាត់ក៏សុខចិត្តធ្វើកិច្ចសន្យាជាមួយអ្នកជិតខាងរបស់គាត់ ដោយព្រមព្រៀងគ្នាថា ច្រកផ្លូវនេះអាចដាក់បញ្ចូលទៅក្នុងប្លង់ដីរបស់គាត់បាន ប៉ុន្តែ គាត់ត្រូវបើកច្រកផ្លូវនេះឲ្យអ្នកជិតខាងរបស់គាត់ប្រើប្រាស់ជារៀងរហូតទៅ។
អ្នកស
Facebook គឺជាបណ្តាញសង្គមតាមអ៊ីនធ័រនែត ដែលកំពុងតែពេញនិយមខ្លាំង នៅពាសពេញពិភពលោក។ ប្រជាជនខ្មែរជាច្រើន ជាពិសេស អ្នកនៅតាមទីក្រុង ក៏បាននាំគ្នាប្រើ Facebook ស្ទើរតែគ្រប់ៗគ្នាដែរ។ តាមរយៈ Facebook អ្នកប្រើប្រាស់អាចរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អាចចែកចាយ...
Published 05/23/13