មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤
Listen now
Description
១) ក្រសួងព័ត៌មានបញ្ចប់តំណែងទីប្រឹក្សា ១២៦រូប ដើម្បីធ្វើ​ទំនើបកម្ម​ស្ថាប័ន ដែលនាំឲ្យអ្នកសង្កេតការណ៍ខ្លះសាទរចំពោះវិធានការថ្មីនេះ។ ២) ក្រុមអ្នកឃ្លាំមើលសង្គម៖ កម្ពុជាបាត់បង់ឱកាសចែករំលែក​បទ​ពិសោធន៍​ពីការស្វែងរកសន្តិភាពបន្ទាប់​​ពី​បដិសេធ​​មិន​ចូលរួម​កិច្ច​ប្រជុំ​កំពូលស្តីពីសន្តិភាព​របស់អ៊ុយក្រែននៅប្រទេសស្វីស។ ៣)​ ប្រព័ន្ធឃោសនាយោបាយបក្សកាន់អំណាច ចាប់ផ្តើមចេញ​យុទ្ធនាការកម្ចេចក្រុម​បក្សប្រឆាំងលើបណ្តាញសង្គម។ ៤) បក្សកម្លាំងជាតិ ប្រកាសធ្វើ​បាតុកម្ម​នៅទីស្នាក់ការបក្សបន្ទាប់ពី អាជ្ញាធរហាមមិនធ្វើឱ្យជួបជុំគ្នានៅទីលាន​ប្រជាធិបតេយ្យ។ ៥) លោកពូទីនបានហៅក្រុមប្រទេសG7 ថាជាក្រុមចោរដែលលួច​ទ្រព្យសម្បត្តិរុស្ស៊ីឱ្យអ៊ុយក្រែន។
More Episodes
១) លោក ហ៊ុន សែន ព្រមាន សារព័ត៌មានអន្តរជាតិ The Diplomat ថា ផ្សាយខុសពីការពិត។ ២) លោក ហ៊ុន ម៉ាណែត ថា កម្ពុជាត្រូវតែរស់ដោយខ្លួនឯង មិនត្រូវពឹងប្រទេសណាដាច់ខាតដើម្បីក្លាយប្រទេសអ្នកមាននៅ២០ឆ្នាំក្រោយ។ ៣) សង្គមស៊ីវិលអះអាងថា ការបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារនាំឱ្យជះឥទ្ធិពលអាក្រក់ដល់...
Published 06/14/24
១. លោក ហ៊ុន សែន ប្រើយុទ្ធវិធី យកលលកធ្វើធ្នាក់ទាក់លលក ឬ ប្រវឹកទាក់ប្រវឹក ២. រាជរដ្ឋាភិបាល ដឹកនាំដោយឪពុកនិងកូន ប្រណាំងគ្នារៀបចំប្រទេសតាមគំនិតរៀងខ្លួន ៣. ក្រុមហ៊ុនចិន ចាក់ថ្មចូលសមុទ្រ អាជ្ញាធរដឹង ហើយកាយចេញវិញ ៤. អង្គការ ការពារសិទ្ធិកម្មករ−និយោជិត ធ្វើសេចក្តីរាយការណ៍អំពី ស្ថានភាពសហជីពការងារ ៥....
Published 06/12/24