សហព័ន្ធស្រូវអង្ករ និង​គ្រាប់ស្វាយចន្ទី​ពង្រីកមុខ​នៅ​ពិព័រណ៌​​ចំណីអាហារអន្តរជាតិ​ប៉ារី
Listen now
Description
បន្ទាប់ពីខកខាន​អស់​១០ឆ្នាំ សហព័ន្ធស្រូវអង្ករ​កម្ពុជា​បាន​ត្រលប់​ទៅចូលរួម​នៅក្នុងពិព័រណ៌ចំណីអាហារ​អន្តរជាតិ​ដ៏សំខាន់​មួយ​នៅទីក្រុង​ប៉ារីស ដែល​ហៅកាត់ជាភាសាបារាំងថា ស្យាល់​( SIAL) ។ នៅក្នុង​ពិព័រណ៌​ស្យាល់ ប៉ារីស​ឆ្នាំ ២០២៤ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ដឹកនាំ​​សមាជិក​ចំនួន​១២​ដែលសុទ្ធសឹង​ជាអ្នកផលិត​និង​នាំចេញស្រូវអង្ករ។ ក្រៅពីអង្ករ​ល្អបំផុត​បំផុត​ដែលឈ្នះពានរង្វាន់អន្តរជាតិ​៥ដង កម្ពុជា​បាន​តាំង​បង្ហាញជាលើកទី១ គ្រាប់ស្វាយចន្ទី​ទៅបង្ហាញ​អ្នកទស្សនាអាជីពរាប់សែន និង​ក្រុមហ៊ុនអន្តរជាតិធំរាប់ពាន់នាក់​ដែល​អាច​ចាប់អារម្មណ៍ទិញផលិត​ផលកម្ពុជា។ ចាប់ផ្តើម​តាំង​ពីថ្ងៃសៅរ៍ទី​១៨​តុលា ពិព័រណ៌​ចំណីអាហារអន្តរជាតិ ស្យាល់​បាន​បិទបញ្ចប់​ទៅ​កាលពីថ្ងៃ​ពុធទី ២៣​តុលា​។ នៅមុន​កម្មវិធីបិទ​ ឈាង បុប្ផា​បានទៅជួបសម្ភាស​ម្ចាស់​ក្រុមហ៊ុន​នាំចេញ​ស្រូវអង្ករ និង​ក្រុមហ៊ុន​ផលិត​គ្រាប់ស្វាយចន្ទីដែល ​ឈានជើងជាលើកទី១​ចូល​រួម​ក្នុង​ពិព័រណ៌​អន្តរជាតិ​នៅប្រទេស​បារាំង។
More Episodes
សំណល់ចាស់ៗដែលគេប្រើប្រាស់រួចហើយ គឺជារបស់មានតម្លៃសម្រាប់លោក អ៊ឹង កាលាង ដែលជាអ្នកច្នៃផ្ទះលម្អតូចៗមួយរូប។ បុរសរូបនេះបានយករបស់របរចាស់ៗមិនថា ឈើ ដែក ស្នោ ក្រណាត់ និងសម្ភារៈឯទៀតដែលមានសភាពចាស់ៗ មកកែច្នៃចេញជាផ្ទះដាក់តាំងលម្អតូចៗយ៉ាងស្រស់ស្អាត។ ចំណុចពិសេសនៃផ្ទះតាំងលម្អរបស់លោកអ៊ឹង កាលាង...
Published 11/26/24
Published 11/26/24
ទឹកត្រីកំពត។ គេតែងលឺពាក្យនេះនៅពេលគេនិយាយពីទឹកត្រីដែលឆ្ងាញ់ជាងគេ។ មូលហេតុចំនួន ៣ ដែលធ្វើឱ្យទឹកត្រីកំពតមានរសជាតិ ឈ្ងុយឆ្ងាញ់ ទី១ ត្រីកាកើមសមុទ្រជាប្រភេទត្រីមានតែជាតិសាច់ ឈាម និងសំបូរប្រូតេអ៊ីនខ្ពស់ ទី២ប្រើអំបិលកំពតមានលក្ខណៈប្រៃមុតល្អ និងទី៣ ការបន្ទុំក្នុងធុងឈើបែបប្រពៃណី។ នៅខេត្តកំពត ទឹកត្រីឈ្មោះ...
Published 11/25/24