ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤
Listen now
Description
១) ក្រុមអ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យ លោក ហ៊ុន សែន ធ្វើជាគំរូ ក្នុង​ការផ្សះផ្សានយោបាយរបស់កម្ពុជា មុននឹងដោះស្រាយ​ទំនាស់​នយោបាយផ្ទៃក្នុងរបស់ភូមា។ ២) លោក ព្រាប កុល ទទួលយកការសុំទោសរបស់លោកយ៉ង់ ប៉ាក់ ប៉ុន្តែ មិនលើកលែងទោសតាមផ្លូវច្បាប់។ ៣) តើ នំ ឆាខ្វៃ មានប្រភព និងសាវតារដូចម្តេចដែរ? ៤) ឧក្រិដ្ឋជនបរទេសសញ្ជាតិខ្មែរ ដែលអាជ្ញាធរសិង្ហ​បុរីនិរទេស​មក​កម្ពុជាជាប់ទោសពីបទ លាងខ្មៅប្រមាណជា១ពាន់លានដុល្លារនោះ​បានមក​ដល់​កម្ពុជាហើយ។ ៥) ក្រសួងការពារជាតិ៖ វត្តមាននាវាកងទ័ពចិននៅមូលដ្ឋាន សមុទ្រ រាម គឺដើម្បីត្រៀមធ្វើសមយុទ្ធនាគមាសនៅពាក់កណ្តាល ខែឧសភា។ ៦) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ៖ ស្ថានភាពសិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់តែអាក្រក់ ក្នុង​រយៈពេល ៤​ឆ្នាំចុងក្រោយនេះ។
More Episodes
១) ក្រុមអ្នកឃ្លាំមើល៖ វត្តមានលោក ម៉ានី ប៉ាគីអាវ នៅកម្ពុជា​ក្នុង​នាម​ជា​​ទូតសុឆន្ទៈរបស់ក្រុមហ៊ុនបៀរជាសញ្ញានៃការលើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​​ខ្មែរប្រើគ្រឿងស្រវឹងកាន់តែខ្លាំង។ ២) លោក ហ៊ុន សែន៖ លោកអាត់ ធន់ គ្រាន់តែធ្វើប្រឆាំងនឹង​រដ្ឋាភិបាលដើម្បីទទូលបានលុយពីបរទេសប៉ុណ្ណោះ។ ៣) តុលាការ​កំពូល ​សម្រេច​​​តំកល់...
Published 06/01/24
១. នាយករដ្ឋមន្រ្តីថ្មីតត្រកូល រំឭកប្រវត្តិសាស្រ្តបញ្ចេញបញ្ចូល បញ្ចៀសធាតុពិត ២. នាយករដ្ឋមន្រ្តីថ្មី អះអាងថា ព្រែកជីក ហ៊្វូណន នឹងចាប់ផ្តើមជីកក្នុងខែសីហា ឆ្នាំនេះ ៣. ថ្នល់ទំនើបខ្សែក្រវាត់ក្រុងភ្នំពេញទី៣ ដាក់ឈ្មោះប្រធានាធិបតីចិន ៤. អង្គការ ការពារសិទ្ធិមនុស្សថា...
Published 05/31/24