ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
Listen now
Description
១) លោក ហ៊ុន ម៉ាណែត ចាត់ទុក ក្រុមហ៊ុន ប្រីលាន ស៊ីធីវើលដ៍ របស់​អ្នកស្រី ឡេង ចាន់ណា ជាក្រុមហ៊ុនបោកប្រាស់តាមរូបមន្ត Ponzi Scheme។ ២) អង្គការក្រៅរដ្ឋាភិបាលថា សហគមន៍ក្រីក្រចំនួន១១ ក្នុងរាជធានី​ភ្នំពេញ កំពុងជួបបញ្ហា សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានធ្ងន់ធ្ងរ។ ៣) អ្នកវិភាគ៖ ការតែងតាំង​កូនស្រី​ លោក នេត សាវឿន ជាទី​ប្រឹក្សា​ផ្ទាល់ លោក ហ៊ុន ម៉ាណែត គឺ​ដើម្បី​ពង្រឹង​អំណាច ​គ្រួសារ​ហ៊ុន។ ៤) មន្ត្រីរដ្ឋាភិបាលទម្លាយថា ប្រពន្ធដើម និង​ប្រពន្ធ​​ចុង​លោក ហេង សួរ កាក់កបក្នុងមុខរបរនាំ​ពលករ​ទៅ​បរទេស​ដោយសារ​មានប្តី​ជា​ខ្នង​បង្អែក។ ៥) មុនទៅចិនលោកពូទីនគាំទ្រសំណើសន្តិភាពរបស់ចិនសំដៅ​បញ្ចប់​សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។
More Episodes
១) ក្រុមអ្នកឃ្លាំមើល៖ វត្តមានលោក ម៉ានី ប៉ាគីអាវ នៅកម្ពុជា​ក្នុង​នាម​ជា​​ទូតសុឆន្ទៈរបស់ក្រុមហ៊ុនបៀរជាសញ្ញានៃការលើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​​ខ្មែរប្រើគ្រឿងស្រវឹងកាន់តែខ្លាំង។ ២) លោក ហ៊ុន សែន៖ លោកអាត់ ធន់ គ្រាន់តែធ្វើប្រឆាំងនឹង​រដ្ឋាភិបាលដើម្បីទទូលបានលុយពីបរទេសប៉ុណ្ណោះ។ ៣) តុលាការ​កំពូល ​សម្រេច​​​តំកល់...
Published 06/01/24
១. នាយករដ្ឋមន្រ្តីថ្មីតត្រកូល រំឭកប្រវត្តិសាស្រ្តបញ្ចេញបញ្ចូល បញ្ចៀសធាតុពិត ២. នាយករដ្ឋមន្រ្តីថ្មី អះអាងថា ព្រែកជីក ហ៊្វូណន នឹងចាប់ផ្តើមជីកក្នុងខែសីហា ឆ្នាំនេះ ៣. ថ្នល់ទំនើបខ្សែក្រវាត់ក្រុងភ្នំពេញទី៣ ដាក់ឈ្មោះប្រធានាធិបតីចិន ៤. អង្គការ ការពារសិទ្ធិមនុស្សថា...
Published 05/31/24