Episodes
លីម សុខគង់ ជានិស្សិតកម្ពុជាម្នាក់ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិត នៅសហភាពអឺរ៉ុប លើជំនាញវិស្វកម្មនុយក្លេអ៊ែរ។ បើទោះបីជាមុខជំនាញវិស្វកម្មនុយក្លេអ៊ែរនេះ មិនមានតម្រូវការច្រើន លើទីផ្សារការងាររបស់កម្ពុជាក៏ដោយ តែនិស្សិតអាយុ២៥ឆ្នាំរូបនេះ ចាត់ទុកមុខជំនាញនេះ គឺជាចំណង់ចំណូលចិត្តរបស់ខ្លួន និងថាមុខជំនាញមួយនេះ កំពុងតែមានតម្រូវការទីផ្សារការងារច្រើននៅសហភាពអឺរ៉ុប៕
Published 11/03/24
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងតួនាទីរបស់បុគ្គលម្នាក់ៗក្នុងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិងក្រុមហ៊ុនអ៉ីអនម៉លខេមបូឌា បានសហការរៀបចំព្រឹត្តិការណ៍ «តោះចូលរួមសកម្មភាពSDGs២០២៤» ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
Published 11/02/24
ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ្មែរ និងអាណាព្យាបាលមួយចំនួនមានការចាប់អារម្មណ៍ខ្លាំងចំពោះពិព័រណ៍សៀវភៅបែបអន្តរជាតិមួយនេះដោយយល់ថា ការអានសៀវភៅមានប្រយោជន៍ដល់ពួកគេ ពិសេសទាក់ទងនឹងជំនាញ និងអាជីពរបស់ពួកគេផ្ទាល់។
Published 11/01/24
នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានជួបជុំគ្នានៅមុខសាលាក្រុងភ្នំពេញ។ កម្មវត្ថុនៃការជួបជុំគឺដើម្បីស្នើសុំឲ្យលោកអភិបាលក្រុងពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលការរស់នៅសព្វថ្ងៃរបស់ពួកគាត់កំពុងជួបការលំបាក និងការភ័យខ្លាច៕
Published 10/31/24
លោកសួង សុភ័ក្រធ្លាប់មានបទពិសោធន៍ដឹកនាំទស្សនីយភាពល្ខោននិយាយរយៈពេលជាង១៥ឆ្នាំកន្លងមក។ ស្នាដៃរបស់លោកមិនត្រឹមតែឆ្លុះបញ្ចាំងពីក្តីស្រលាញ់ទៅលើវិស័យសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែបប៉ុណ្ណោះទេ តែវាក៏បង្ហាញពីរឿងរ៉ាវ និងបញ្ហាសង្គមដើម្បីរួមចំណែកផ្លាស់ប្តូរឥរិយាបថប្រជាជនផងដែរ។ បច្ចុប្បន្ននេះ លោកសួង សុភ័ក្រកំពុងបង្កើតស្នាដៃថ្មីស្រឡាងមួយ គឺលោ្ខនតន្រ្តីក្រោមចំណងជើងថា «អប្សរាក្រញូង» ដើម្បីរួមចំណែកថែរក្សា និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន៕
Published 10/30/24
សន្និសីទស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានរៀបចំលើកទី៥ នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីមួយនេះបានជួយយុវជន និងពលរដ្ឋខ្មែរឲ្យទទួលបាននូវចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានស្តីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយមានទំនួលខុសត្រូវ សុវត្ថិភាព និងចេះត្រួតពិនិត្យព័ត៌មានពិត មិនពិតជាដើម។ តែអ្នកជំនាញលើប្រព័ន្ធផ្សព្វផ្សាយនៅតែមើលឃើញពីបញ្ហាប្រឈមមួយចំនួនលើការប្រើប្រាស់បណ្តាញសង្គម ក្នុងនោះមានការឆបោកតាមប្រព័ន្ធអនឡាញ ការចែករំលែកព័ត៌មានមិនពិត។
Published 10/29/24
ក្រុមស្រ្តីប្រកបរបរអុំទូកទេសចរជាង១ពាន់នាក់នៅសហគមន៍ទេសចរណ៍កំពង់ភ្លុកធ្លាប់ទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍តាមរយៈមុខរបរដឹកភ្ញៀវតាមទូកនារដូវវស្សា។ តែ ក្រុមស្រ្តីទាំងនោះបានលើកឡើងថា តាំងពីការរាតត្បាតជំងឺ Covid ១៩ មកដល់ពេលនេះ ចំនួនភ្ញៀវទេសចរមកទស្សនាសហគមន៍កំពង់ភ្លុកមានការថយចុះច្រើនដែលធ្វើឱ្យចំណូលរបស់ពួកគាត់បានពីការដឹកភ្ញៀវតាមទូកធ្លាក់ចុះខ្លាំង៕
Published 10/28/24
ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦និង២៧តុលា ស្តង់ក្រុមហ៊ុនឯកជនជាច្រើនបានចូលរួមក្នុងពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។យុវជនជាច្រើនបានចាប់អារម្មណ៍ចូលរួមកម្មវិធីមួយនេះ ដើម្បីស្វែងរកឱកាសការងារទៅតាមក្តីស្រមៃរបស់ពួកគេ។ ពួកគេអះអាងថា កម្មវិធីនេះផ្តល់ឱកាសឲ្យគេស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុននីមួយៗ ដែលគេប្រាថ្នាសម្រាប់អាជីពការងារពេលខាងមុខ។
Published 10/27/24
លោកស្រី នុត សម្ជស្ស គឺជាអគ្គនាយិកាក្រុមហ៊ុន អិល អេស វី (LSV) ដែលជាក្រុមហ៊ុនផលិតសាប៊ូប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចចិត្តទៅបង្កើតក្រុមហ៊ុនកែច្នៃផលិតផលរបស់ខ្មែរ ដោយឈរជើងជាប់លើទីផ្សារមកដល់ថ្ងៃនេះ គឺដោយសារតែសហគ្រិនស្ត្រីឆ្នើមរូបនេះ ធ្លាប់ទទួលរងនូវការមើលងាយពីសំណាក់ជនបរទេស ដែលបាននិយាយថា «ខ្មែរមិនអាចអ្វីបាន»៕
Published 10/27/24
កាលពីថ្ងៃទី24 និង 25 ខែតុលានេះ សហភាពអឺរ៉ុប បានរៀបចំ កម្មវិធី ស្តីពី “ពិព័រណ៍ ការសិក្សានៅអឺរ៉ុប ” ដែលប្រព្រឹត្តិទៅ នៅឯFactory ភ្នំពេញ ដើម្បីផ្តល់ឧ៌កាស ដល់សិស្សា នុសិស្ស កម្ពុជា អាច ស្វែងយល់ពី សកលវិទ្យាល័យ និង អាហារូបករណ៍ដែល ផ្តល់ជូន ដោយគ្រឹះស្ថាន ឧត្តមសិក្សា នៅ សហភាព អឺរ៉ុប ។ កម្មវិធីពិព័រណ៍នេះមាន គោលបំណង លើកកំពស់ ការសិក្សារបស់ សិស្សានុសិស្ស កម្ពុជា នៅ ថ្នាក់ ឧត្តមសិក្សា នៅសកលវិទ្យាល័យ សហភា ពអឺរ៉ុប បន្ថែមទៀត។
Published 10/26/24
បន្ទាប់ពីខកខានអស់១០ឆ្នាំ សហព័ន្ធស្រូវអង្ករកម្ពុជាបានត្រលប់ទៅចូលរួមនៅក្នុងពិព័រណ៌ចំណីអាហារអន្តរជាតិដ៏សំខាន់មួយនៅទីក្រុងប៉ារីស ដែលហៅកាត់ជាភាសាបារាំងថា ស្យាល់( SIAL) ។ នៅក្នុងពិព័រណ៌ស្យាល់ ប៉ារីសឆ្នាំ ២០២៤ សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន១២ដែលសុទ្ធសឹងជាអ្នកផលិតនិងនាំចេញស្រូវអង្ករ។ ក្រៅពីអង្ករល្អបំផុតបំផុតដែលឈ្នះពានរង្វាន់អន្តរជាតិ៥ដង កម្ពុជាបានតាំងបង្ហាញជាលើកទី១ គ្រាប់ស្វាយចន្ទីទៅបង្ហាញអ្នកទស្សនាអាជីពរាប់សែន...
Published 10/25/24
នៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន ការចិញ្ចឹមសត្វ ដូចជា សុនខ និងឆ្មា កាន់តែពេញនិយមខ្លាំង។ ទន្ទឹមនឹងការពេញនិយមចិញ្ចឹមសត្វ ការបើកសេវាកម្មមើលថែ និងការទទួលរក្សាសត្វ ពេលម្ចាស់រវល់ក៏កើនឡើងដែរ។ នៅពេលមានកម្មវីធីបុណ្យធំៗ ដែលម្ចាស់សត្វត្រូវចាកចេញពីផ្ទះ សត្វចិញ្ចឹមត្រូវបានគេយកទៅផ្ញើនៅកន្លែងទទួលមើលថែ ឬហៅថាសណ្ឋគារដាក់សត្វ។ សណ្ឋាគារផ្តល់ការធានាលើសត្វ អាចជួយសម្រាលបន្ទុកម្ចាស់សត្វផង និងក្ដីបារម្ភលើសត្វចិញ្ចឹមផង។
Published 10/25/24
ក្រុមសិល្បៈយុវជនល្ខោនខោលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០១៦ ដោយនាដករល្ខោនខោល លោក ហង់ ភូមិរ៉ា ក្នុងគោលបំណងបណ្តុះបណ្តាលរបាំបុរាណ ប្រពៃណី ប្រជាប្រិយ និងល្ខោនខោលដោយឥតគិតថ្លៃ។ យុវជន និងយុវតី ដែលចូលហាត់រៀនរបាំបុរាណខ្មែរ បញ្ជាក់ថា ពួកគេមានចិត្តស្រឡាញ់ទម្រង់សិល្បៈបុរាណ និងថា តាមរយៈការហាត់រៀនរបាំទាំងនេះ ពួកគេបានរួមចំណែកក្នុងការអភិរក្សសិល្បៈបុរាណខ្មែរដែលអាចប្រឈមនឹងការបាត់បង់ នាពេលអនាគត។
Published 10/24/24
កសិដ្ឋានឈូកមួយកន្លែងក្នុងខេត្តសៀមរាប បានប្រមូលដើមឈូកដែលគេបោះចោលមកកាច់ហូតយកសរសៃដើម្បីកែច្នៃទៅជាសរសៃអំបោះសម្រាប់ត្បាញកំណាត់ដ៏មានតម្លៃថ្លៃ។ ការងារតម្បាញអំបោះសរសៃឈូក បានផ្តល់ឱកាសការងារដល់ស្ត្រីនៅទីជនបទ ដែលមានជីវភាពខ្វះខាត។ ការងារនេះអាចឲ្យពួកគេរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាការសិក្សារបស់កូនៗ ជៀសវាងការបោះបង់ការសិក្សា និងការធ្វើចំណាកស្រុក៕
Published 10/23/24
នៅសល់តែជាង១សប្តាហ៍មុនការប្រកាសលទ្ធផលនៃការប្រលងបាក់ឌុប ក្រុមយុវជនស្ម័គ្រចិត្តCamEx បានរៀបចំ “វេទិកាឧត្តមសិក្សានិងពិព័រណ៍អប់រំកម្ពុជា” កាលពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០តុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងទីក្រុងភ្នំពេញ។ គោលបំណងគឺជំរុញ លើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សដែលកំពុងរៀនសូត្រ ឲ្យទទួលបានព័ត៌មាន និងចំណេះដឹង ដើម្បីជ្រើសរើសជំនាញនិងសកលវិទ្យាល័យ ដោយការជឿជាក់។ ចាន់ លីដា មានបទយកការណ៍ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
Published 10/22/24
នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុនខរបស់Mission Rabies បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅតាមសង្កាត់ជាច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវត្ថុនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ គឺដើម្បីបញ្ឈប់ការរីករាលដាលការឆ្លងមេរោគឆ្កែឆ្កួត និងការពារអាយុជីវិតមនុស្ស និងសត្វពីជំងឺមួយនេះ។ តាមអ្នករៀបចំកម្មវិធី យុទ្ធនាការនេះនឹងធ្វើឡើង រយៈពេល ១០ថ្ងៃ ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
Published 10/22/24
នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុនខរបស់Mission Rabies បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅតាមសង្កាត់ជាច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវត្ថុនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ គឺដើម្បីបញ្ឈប់ការរីករាលដាលការឆ្លងមេរោគឆ្កែឆ្កួត និងការពារអាយុជីវិតមនុស្ស និងសត្វពីជំងឺមួយនេះ។ តាមអ្នករៀបចំកម្មវិធី យុទ្ធនាការនេះនឹងធ្វើឡើង រយៈពេល ១០ថ្ងៃ ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
Published 10/22/24
គិតត្រឹមឆ្នាំ២០២៤នេះ វាមានរយៈពេល ៣៣ ឆ្នាំគត់ ដែលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ទោះជាយ៉ាងណា អ្នកតាមដានសង្គម និងអ្នកនយោបាយក្រៅរដ្ឋាភិបាលបានបន្តអះអាងថា កម្ពុជានៅតែមិនទាន់បានអនុវត្តពេញលេញ លក្ខខណ្ឌដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅឡើយទេ។ ប្រជាពលរដ្ឋខ្មែរមួយចំនួនមើលឃើញថា ទោះបីជាបច្ចុប្បន្ន កម្ពុជាបានត្រឡប់មករកសុខសន្តិភាពវិញក៏ដោយ ប៉ុន្តែពួកគេចង់ឲ្យរដ្ឋាភិបាលបើកចំហឲ្យទូលាយជាងមុននូវការអនុវត្តសេរីភាពជាមូលដ្ឋាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
Published 10/20/24
នៅឆ្នាំ២០២៤នេះ និស្សិតនិងគ្រូពេទ្យវ័យក្មេងកម្ពុជាចំនួន១១៥នាក់នឹងត្រូវចាកចេញទៅបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រជំនាញ និងជំនាញជាន់ខ្ពស់ រយៈពេលមួយឆ្នាំនៅប្រទេសបារាំង។ ការកើនឡើងនៃចំនួននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសដែលជាប់អាហារូបករណ៍បារាំងនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងបារាំងនិងកម្ពុជាលើវិស័យសុខាភិបាល និងជាពិសេសការរីកចម្រើនមួយកម្រិតទៀតលើការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រកម្រិតឯកទេសជំនាញ ដែលប្រទេសកម្ពុជាកំពុងមានការខ្វះខាតនៅឡើយ។
Published 10/19/24
នៅពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នឹងមានការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ។ ការប្រកួតនេះ មានគោលបំណងប្រមូលផ្តុំក្បាច់គុនទាំងអស់ បង្ហាញដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យយល់ដឹងពីក្បាច់គុនខ្មែរបុរាណដែលនៅសល់ ខណៈក្បាច់គុនល្បីៗមានតែ២-៣ប៉ុណ្ណោះ ដូចជា គុនខ្មែរ និងល្បុក្កតោជាដើម។ នៅក្នុងឱកាសនេះ សិល្បករ និងអ្នកហាត់គុណអំពាវនាវឱ្យមហាជនទូទៅ ចូលរួមទស្សនាការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណឱ្យបានច្រើនកុះករ ដើម្បីគាំទ្រ...
Published 10/18/24
អ្នកចិញ្ចឹមកណ្តុរប្រែងមួយចំនួនកំពុងសប្បាយចិត្តជាមួយនឹងតម្រូវការទីផ្សារខ្ពស់ និងទទួលបានតម្លៃសមរម្យ។ លោក រឿន កុសល់ អ្នកចិញ្ចឹមកណ្តុរប្រែងម្នាក់ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានអះអាងថា សព្វថ្ងៃនេះ លោកស្ទើរតែពុំអាចផ្គត់ផ្គង់កណ្តុរប្រែងដែលអាំងរួចទៅឱ្យអតិថិជនបានគ្រប់ចំនួន។ តាមលោក រឿន កុសល់ កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត និងមិនទាន់ទូលំទូលាយនៅឡើយ។
Published 10/17/24
នៅតាមសួនច្បារមាត់ទន្លេក្រុងតាខ្មៅ មានការរៀបចំតុបតែងសម្រាប់កម្មវិធីប្រណាំងទូករយៈពេល២ថ្ងៃពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា។ កីឡាករដែលនឹងចូលរួមនៅក្នុងកម្មវិធីប្រណាំងទូករយៈពេល ២ថ្ងៃខាងមុខកំពុងហាត់សមអ៊ុំទូកពោរពេញដោយភាពស្វាហាប់ និងរំពឹងពីការទទួលបានជ័យជម្នះក្នុងការប្រកួត។
Published 10/16/24
បន្ទាប់ពីដំណើរការប្រលងបាក់ឌុបថ្ងៃទី៨-៩ ខែតុលា ត្រូវបានបិទបញ្ចប់ក្រសួងអប់រំយុវជននិងកីឡាកំពុងមម៉ាញឹកជាថ្មីម្តងទៀតលើការរៀបចំកំណែសន្លឹកកិច្ចការបេក្ខជនប្រលងបាក់ឌុបទាំងជិត១៤ម៉ឺននាក់នៅទូទាំងប្រទេស យ៉ាងម៉ត់ចត់និងសំងាត់ជាងមុន ជាពិសេសក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
Published 10/15/24
រហូតមកដល់ពេលនេះ ការចរចាសំណងសម្រាប់ពលរដ្ឋរស់នៅអគារអង្គរមានជ័យស្ថិតចំក្រុងភ្នំពេញនៅមិនទាន់មានការឯកភាពទាំងស្រុងនៅឡើយទេ។ ពលរដ្ឋខ្លះដែលបានយល់ព្រមទទួលយកសំណងរបស់រដ្ឋដោយសារតែមើលឃើញពីភាពចំណាស់របស់អគារ។ តែពលរដ្ឋខ្លះទៀតមិនព្រមទទួលយកដោយយល់ថាជាសំណងតិចតួចដែលពិបាកឲ្យពួកគាត់អាចរកបានកន្លែងស្នាក់នៅក្នុងក្រុងភ្នំពេញ។
Published 10/14/24
លោក បេន ដាវិស ជាជនជាតិអាមេរិកាំង និងភរិយាគាត់ជាជនជាតិអូស្ត្រាលី។ អ្នកទាំងពីរបាននាំកូនស្រីទាំង២នាក់ មករស់នៅ និងចូលរួមការពារ អភិរក្សព្រៃឈើសត្វព្រៃជាមួយរដ្ឋាភិបាលកម្ពុជាតាំង ពីឆ្នាំ២០១២ រហូតរដ្ឋាភិបាលសម្រេចបង្កើតជាតំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក លើផ្ទៃដីទំហំ ៥១ ៧៣០ ហិកតា ។ ក្នុងឆ្នាំ២០២២ លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ។ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោក បេន និយាយថា លោកបានប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ជាច្រើនដងក្នុងការចុះបង្ក្រាបបទល្មើស។ នោះក៏ព្រោះតែអ្នករកស៊ីកាប់ព្រៃ...
Published 10/13/24