សៀវភៅ រៀមច្បងសហគមន៍ឥន្ទធនូកម្ពុជានឹងជាមាគ៌ាសម្រាប់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា
Description
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ សៀវភៅ រៀមច្បង សហគមន៍ឥន្ទធនូកម្ពុជា។ សៀវភៅនេះត្រូវបានសហគមន៍អ្នកស្រលាញ់ភេទដូចគ្នារំពឹងថា នឹងក្លាយជាផ្នែកមួយក្នុងការចូលរួមចំណែកជាមាគ៌ាសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ឱ្យទទួលបានសិទ្ធិដូចមនុស្សទូទៅ ជាពិសេសសិទ្ធិរៀបការស្របច្បាប់ សិទ្ធិស្មុំកូន និងសិទ្ធិជាម្ចាស់លើទ្រព្យសម្បត្តិរួមគ្នាដូចប្ដីប្រពន្ធភេទផ្ទុយគ្នា។
សំណល់ចាស់ៗដែលគេប្រើប្រាស់រួចហើយ គឺជារបស់មានតម្លៃសម្រាប់លោក អ៊ឹង កាលាង ដែលជាអ្នកច្នៃផ្ទះលម្អតូចៗមួយរូប។ បុរសរូបនេះបានយករបស់របរចាស់ៗមិនថា ឈើ ដែក ស្នោ ក្រណាត់ និងសម្ភារៈឯទៀតដែលមានសភាពចាស់ៗ មកកែច្នៃចេញជាផ្ទះដាក់តាំងលម្អតូចៗយ៉ាងស្រស់ស្អាត។ ចំណុចពិសេសនៃផ្ទះតាំងលម្អរបស់លោកអ៊ឹង កាលាង...
Published 11/26/24
ទឹកត្រីកំពត។ គេតែងលឺពាក្យនេះនៅពេលគេនិយាយពីទឹកត្រីដែលឆ្ងាញ់ជាងគេ។ មូលហេតុចំនួន ៣ ដែលធ្វើឱ្យទឹកត្រីកំពតមានរសជាតិ ឈ្ងុយឆ្ងាញ់ ទី១ ត្រីកាកើមសមុទ្រជាប្រភេទត្រីមានតែជាតិសាច់ ឈាម និងសំបូរប្រូតេអ៊ីនខ្ពស់ ទី២ប្រើអំបិលកំពតមានលក្ខណៈប្រៃមុតល្អ និងទី៣ ការបន្ទុំក្នុងធុងឈើបែបប្រពៃណី។ នៅខេត្តកំពត ទឹកត្រីឈ្មោះ...
Published 11/25/24