8 ចំណុចធំៗ កែប្រែលើទម្លាប់ការគិតលើផ្លូូវអារម្មណ៍ និងការទំនាក់ទំនង
Listen now
Description
តើអ្នកតែងមានអារម្មណ៍ថា មិនយល់ពីខ្លួនអែង ឬ ខ្លួនឯងខ្សោយក្នុងការទំនាក់ទំនងណាមួយដូចជាសម្ព័ន្ធស្នេហា ឬតែងតែធ្វើអោយខ្លួនអែងមានអារម្មណ៍មិនល្អ និងរឿងអ្វីមួយអត់ ? ដែលអារម្មណ៍បែបនេះមិនមែនធ្លាប់កើតតែក្នុងមនុស្សម្នាក់នោះទេ តែមនុស្សជាច្រើនតែងតែជួបប្រទះ ឬក៏បែបថា ពេលយើងមានអារម្មណ៍មិនល្អ ឬមិនសប្បាយ តែងតែធ្វើការបន្ទោសទៅលើអ្នកដទៃ ហើយរំពឹងថានរណាម្នាក់អាចបំពេញនូវអារម្មណ៍ល្អ ឬការចង់បានមកអោយខ្លួន ។ តែអារម្មណ៍អស់នេះ គ្រប់គ្នាតែងតែចង់អោយវាចេញឆ្ងាយ និងមិនចង់មានអារម្មណ៍បែបនេះឡើយ តែវានៅតែកើតឡើងដដែលៗ ។ ដូច្នេះថ្ងៃនេះ ពីផតខាស Ampishare By Hilay មានការចែករំលែកមួយទាក់ទងនឹង 8 ចំណុចធំៗ កែប្រែលើទម្លាប់ការគិតលើផ្លូូវអារម្មណ៍ និងការទំនាក់ទំនង ដែលចំណុចទាំង8នេះគឺជាផ្នែកមួយនៃសៀវភៅ ដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិច និងជាប់ជាNew York Times Bestselling authors ដែលនិពន្ធដោយMarc and Angel Chernoff មានឈ្មោះថា 1000+ Little Habits of Happy, Successful Relationship ។
More Episodes
Published 09/12/23
និយាយតិច ធ្វើច្រើន គឺជាសំនួនពាក្យស្លោកដែលខ្មែរយើងច្រើនតែនិយាយ និងផ្តល់ដំបូន្មានដល់មនុស្សគ្រប់ជំនាន់ ដែលពិតជាមានន័យបង្កប់យ៉ាងល្អប្រពៃ និងស៉ីជម្រៅ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រាជ្ញដ៏ល្បី ដែលជាបុព្វបុរសរបស់ប្រទេសចិនគឺ ខុង ជឺ ដែលជាមគ្គុទេស៍ដ៏ឆ្នើមក៏មាននូវសម្រង់ពាក្យស្លោកប្រហាក់ប្រហែលនឹងភាសាខ្មែរដែរ...
Published 09/06/23
ហេតុអ្វីបានជាគួរញ៊ាំកាហ្វេខ្មៅអត់ស្ករ ?  ពិបាកផឹកហ្ហេ? លេបចូលដែរ? ចុះបើដាក់ស្ករទៅវាមិច...? នេះគឺច្រើនជាសំណួរ និងជាអ្វីដែលអ្នកនិយមញ៊ាំកាហ្វេ តែងតែសួរ និងនិយាយ ជារឿយៗទៅដល់អ្នកដែលថា ញាំកាហ្វេអត់ដាក់ស្ករ ហើយពេលខ្លះក៏គិតថា គេហ្នឹងជោរតាមគ្នា ឬប្រឹងលេបអីចឹងទៅ ក៏មាន។ តែការគិតបែបនេះគឺខុសបាត់ទៅហើយ...
Published 09/01/23