ពលរដ្ឋសង្កាត់ជើងឯកស្នើអាជ្ញាធរក្រុងភ្នំពេញឲ្យពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី
Listen now
Description
នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានជួបជុំគ្នានៅមុខសាលាក្រុងភ្នំពេញ។ កម្មវត្ថុនៃការជួបជុំគឺដើម្បីស្នើសុំឲ្យលោកអភិបាលក្រុងពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលការរស់នៅសព្វថ្ងៃរបស់ពួកគាត់កំពុងជួបការលំបាក និងការភ័យខ្លាច៕
More Episodes
សំណល់ចាស់ៗដែលគេប្រើប្រាស់រួចហើយ គឺជារបស់មានតម្លៃសម្រាប់លោក អ៊ឹង កាលាង ដែលជាអ្នកច្នៃផ្ទះលម្អតូចៗមួយរូប។ បុរសរូបនេះបានយករបស់របរចាស់ៗមិនថា ឈើ ដែក ស្នោ ក្រណាត់ និងសម្ភារៈឯទៀតដែលមានសភាពចាស់ៗ មកកែច្នៃចេញជាផ្ទះដាក់តាំងលម្អតូចៗយ៉ាងស្រស់ស្អាត។ ចំណុចពិសេសនៃផ្ទះតាំងលម្អរបស់លោកអ៊ឹង កាលាង...
Published 11/26/24
Published 11/26/24
ទឹកត្រីកំពត។ គេតែងលឺពាក្យនេះនៅពេលគេនិយាយពីទឹកត្រីដែលឆ្ងាញ់ជាងគេ។ មូលហេតុចំនួន ៣ ដែលធ្វើឱ្យទឹកត្រីកំពតមានរសជាតិ ឈ្ងុយឆ្ងាញ់ ទី១ ត្រីកាកើមសមុទ្រជាប្រភេទត្រីមានតែជាតិសាច់ ឈាម និងសំបូរប្រូតេអ៊ីនខ្ពស់ ទី២ប្រើអំបិលកំពតមានលក្ខណៈប្រៃមុតល្អ និងទី៣ ការបន្ទុំក្នុងធុងឈើបែបប្រពៃណី។ នៅខេត្តកំពត ទឹកត្រីឈ្មោះ...
Published 11/25/24